BookLife Cambodia

BookLife Cambodia សៀវភៅដែលបុគ្គលល្បីៗជាច្រើនចូលចិត្តអានខ្លាំងបំផុត

 #និទាននៃស្នេហា៤ប្រភេទថ្ងៃមួយសុខៗប៉ារបស់ខ្ញុំបានសួរខ្ញុំថា​ តេីដឹងទេស្នេហាលេីលោកនេះ​ ៤ប្រភេទ?   ខ្ញុំគ្រវីក្បាលហេីយតបថា​...
11/12/2022

#និទាននៃស្នេហា៤ប្រភេទ

ថ្ងៃមួយសុខៗប៉ារបស់ខ្ញុំបានសួរខ្ញុំថា​ តេីដឹងទេស្នេហាលេីលោកនេះ​ ៤ប្រភេទ? ខ្ញុំគ្រវីក្បាលហេីយតបថា​ មិនដែលដឹងសោះប៉ា​ ហេីយតេីស្នេហាទាំង៤​ ប្រភេទនោះគឺអ្វីខ្លះទៅ?

ប៉ាខ្ញុំបានចង្អុលរូបមួយផ្ទាំងនេះ​ ដែលមាននារី៤នាក់​ ត្រូវដាវចាក់លេីរាងកាយរួចនិយាយថា​ នេះជាប្រភេទស្នេហាទាំង៤​ ៖

👉នារីទី១​ ដែលនៅក្រោយគេ​ គឺជានារីដែលស្រលាញ់រូបសម្រស់​ រូបរាងកាយ​ និងសម្បកក្រៅរបស់មនុស្សប្រុស ហេីយនាងត្រូវបានដាវចាក់ចំប្រដាប់ភេទ​ ព្រោះនោះជាតម្រូវការដែលនាងស្វែងរក។

ពោលមានន័យថាសម្រាប់សេចក្តីស្រឡាញ់ដែលនាងមាន​ គឺសំដៅទៅលេីរាងកាយ​ ហេីយស្នេហារបស់នាងគឺជាតម្រូវការលេីគ្រែប៉ុណ្ណោះ។
តែស្នេហានេះពិបាកនឹងគេចផុតណាស់​ ព្រោះមនុស្សភាគច្រេីនសុទ្ធតែញៀននឹងរឿងលេីគ្រែបែបនេះ។

👉នារីទី២​ នៅកណ្តាលគេ​ គឺជាក្តីស្រលាញ់ដេីម្បីបំពេញសេចក្តីស្រេកឃ្លានតម្រូវការផ្ទាល់ខ្លួន​ ដូច្នេះហេីយបានជាដាវចាក់ចំ​-ពោះរបស់នាង ។

ពោលក្តីស្រលាញ់របស់នាង គឺព្រោះតែលុយ​ ដែលបុរសនោះអាចបំពេញតម្រូវការមហិច្ឆតា​ ទ្រព្យសម្បត្តិ​ យសស័ក្តិ​ និងជីវិតទាន់សម័យ​ high show​ ឱ្យនាងប៉ុណ្ណោះ។ ហេីយពេលខ្លះនាងអាចនឹងសម្លាប់អ្នកព្រោះតែក្តីលោភលន់ចង់មានចង់បានរបស់នាងទៀតផង។

👉នារីទី៣​ ដែលនៅមុខគេ​ ហេីយកាន់ចានបាយ គឺជានារីដែលស្រលាញ់បុរសនោះខ្លាំងអស់ពីបេះដូង​ ហេីយអត់ទ្រាំ​ និងលះបង់គ្រប់យ៉ាងរហូតអាចក្លាយជាទាសកររបស់អ្នក​ ដេីម្បីស្នេហារបស់នាង​ ពិសេសពេលខ្លះនាងពិតជាឈឺចាប់នឹងការអត់ធ្មត់នេះណាស់​ ហេតុនេះហេីយបានដាវ​ ចាក់ចំបេះដូងរបស់នាងដូច្នេះ។

ខ្ញុំងក់ក្បាលយកស្រប​ ហេីយចាប់អារម្មណ៍នឹងនារីដែលកំពុងតែផ្តេកខ្លួនដូចស្លាប់នៅក្រោមគេ​ រួចសួរប៉ាថាចុះនាងជានរណា? ប៉ាខ្ញុំញញឹមរួចពន្យល់ថា៖

