រណ្តំ - Rondom

រណ្តំ - Rondom Music Recording Label,
and Entertainment Production (Concert, Video Production, Musician Management)

"រណ្តំ-Rondom" is Cambodia's recording label and home for Artists and Songwriters to live their lives and express their music throughout Cambodia and the world.

19/09/2025

‼️Job Announcement🔈🔈
Company: RONDOM: Phnom Penh, Cambodia
Working Hours:
🗓️ Monday – Friday: 8:00 AM – 5:00 PM
🗓️ Saturday: 8:00 AM – 12:00 PM

2.Junior Content Creator: Position Overview
RONDOM Label is seeking a Junior Content Creator with a passion for music, culture, and social media. The role focuses on creating engaging content for our digital platforms to connect with audiences, showcase our artists, and grow the RONDOM community. This is a great opportunity for someone creative, energetic, and eager to build a career in music and entertainment marketing.

📍Key Responsibilities
* Plan, create, and publish daily content (photo, video, stories, reels, TikTok, etc.) across RONDOM’s social media channels.
* Assist in managing content calendars and coordinating campaigns with the marketing team.
* Capture behind-the-scenes moments from studio sessions, events, and artist activities.
* Write engaging captions and copy tailored to different platforms (Facebook, Instagram, TikTok, YouTube, etc.).
* Monitor trends, hashtags, and viral content to keep RONDOM’s presence fresh and relevant.
* Track and report performance metrics (reach, engagement, growth) to improve strategies.
* Collaborate with designers, videographers, and artists to ensure cohesive branding.
* Support live coverage of events, festivals, and artist promotions.

Interested candidates may contact via:
📩Telegram (086 230 123)
📩Email: [email protected]

19/09/2025

‼️Job Announcement🔈🔈
Company: RONDOM: Phnom Penh, Cambodia
Working Hours:
🗓️ Monday – Friday: 8:00 AM – 5:00 PM
🗓️ Saturday: 8:00 AM – 12:00 PM

1.Assistant Manager: Position Overview
RONDOM is seeking a highly organized and proactive Assistant Manager. This role provides direct support to the Executive Director in managing daily operations, coordinating schedules, handling communications, and ensuring smooth ex*****on of projects. The ideal candidate is detail-oriented, discreet, and able to thrive in a fast-paced, creative music industry environment.

📍Key Responsibilities
* Provide administrative support to the Executive Director, including calendar management, meeting coordination.
* Draft, review, and organize correspondence, reports, and official documents.
* Act as a liaison between the Executive Director and internal teams, artists, and external partners.
* Assist in preparing presentations, proposals, and meeting materials.
* Manage confidential information with integrity and discretion.
* Track deadlines, deliverables, and follow-ups on behalf of the Executive Director.
* Support project planning and ex*****on across various departments.
* Represent the Executive Director in meetings or events when required.
* Perform general office duties and other tasks as assigned.

Interested candidates may contact via:
📩Telegram (086 230 123)
📩Email: [email protected]

31/07/2025

ស្នើរសុំឲ្យរដ្ឋាភិបាលមានមូលនិធិរួម សម្រាប់កងទ័ពសមរភូមិមុខ និង វីរៈកងទ័ពដែលបានពលីជូនជាតិ ដេីម្បីអោយពួកយេីងទាំងអស់គ្នាតបស្នងទៅដល់វីរៈកងទ័ពជួរមុខយេីង

បើបងប្អូនយល់ស្របជួយស៊ែរបន្តផង 🙏🏻

19/04/2025

ថ្មីៗយើងឃើញមានបញ្ហារវាង ក្រុមការងារបច្ចេកទេស និង ប្រព័ន្ធសំឡេង (Sound Technical team & Sound System) ជាមួយសិល្បករ។ ខ្ញុំចង់សាកល្បងវែកញែកកាត់ៗ តាមបទពិសោធន៍តិចតួចដែលធ្លាប់ធ្វើការផ្ទាល់ជាមួយក្រុមបច្ចេកទេស សំឡេង និង ផ្ទាល់ជាមួយសិល្បករ ដើម្បីយើងទាំងអស់គ្នាអាចរកវិធីដោះស្រាយបាន និងការពារទាំងអស់គ្នាជាជាងមានបញ្ហាយើងចោទគ្នាទៅវិញ ទៅមក។

