01/09/2026
សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការទទួលអនិច្ចកម្មរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន 🕊️🤍
ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ ភីក ឌីជីថល យើងខ្ញុំសូមសម្តែងនូវក្តីអាឡោះអាឡ័យ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ បានទៅកាន់សុគតិភព 🙏
តាងនាមថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ មន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យើងខ្ញុំមានសេចក្តីក្តុកក្តួលរំជួលចិត្តនិងសោកសង្រេងឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានកិត្តិយស សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលអនិច្ចកម្មកាលនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងបរិយាកាសប្រកបដោយក្ដីខ្សឹកខ្សួលរំជួលចិត្តនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយក្តីស្តាយស្រណោះអាឡោះអាល័យ និងសោកសង្រេងរកទីបំផុតគ្មាន ជាមួយ លោកជំទាវ សុខ កែវ ច័ន្ទ សារុន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវឧត្តមស្វាមី បិតា និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុតសម្រាប់គ្រួសារ។ មរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ គឺជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានបន្សល់ទុកនូវស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយក្ដីអាឡោះអាល័យជាទីបំផុត ជាមួយនឹងការចងចាំជាប់ជានិច្ចនៅក្នុងជម្រៅនៃដួងចិត្តយើងខ្ញុំទាំងអស់គ្នា នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ និងសូមសម្ដែងការកោតសរសើរដ៏ស្មោះចំពោះស្មារតីលះបង់ខ្ពស់ បញ្ញាញាណ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ជាពិសេសលើការដឹកនាំនិងអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលកន្លងមក និងការបំពេញបេសកកម្មយ៉ាងសកម្មជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ក្នុងការបម្រើនិងការពារឧត្តមប្រយោជន៍របស់ជាតិមាតុភូមិនិងប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ ព្រមទាំងដឹកនាំគុនល្បុក្កតោឱ្យទទួលបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តគឺដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០២២ និងដាក់បញ្ចូលវិញ្ញាសាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងវេលាដ៏សែនរន្ធត់ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកដៃឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ សុខ កែវ ច័ន្ទ សារុន ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