👉នារីទី៤​ ដែលដេកស្លាប់​ នោះ​ គឺតំណាងឱ្យសេចក្តីស្រលាញ់ស្មោះស្ម័គ្រលុះស្លាប់។ នាងមានក្តីស្រលាញ់ធំធេង​ មានការលះបង់ខ្ពស់​ ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត​ ពេលខ្លះក៏ត្រូវគេជាន់គ្រប់រូបភាពក៏ស៊ូទ្រាំបាន​ ហេីយនាងនឹងរកវិធីគ្រប់យ៉ាងដេីម្បីមេីលថែ​រក្សា​ ការពារ​ និងលះបង់គ្រប់បែបយ៉ាងសម្រាប់មនុស្សជាទីស្រលាញ់របស់នាង។

នេះហេីយគេហៅថាស្នេហាពិត​ គឺជាស្នេហាដែលស្ថិតស្ថេរ​ និងមិនអាចចាកចេញពីបុរសដែលនាងស្រលាញ់រហូតដល់ថ្ងៃស្លាប់​ ។ ហេតុនេះហេីយបានជានាងផ្តេកខ្លួនផ្តួលនៅមួយកន្លែង​ ស៊ូទ្រាំខាំមាត់សង្កត់ចិត្តនៅទីនេះត្រង់នេះជាមួយមនុស្សដែលនាងស្រលាញ់មិនទៅណាសោះ​ ដែលខុសពីនារីទាំង​ ៣​ មុនៗ​ ដែលពួកនាងបាននឹងកំពុងតែឈរ​ ត្រៀមខ្លួនចាកចេញនៅពេលដែល ៖

-បុរសនោះបាត់បង់សម្រស់​ ឬមិនអាចបំពេញបំណងលេីគ្រែឱ្យនាងគ្រប់គ្រាន់

-នៅពេលដែលបុរសនោះធ្លាក់ខ្លួន​ អស់លុយអស់ទ្រព្យសម្បត្តិយសសក្តិ

-នៅពេលដែលបុរសនោះធ្វេីឱ្យនាងឈឺចាប់ឆ្អែតឆ្អន់​ នាងទ្រាំអស់កម្រិតនាងនឹងចាកចេញ។

មេរៀន៖​ ប្រសិនជាអ្នកចង់បានស្នេហាដែលស្ថិតស្ថេរ​ សូ​មជ្រើសរើសយកស្នេហាទី ៤ ចុះ​ ដែលគេហៅថា​ Forever Love តែកម្រមាននារីណាមានចិត្តស្មោះដូចដុំថ្មបែបនេះណាស់​ តែបេីជួបហេីយរក្សានាងឱ្យបានល្អណា៕
Join Telegram https://t.me/+VsN3sBQbZ45jNTY1

ប្រភពបរទេស

កែសម្រួលបញ្ចេញបញ្ចូលជាខេមរភាសាដោយ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

❗️Update ❗️មន្រ្តីជាន់ខ្ពស់អ៊ុយក្រែននិយាយថា យោធាអ៊ីរ៉ង់ដែលជួយបង្វឹកដល់យោធារុស្ស៊ីត្រូវបានសម្លាប់នៅតំបន់គ្រីមៀរយោធាអ៊ុយក្...
25/11/2022

❗️Update ❗️មន្រ្តីជាន់ខ្ពស់អ៊ុយក្រែននិយាយថា យោធាអ៊ីរ៉ង់ដែលជួយបង្វឹកដល់យោធារុស្ស៊ីត្រូវបានសម្លាប់នៅតំបន់គ្រីមៀរ

យោធាអ៊ុយក្រែនបានសម្លាប់គ្រូបង្ហាត់ជនជាតិអ៊ីរ៉ង់ដែលបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីឱ្យចេះប្រើប្រាស់យន្តហោះគ្មានមនុស្សបើក kamikaze នៅតំបន់គ្រីមៀរ ដែលកាន់កាប់ដោយរុស្ស៊ី នេះបើតាមលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែនលោក Oleksii Danilov បានប្រាប់កាសែត The Guardian ។

លោក Danilov បានព្រមានថា វត្តមានយោធាអ៊ីរ៉ង់បន្ថែមទៀតនៅក្នុងទឹកដីអ៊ុយក្រែនក៏នឹងត្រូវកំណត់គោលដៅផងដែរ។