សម្រាប់រយៈពេលប្រហែល​ 10 ឆ្នាំមុនយើងពិតជាខ្វះក្រុមការបច្ចេកទេស និងចំណេះទូទៅពីប្រព័ន្ធសំឡេងមែន សូម្បីតែសិល្បករក៏ពុំសូវបានដឹងពីបញ្ហាបច្ចេកទេសសំឡេងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះមានក្រុមហ៊ុនកំពុងដំណើរការក្នុងស្រុកជាច្រើនបានវិនិយោគទុនរាប់លានដុល្លារសម្រាប់ធនធានមនុស្ស ទៅលើបច្ចេកទេស និងប្រព័ន្ធសំឡេងហើយសុទ្ធតែមានការបណ្តុះបណ្តាលពីក្រៅប្រទេសដែរ សម្រាប់សិល្បករក៏មានចំណេះដឹងច្រើនលើបច្ចេកទេសប្រព័ន្ធសំឡេងតាមរយៈបទពិសោធន៍ និងតាមប្រព័ន្ធអីនធឺណែត។

ប៉ុន្តែបញ្ហាជារឿយៗ ដែលកើតឡើងរវាង អ្នកបច្ចេកទេសសំឡេង និងតួសម្តែងនៅតែជាប្រធានបទក្តៅ​​ ជាពិសេសសម្រាប់តួសម្តែង។ ចឹងដើម្បីដោះស្រាយបាន យើងគួរតែមកយល់ពីមូលដ្ឋាននិងឬសគល់តិចសិន។

ពីសិល្បករ (អ្នកចម្រៀង និង ក្រុមតន្រ្តី)
📌មូលដ្ឋាន: ជាអ្នកសម្តែងផងនៅលើឆាក ដើម្បីអោយការសម្តែងដោយទំនុកចិត្តទៅកាន់ទស្សនិកជន (fan)គាត់ ប្រព័ន្ធសំឡេងគឺសំខាន់ជាងគេ។ ផ្ទុយទៅវិញបើការរៀបចំប្រព័ន្ធសំឡេងមិនបានល្អទេ វានឹងធ្វើឱ្យប៉ះពាល់ការសម្តែងដែរ។
📌ផលវិបាក: ក្នុងន័យនេះ ខ្ញុំចង់ផ្តោតទៅលើប្រព័ន្ធសំឡេងផ្នែកខាងលើឆាក​ (Monitor on Stage) ដែលជាផ្នែកមួយសម្រាប់អ្នកសម្តែងស្តាប់ខ្លួនឯង​។ ធម្មតាពេលសម្តែងនៅលើឆាក តែងមានផលរំខានសំឡេងច្រើនពីខាងក្រៅដូចជា សំឡេងហូរ សំឡេងចេញពី ឧបករណ៍តន្រ្តី សំឡេងលងពីទីតាំងជាដើម។ ដូច្នេះបើសិនជាអ្នកសម្តែងមិនអាចស្តាប់ខ្លួនឯងឮទេ ពួកគេក៏មិនអាចគ្រប់គ្រងការសម្តែងដែរ។
📌តួនាទី: តែសម្រាប់ប្រព័ន្ធសំឡេងផ្នែកខាងក្រៅ (PA System) តួសម្តែងមិនមានតួនាទី ខ្វាយខ្វល់ទៅខាងក្រៅទេពេលកំពុងសម្តែងដោយធម្មតាពេលសម្តែងនៅលើឆាកពួកគាត់មិនអាចស្តាប់ឮពីគុណភាពប្រព័ន្ធសំឡេងទៅខាងក្រៅទេ។ អ្នកដែលមានតួនាទីត្រូវខ្វាយខ្វល់ពីប្រព័ន្ធសំឡេងទៅខាងក្រៅ គឺអ្នកបច្ចេកទេសសំឡេងនៅខាងមុខ (FOH Sound Engineer)។

