20/04/2024
រសជាតិជីវិត 30 ចំនុចនៅពេលដែលមកបន្តការសិក្សានៅភ្នំពេញ !
1- វង្វេងផ្លូវសឹងរាល់ថ្ងៃ
2- ចាយលុយអត់ដឹងអស់ពីខ្លួន
3- ស្គាល់តែផ្លូវទៅសាលា និង មកផ្ទះជួល
4- ពេលដល់ចុងខែម្ដងៗគឺថា លុ—យទឹក, លុ—យភ្លើង, លុយផ្ទះ ជួល....
5- ចេញទៅណាមកណា គឺត្រូវចាក់សោរផ្ទះជានិច្ច បើមិនចឹងទេបាត់ខ្ទេច
6- ទូរស័ព្ទម៉ែផ្តាំជានិច្ចថា កុំកាន់ពេលជិះម៉ូតូខ្លាចចោលឆក់
7- ម្ហូបមិនឆ្ងាញ់ដូចម្ហូបម៉ែធ្វើឱ្យញាំ
8- ពេលអស់លុយនឹកម៉ែជាងគេ (ទូរស័ព្ទទៅសុំស្បៀង)
9- ពេលខ្លះចង់ស្គាល់របស់ Brand Brand ដូចគេ តែអត់ហ៊ានចូលហាង សុខចិត្តទៅផ្ទះស្រុះមី
10- មេឃក្តៅដូចនៅភពព្រះអាទិត្យ
11- ជិះទៅកន្លែងណាក៏ឃើញរបស់ឆ្ងាញ់ៗ បានត្រឹមលេបទឹកមាត់ គ្មាន លុយទិញ
12- គ្មានមិត្តភក្តិដើរជាមួយដូចកាលរៀននៅវិទ្យាល័យ
13- មុនជិះម៉ូតូមិនភ្លេចទេ មួកសុវត្ថិភាព បើមិនចឹងទេ លោកប៉ូលីសសុំ 60000រៀលហើយ
14- ឆ្លងផ្លូវម្តងៗ ដូចចូលក្នុងសង្គ្រាមលោក ម៉ូតូ ឡាន ច្រើនណាស់លោក តែមិនប្រយ័ត្នសូម្បីតែជិះកង់ក៏គេបុកដែរ
15- និយាយពីស្តុបវិញ សឹងតែ 10m ស្តុបមួយ
16- បន្ទប់ជួលតូច 4ម៉ែត្រ 4ជ្រុង ដូចគុកព្រៃសរ អ្នកខ្លះនៅជាមួយ មិត្តភក្តិ អ្នកខ្លះនៅម្នាក់ឯង ហើយអ្នកខ្លះរើផ្ទះឥតល្ហែរ
17- មិត្តភក្តិនៅវិទ្យាល័យមិនដឹងបាត់ទៅណាអស់ Group Chat ស្ងាត់ឈឹង ចង់តែសើចកាលយំលាគ្នានៅទី12
18- Intërnet ដើរដូចក្តាម តែស៊ីលុ—យលឿន JMរៀនតាម Online យូៗចេះតែគ្រូខ្ញុំនៅតែអត់ចេះបើមិនខំខ្លួនឯង 00
19- ធ្លាប់តែរៀនគ្រូសរសេរ Note ដាក់លើក្តារខៀន តែឥឡូវត្រូវអង្គុយ ស្តាប់គ្រូផង ហើយ Note ខ្លួនឯងផង ឬទាញទូរស័ព្ទមកថតចាំកត់ ពេលក្រោយ
20- ស្គាល់ជាតិថាអ្វីទៅដែលគេហៅថាប្រឡងសង Re-Examination
21- ពេលខ្លះយំនឹកផ្ទះដែរ បន់ឱ្យតែឆាប់បានទៅផ្ទះវិញទេ មកដល់ ភ្នំពេញមិនទាន់បានប៉ុន្មានផង មានអារម្មណ៍ភ្លាមថា " ម៉ែអើយកូនចង់ទៅ ផ្ទះវិញ"100
22- Google Map ជាមិត្តដែលខ្វះមិនបាន
23- ទទួលបានពាក្យថា" ចាយលុយអស់ច្រើនម៉េស" ពីអ្នក ផ្ទះ ពេលCallទៅប្រាប់ថាអស់ស្បៀងហើយ (ថ្លៃអាហារ ថ្លៃសាំង ថ្លៃរៀនគួរ ថ្លៃផ្ញើរម៉ូតូ ថ្លៃសាករបស់ Brand ថ្មីៗ ដែលនៅខេត្តយើងអត់មាន .... ) $ $
24- នឹកផ្ទះ នឹកប៉ាម៉ាក់ នឹកបងប្អូន នឹកពូក នឹកខ្នើយ
25- យល់ដឹងពីច្បាប់ចរាចរណ៍កាន់តែប្រសើរ (ភ្លើងក្រហមអត់មនុស្ស មិនទៅត្រូវបានគេស៊ីផ្លេ ដាក់ទំនាយ...)
26- គេជិះទៅគោលដៅនោះតែ10នាទី យើងជិះមួយកំណាត់ថ្ងៃ (វង្វេងផ្លូវ...)
27- មកភ្នំពេញឮតែគេថាចោរ/-ឆក់ ចោរប្ល/-ន់ ប្រយ័ត្នពេកសូម្បីតែ កម្រើកខ្លួនក៏មិនចង់ កុំថាឡើយដកទូរស័ព្ទចេញមកក្រៅ
28- មិនភ្លេចទេ មកដល់ភ្នំពេញត្រូវតែទៅ Aeon, ទៅផឹក Koi
29- ឱ្យតែឮសិក្ខាសាលា ត្រូវតែមានវត្តមានយើងដាច់ខាត
30- មិនភ្លេចទេ Check-in នៅកន្លែង Brand និង ថតAdd Story
ប្រភពពី:Tik Tok