19/09/2025
របៀបសន្សំលុយឲ្យសល់ គឺពឹងផ្អែកលើទម្លាប់ប្រចាំថ្ងៃ និងការគ្រប់គ្រងលុយឲ្យមានវិន័យ។ អ្នកអាចអនុវត្តវិធីសាមញ្ញៗដូចជា៖
1/ កំណត់គោលដៅសន្សំលុយ
_ឧទាហរណ៍ថាយើងចង់ ទិញផ្ទះ ឬ ទិញម៉ូតូ រឺ ទិញឡាន ជាដើម ហើយត្រូវកំណត់ចំនួនលុយដែលត្រូវសន្សំអោយបានច្បាស់លាស់ក្នុងមួយខែៗ
2/ ប្រើវិធី 50/30/20
_50% ចំណាយលើអ្វីចាំបាច់ (អាហារ បង់លុយផ្ទះ ជាដើម)
_30% សម្រាប់ចំណាយផ្ទាល់ខ្លួន (ទិញសម្ភារៈ ឬកម្សាន្ត)
_20% ដាក់សន្សំឲ្យស្របតាមគោលដៅ។
3/ កាត់បន្ថយការចំណាយដែលមិនចាំបាច់
_កាត់បន្ថយការញុំាអាហារនៅខាងក្រៅ ជំនួសដោយការចម្អិនអាហារដោយខ្លួនឯង។
_កុំទិញសម្ភារៈដែលមិនចាំបាច់។
4/ បើកគណនីសន្សំជាក់លាក់
_ដាក់លុយសន្សំចូលភ្លាមៗបន្ទាប់ពីបើកប្រាក់ខែ
_ កុំយកប្រាក់សន្សំមកចាយ លើកលែងតែចាំបាច់ណាស់។
5/ រកចំណូលបន្ថែម
_ធ្វើការក្រៅម៉ោងតាមអ៊ុីនធឺណិត (freelance, ធ្វើយូធូប រឺ ហ្វេសបុកជាដើម។
_លក់របស់ចាស់ៗដែលអ្នកឈប់ប្រើ។
6/ ប្រើកំណត់ត្រាចំណាយប្រចាំថ្ងៃ
_កត់ចំណាយរាល់ថ្ងៃធ្វើអោយអាចដឹងថាលុយទៅណា។
_ពិនិត្យពេលចុងខែ ហើយកាត់បន្ថយចេញ នៅអ្វីដែលមិនចាំបាច់។
7/ បង្កើតទម្លាប់សន្សំតូចៗ
ដាក់ក្នុងធុងសន្សំរាល់ថ្ងៃ (1,000៛ ក៏បានដែរ)
👉 សន្សំលុយឲ្យសល់មិនមែនអាស្រ័យទៅលើចំណូលច្រើននោះទេ ប៉ុន្តែវាអាស្រ័យលើ វិន័យក្នុងការចំណាយ។
នេះជាយូធូបរបស់ខ្ញុំ https://youtu.be/8ITnvG8_sC8?si=IQaG4k1ydRQ_5grv