ពីក្រុមការបច្ចេកទេសផ្នែកប្រព័ន្ធសំឡេង
📌មូលដ្ឋាន និងតួនាទី: ជាអ្នកបច្ចេកទេសផ្នែកប្រព័ន្ធសំឡេង តួនាទីចម្បងគឺធ្វើយ៉ាងណាអោយប្រព័ន្ធសំឡេងអាចគ្របដណ្តប់ទៅដល់ទស្សនិកជនក្នុងបរិវេណទីតាំងរបស់ខ្លួនដែលបានកំណត់អោយល្អបំផុតតាមតែខ្លួនអាចធ្វើបាន។ តួនាទីចម្បងដូចគ្នាមួយទៀតគឺជួយសម្រួលអោយមានភាពងាយស្រួលដល់តួសម្តែងដែរ។
📌ផលវិបាក: ខ្ញុំគិតថាកត្តាចម្បងដែលប៉ះពាល់ទៅដល់ការរៀបចំក្រុមការងារបច្ចេកទេស គឺកត្តាកញ្ចប់ថវិកាដែលទទួលយកមករៀបចំក្នុងកម្មវិធីប្រគំតន្រ្តីនីមួយៗ។ ដោយសារតែការរៀបចំប្រព័ន្ធសម្លេងបែបស្តង់ដារ គឺត្រូវចំណាយការវិនិយោគខ្ទង់លានដុល្លារ និងការវិនិយោគលើធនធានបច្ចេកទេសផង ចឹងការជួលក៏មានតម្លៃថ្លៃទៅតាមនោះដែរ។ ក្នុងនោះក៏មានកត្តាដែលគួបផ្សំគ្នាដែរ ដូចជាកត្តាទីតាំងមិនអំណោយផល​ និង កត្តាកង្វះធនធាន។

ដំណោះស្រាយពីសិល្បករ
1. យើងត្រូវទទួលស្គាល់ថា យើងពិតជាមិនអាចទាមទារអោយគុណភាពសំឡេងរបស់យើងល្អឥតខ្ចោះ ឬទៅតាមអ្វីដែលយើងចង់បានទាំងអស់នោះទេបើសិនឆាកប្រគំតន្រ្តីនោះមានតួសម្តែងច្រើន យើងមិនមែនជា Headliner ឬមិនមែនជាការប្រគំតន្រ្តីផ្ទាល់ខ្លួនដែលយើងមានសិទ្ធទាមទារ។
2. សម្រាប់សិល្បករ ចាំបាច់គួតែមានអ្នកបច្ចេកទេសសំឡេង (Sound Engineer) ផ្ទាល់ខ្លួន ព្រោះមានតែក្រុមការងារផ្ទាល់របស់យើងទេ​ ទើបគេយល់ពីតម្រូវការ និងភាពពិសេសនៃសម្លេង (Unique Sound) របស់យើងបាន។ យើងមិនអាចទាមទារអោយក្រុមការងារបច្ចេកទេសសម្រាប់កម្មវីធីមួយ មកផ្តោតមកលើយើងតែម្នាក់នោះទេ ហើយការផ្តោតក៏មិនអាចគ្រប់ជ្រុងជ្រោយដែរបើសិនការសម្តែងរបស់យើងតម្រូវមានការរៀបចំរបច្ចេកទេសច្រើន។
3. បើសិនជាយើងពុំមានអ្នកបច្ចេកទេសសំឡេងផ្ទាល់ខ្លួន ហើយយើងត្រូវធ្វើការជាមួយអ្នកបច្ចេកទេសដែលរៀបចំដោយម្ចាស់កម្មវិធី យើងជាសិល្បករត្រូវអោយពត៌មានច្បាស់លាស់នូវអ្វីដែលយើងចង់បានពីអ្នកបច្ចេកទេស និងជជែកគ្នាអោយបានមុនថ្ងៃកម្មវិធី និងទទួលស្គាល់ថាយើងមិនអាចសុំអ្វីដែលលើសពីអ្នកបច្ចេកទេសអាចផ្តល់ឱ្យបានទេ។ ចុងក្រោយយើងជាសិល្បករត្រូវផ្តល់តម្លៃ និង ទំនុកចិត្តទៅដល់អ្នកបច្ចេកទេសដែលធ្វើការជាមួយយើង។​ ត្រូវចាំថាអ្នកបច្ចេកទេស និងសិល្បករគឺជាក្រុមតែមួយនិងសំខាន់ដូចគ្នានៅពេលសម្តែង។

