
11/12/2022
ភ្លាNGOឬភ្លាក្រៅអង្គការ
គ្រឿងផ្សំ៖
- សាច់គោ យកសាច់ផុយ ( ហាន់ជាបន្ទះស្ដើងៗ
- ខ្ទឹមសចិញ្ច្រាំឱ្យម៉ត់ យកទៅបំពងឱ្យឈ្ងុយ
- ម្សៅស៊ុប ស្ករស
- ទឹកក្រូចឆ្មា
- បន្លែរួមមាន : ត្រសក់ ការ៉ុត សណ្ដែកគួរ ជីបន្លា ស្ពៃប៉ាវ ...........។ល។
- Best Foods(ម៉ាយូនេស)អាចរកទិញបាននៅតាម ផ្សារទំនើប Lucky
វិធីធ្វើ៖
- យកបន្លែមកលាងឱ្យស្អាត រួចយកមករៀបដាក់ក្នុងចានដែលត្រូវទទួលទាន ( ដូចក្នុងរូប )
បន្ទាប់យកទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ ( ដើម្បីធ្វើឱ្យបន្លែស្រួយឆ្ងាញ់ )
- ដាក់ខ្ទះទុកឱ្យក្ដៅបន្តិច រួចដាក់សាច់គោចូលឆាត្រលប់ចុះត្រលប់ឡើង ដោយដាក់ម្សៅស៊ុបចូលបន្តិច ហើយឆាតែមួយភ្លែតទេ ( បើសាច់ជាប់ខ្ទះ ដាក់ទឹកចូលបន្តិច ) កុំឱ្យឆ្អិន ដល់ខាងក្នុង ឆ្អិនតែផ្នែកខាងក្រៅតិចៗបាន ហើយរួចដួសចេញ
- យកសាច់មកដាក់ក្នុងចានស្អាតមួយ រួចដាក់ ម្សៅស៊ុប ស្ករស ទឹកក្រូចឆ្មា ច្របល់ចូលគ្នាឱ្យសព្វ បន្ទាប់មកដាក់ Best Foods ចូល ហើយច្របល់ចូលគ្នាឱ្យសព្វ រួចភ្លក់មើលឱ្យល្មម តាមការចូលចិត្ត
- បន្ទាប់មកទើបដាក់ ខ្ទឹមសបំពងចូល ច្របល់ចូលគ្នាឱ្យសព្វម្ដងទៀត
- រួចយកមកដាក់ពីលើបន្លែដែលយើងត្រូវទទួលទាននោះ ហើយបន្ថែមដោយដាក់លំលម្ទេសពីលើបន្តិច រួចជាការស្រេច ។