លោកបាននិយាយថា៖ «ពួកគេនៅលើទឹកដីរបស់យើង។ "យើងមិនបានអញ្ជើញពួកគេមកទីនេះទេ ហើយប្រសិនបើពួកគេសហការជាមួយពួកភេរវករ ចូលរួមក្នុងការបំផ្លិចបំផ្លាញជាតិរបស់យើង យើងត្រូវសម្លាប់ពួកគេ"។

លោក Danilov មិនបានបញ្ជាក់ចំនួនទាហាមអ៊ីរ៉ង់ប៉ុន្មាននាក់ដែលត្រូវបានសម្លាប់នៅគ្រីមៀរទេ ប៉ុន្តែបាននិយាយថាពួកគេកំពុងជួយបណ្តុះបណ្តាលទាហានរុស្ស៊ីឱ្យប្រើយន្តហោះគ្មានមនុស្សបើកប្រដាប់អត្តឃាត Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ ។

ប្រភព ៖ The Kyiv Independent

លោក Ronaldo អាចចាត់ទុកបានថា ជាមនុស្ស​ដំបូង​គេ​លើពិភព​លោក​ដែល​មាន​ចំនួនអ្នកគាំទ្រ (Followers)លើ Instagram ច្រើនជាង 500 លា...
25/11/2022

លោក Ronaldo អាចចាត់ទុកបានថា ជាមនុស្ស​ដំបូង​គេ​លើពិភព​លោក​ដែល​មាន​ចំនួនអ្នកគាំទ្រ (Followers)លើ Instagram ច្រើនជាង 500 លាន​នាក់ ។ នេះ​ជា​ស្ថិតិ​ដែល​ពិបាក​នឹងមាន​អ្នក​អាចបំបែកបានណាស់ ព្រោះ​ចំណាត់​ថ្នាក់​លេខ​២គឺបានទៅលើកីឡាករ Messi ដែលមានចំនួនអ្នកគាំទ្រជាង 378 លាននាក់ និង Kylie Jenner មានចំនួន 373 លាននាក់ ។

៧យ៉ាងដែលអ្នកគួរធ្វើនៅពេលព្រឹក
20/11/2022

៧យ៉ាងដែលអ្នកគួរធ្វើនៅពេលព្រឹក

យុវជន ស៊ីច័ន្ទ ស៊ីវ មានក្តីព្រួយបារម្ភដោយរូបគាត់ជាគោលដៅត្រូវចាប់ខ្លួនដោយខ្មែរក្រហមក្នុងកំឡុងរបបប្រល័យពូជសាសន៍កម្ពុជា ពីព...
02/11/2022

យុវជន ស៊ីច័ន្ទ ស៊ីវ មានក្តីព្រួយបារម្ភដោយរូបគាត់ជាគោលដៅត្រូវចាប់ខ្លួនដោយខ្មែរក្រហមក្នុងកំឡុងរបបប្រល័យពូជសាសន៍កម្ពុជា ពីព្រោះគាតជា និសិ្សតបរិញ្ញាបត្រម្នាក់។ ម្តាយរបស់គាតបានប្រាប់អោយរត់ចាចេញ និង "កុំបោះបង់ក្តីសង្ឃឹមឪ្យសោះ" ប្រសិនបើរូបគាត់ត្រូវខ្មែរក្រហមចាប់បាន គាត់នឹងត្រូវពួកគេបង្ខំអោយធ្វើការរហូតដល់ស្លាប់ ឬត្រូវគេសម្លាប់។ ក៏ប៉ុន្តែ ទោះជាដូចម្តេចក្តី លោកស៊ីច័ន្ទ ពុំបានបោះបង់ចោលក្តីសង្ឈឹម និងភាពសុបិនឃើញដោយស្រមើស្រមៃនូវសេរីភាពឡើយ - នោះគីជាសុបិនមួយដែលបានជួយរំដោះរូបលោកឪ្យរួចផុតពីពួកឃាតកដ៏យង់ឃ្នង និងដែលទីបំផុតរូបលោកបានមកដល់ជំរុំ ដែរបន្ទាប់មកកសិករម្នាក់បាននិយាយមកកាន់គាតថា "ស្វាគមន៍ការមកដល់ប្រទេសថៃ"។ លោកស៊ីច័ន្ទបានចំណាយពេលវេលាជាច្រើនខែបង្រៀនភាសាអង់គ្លេសនៅក្នុងជំរុំជនភៀសខ្លួន ក្នុងខណៈពេលនោះដែលបានមានកំលាំពលាំងរបស់គាតឡើងវិញ ហើយនិងបន្ទាប់មកទៀតគាតបានផ្តល់សិទ្ធិមករស់នៅសហរដ្ឋ ជាទីដែលលោកបានក្លាយខ្លួនជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ លោកស៊ីច័ន្ទបានត្រឡប់មកវិញជាមួយនឹងអារម្មណ៍ដ៏ជ្រៅទៅនឹងវាលពិឃាដរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ 1992 ជាអ្នកតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។