ដំណោះស្រាយពីអ្នកបច្ចេកទេស
4. យើងត្រូវដឹងថាសិល្បករសម្តែងនីមួយៗសុទ្ធតែមានភាពពិសេសនៃសម្លេង (Unique Sound) និងការរៀបចំខុសៗគ្នា។​ ចឹងយើងជាក្រុមបច្ចេកទេសមានតែបើកចិត្តទូលាយដើម្បីទទួលយកតាមហេតុផលសមរម្យ ផ្តល់ជូនអ្វីដែលសិល្បករស្នើរសុំ ឬជំរាបទៅវិញឲ្យបានមុនកម្មវិធីបើមិនអាចផ្តល់បាន។
5. រៀបចំផែនការទុកមុន ដឹងពីតម្រូវការ សិល្បករដែលយើងដែលត្រូវធ្វើការជាមួយ និងត្រូវបញ្ជាក់គ្នាទៅវិញទៅមកនូវអ្វីដែលអាចផ្តល់បាន និងអ្វីដែលមិនអាចផ្តល់បានមុនថ្ងៃកម្មវីធី។
6. អ្នករៀបចំឆាកប្រគំតន្ត្រីធំៗ គួតែមានបញ្ចូលមុខងារ អ្នកគ្រប់គ្រងឆាកតន្រ្តី (Stage Manager) ដើម្បីជួយសម្របសម្រួលការងារបច្ចេកទេសរវាងសិល្បករ និងក្រុមការងារបច្ចេកទេស ជាពិសេសការដោះស្រាយ គ្រប់គ្រងស្ថានការណ៌ ដែលកើតឡើងដោយឥតព្រៀងទុក។​ អ្នកគ្រប់គ្រងឆាកតន្រ្តី ក៏ត្រូវតែមានចំណេះដឹងយល់ពីឧបករណ៍សម្តែងរបស់សិល្បករ (Artist Tech Riders) ការរៀបចំវីដេអូ និងភ្លើងឆាកតន្រ្តី។

ខ្ញុំគិតថាសំណេរខាងលើមិនអាចបំពេញបានគ្រប់ចំនុចទៅដល់អ្នកអានទេ​ តែសង្ឃឹមថាវាអាចជាផ្នែកមួយដែលអាចជួយក្រើនរំលឹកនូវអ្វីដែល អ្នកបច្ចេកទេស និងសិល្បករបានដឹង ហើយយកមកអនុវត្ត និងបង្កើនចំណេះដឹងដល់ទស្សនិកជនទូទៅដែរ។ បើសិនមានចំនុចណាដែលអ្នកគិតថាល្អ អាចបន្ថែមនៅ ខំមិនខាងក្រោមបាន។

R.Smey ENG
Artist Manager | Show Producer | Stage Manager | International Tour Manager

KC is on fire 🔥
16/02/2025

KC is on fire 🔥

ដំណើររួមគ្នារយៈពេល 13 ឆ្នាំរបស់ក្រុមតន្រ្តី SUFFER តើមានពាក្យពេចន៍អ្វីជូនពរដល់ពួកគាត់?
17/01/2025

ដំណើររួមគ្នារយៈពេល 13 ឆ្នាំរបស់ក្រុមតន្រ្តី SUFFER តើមានពាក្យពេចន៍អ្វីជូនពរដល់ពួកគាត់?

13th amazing year today as the band SUFFER until more amazing years together 🤘
Happy Anniversary 13th Year together

Photo by : KORKO Studio

08/10/2024
07/10/2024

Kanhchna music career through an exclusive concert coming soon

SUFFER music video coming soon!!
07/10/2024

SUFFER music video coming soon!!

Address

Phnom Penh
12105

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when រណ្តំ - Rondom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រណ្តំ - Rondom:

Share

Category