31/10/2022
ជាតិជាមនុស្សស្រីមិនស្រួលទេ…• មានកូនមុនការ៖ គេថាសប្បាយពេក ភ្លេចតម្លៃខ្លួន• ការហើយគ្មានកូន៖ គេថាច្បាស់ជាខាងស្រីមានបញ្ហា• ព...
24/10/2022

ជាតិជាមនុស្សស្រីមិនស្រួលទេ…

• មានកូនមុនការ៖ គេថាសប្បាយពេក ភ្លេចតម្លៃខ្លួន
• ការហើយគ្មានកូន៖ គេថាច្បាស់ជាខាងស្រីមានបញ្ហា
• ពេលមានកូនញឹក៖ គេថាប្រពន្ធល្ងង់ មិនចេះការពារ
• មានហើយកូនមិននៅ៖ គេថាខំពេក មិនចេះថ្នមខ្លួន
• ចាញ់កូនខ្លាំងក្រោកមិនរួច៖ គេថាមាយា មិនប្រឹងជំនះ
• សំរាលកូនដោយវះកាត់៖ គេថាទំរន់ កាលទំងន់មិនរហ័ស
• កើតមកបានតែកូនស្រី៖ គេថារកចៅប្រុសស្នងត្រកូលមួយមិនបាន
• កូនឧស្សាហ៍ឈឺថ្កាត់៖ គេថាមកពីម្តាយមិនចេះមើលថែកូន
• នៅផ្ទះមើលកូន៖ គេថាអត់សមត្ថភាព ចាំតែចាយលុយប្តី
• ចេញធ្វើការ៖ គេថាស្រឡាញ់លុយពេក មិនគិតគ្រួសារ
• ស្រឡាញ់កូនពេក៖ គេថាម្តាយកំណាញ់ មិនចេះរាប់ញាតិ
• ពេលមេម៉ាយ៖ គេថាគំនិតមិនកើត ទើបប្តីលែងចោល
• កូនធំឡើងទំរើស៖ គេថាកាលនៅតូចម្តាយមិនចេះប្រដៅ

មនុស្សស្រី ក្រោយរៀបការរួច សម្ពាធតូចធំមានគ្រប់ទិសទី សូម្បីតែពរពោះបង្កើតកូនក៏ត្រូវឆ្លងកាត់មាត់ញាតិជជែកវែកញែកដៀមដាមផ្លែផ្កាឱ្យដែរ...
បើបុណ្យសំណាងល្អ បានស្វាមីស្រឡាញ់ យល់ចិត្ត ថ្នាក់ថ្នម នោះការលះបង់ក៏មានតម្លៃ គ្រួសារមានសេចក្តីសុខ សុភមង្គល ។ តែបើប៉ះស្វាមីយកការសប្បាយខាងក្រៅជាធំ មិនគិតសុខទុក្ខប្រពន្ធកូន នោះមួយជីវិតមនុស្សស្រី ពិតជាទុក្ខជាន់លើទុក្ខ កម្មជាន់លើកម្មហើយ…។
ចូរគោរព និងឱ្យតម្លៃមនុស្សស្រី ព្រោះពួកគាត់ពិតជាសាកសមនឹងទទួលបានការគោរពពីអ្នកគ្រប់គ្នាខ្លាំងណាស់...។

សូមចុចតាមដានទំព័រ៖ Okay Smile
#ជាតិជាស្ត្រី

សួរស្តីបងប្អូនទាំងអស់គ្នា ជាទីគោរព❤️🙏🙏ខាងយើងខ្ញុំមានការលក់បញ្ចុះតម្លៃសៀវភៅដែលមាននៅក្នុងរូបខាងក្រោមរហូតពី 50%-80% 📚📖ចំនួន...
24/10/2022

សួរស្តីបងប្អូនទាំងអស់គ្នា ជាទីគោរព❤️🙏🙏ខាងយើងខ្ញុំមានការលក់បញ្ចុះតម្លៃសៀវភៅដែលមាននៅក្នុងរូបខាងក្រោមរហូតពី 50%-80% 📚📖ចំនួនមានកំណត់ណាបងប្អូន 🙏
សៀវភៅ 1ឈុតមាន8 ក្បាល
1 សៀវភៅឆ្អឹងមាស មាន 320ទំព័រ លក់$2.50
2 សៀវភៅអាប្រាហាមលីនខូល មាន226ទំព័រ លក់$2.50
3 សៀវភៅបណ្តឹងតុលាការ មាន195ទំព័រ លក់$2.50
4 សៀវភៅហារីផតធ័រ 18ភាគ មាន416ទំព័រ លក់2.50
5 សៀវភៅបុប្ផាណា ភាសាខ្មែរ មាន102 ទំព័រ លក់ $1.50
6 សៀវភៅបុប្ផាណា ភាសាអង់គ្លេស មាន 83 ទំព័រ លក់ $1.50
7 សៀវភៅជីវិតសត្វដំរី មាន 84 ទំព័រ លក់$1.50
8 សៀវភៅខ្លាឃ្មុំរ៉ូប៊ីន មាន 83 ទំព័រ លក់$1.50
មួយឈុត8ក្បាលតម្លៃត្រឹមតែ $12 តែប៉ុណ្ណោះហ្វីសេវាដឹក២៥ខេត្តក្រុង។
#គោលបំណងនៃការលក់បញ្ចុះតំលៃគឺចង់លើកស្ទួចវិស័យការអានសៀវភៅ 📚📖
#ប្រទេសជាតិមួយខ្លាំងគឺមានប្រជាជនចូលចិត្តអានសៀវភៅច្រើន 📚📖
#ស្រលាញ់ប្រទេសជាតិគឺស្រលាញ់ការអានសៀវភៅ❤️
សំរាប់បងប្អូនដែលចង់យកទៅលក់បន្តអាចឆាតមកផេក BookLife Cambodia
ឬក៏ទំនាក់ទំនងមកលេខ
☎️📞010229290 ( smart )
☎️📞093229290 ( smart )
☎️📞095355914 ( cellcard )

សៀវភៅឆ្អឹងមាស គឺជាសៀវភៅដែលល្បីល្បាយបំផុតមានបុគ្គលល្បីៗជាច្រើនដែលបានចូលចិត្តអានសៀវភៅមួយក្បាលនេះ ។ សំរាប់អ្នកនិពន្ធសៀវភៅនេ...
18/10/2022

សៀវភៅឆ្អឹងមាស គឺជាសៀវភៅដែលល្បីល្បាយបំផុតមានបុគ្គលល្បីៗជាច្រើនដែលបានចូលចិត្តអានសៀវភៅមួយក្បាលនេះ ។ សំរាប់អ្នកនិពន្ធសៀវភៅនេះគឺ លោក សុីច័ន្ទ សុីវ ត្រូវបានលោកប្រធានាធិបតី ជច ដាប៊ុលយូ ប៊ូស តែងតាំងជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិនៅឆ្នាំ ២០០១ និងត្រូវបានសម្រេចជាឯកឆ័ន្ទដោយព្រឹទ្ធសភា។ ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ នៅក្នុងរដ្ឋបាល លោកប្រធានាធិតី ជច ដាប៊ុលយូ ប៊ូស លោក សុីច័ន្ទ សុីវ បានបំពេញតួនាទីជាឧបការីរងរបស់លោកប្រធានាធិបតីទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណះ និងជាអនុរដ្ឋមន្រ្តីទទួលបន្ទុកអាសុីខាងត្បូង។ ឯកអគ្គរដ្ឋទូត សុីច័ន្ទ សុីវ បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ កូឡុមប៊ីយ៉ា។ លោក សុីច័ន្ទ សុីវ និងភរិយារបស់លោក តែងបែងចែកពេលវេលារបស់លោកស្នាក់នៅទីក្រុង សាន់ អង់តូនីញ៉ូ ញូវយ៉ក និងតំបន់អាសុី៕

Address

Phnom Penh Near Porchengtong Airport
Phnom Penh

Telephone

+85510229290

Website

Alerts

Be the first to know and let us send you an email when BookLife Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BookLife Cambodia:

Share