នូ វុឌ្ឍី Nou Vuthy

នូ វុឌ្ឍី Nou Vuthy Sharing experiences and knowledge of tourist guiding, peace of mind, healthy living, & history 🙏

25/10/2025

លុយធនាគារខ្ញុំ 650,000 (បាត) ជិតពីរមុឺនដុល្លា បិតកុងខ្ញុំចោលក៏ខ្ញុំខ្ពឺមឡើងទៅដោះយកដែរ។ លុយអាចរកបានតែកិត្តិយសនិងសេចក្តីថ្លៃថ្នូរប្រទេសរកមិនបានទេ។ ខ្ញុំខំប្រឹងលក់ថ្នាំដុសធ្មេញ ដើម្បីផ្គត់ផ្គង់បណ្ណាល័យ សិស្សសាលា នឹងដើម្បីរដ្ឋខ្មែរ ក៏ខ្ញុំមិនទទួលការងារពីមន្ទីពេទ្យគេ រឺផលិតផលគេដែរ (កុំខាតពេលឆាតមក បាញ់គ្នាមិនទាន់បាត់ក្តៅទេ)។

អនិច្ចាឆ្អែតឆ្អន់ហើយសង្គ្រាមនេះ រូបភាពមនុស្សចាស់កុមារបែបមិចក៏មាន ដេកភ័យដេកខ្លាចក៏ឆ្អែតដែរ ទឹកប្រាក់អាចទិញគេបាន តែមិនអាចទិញពួកខ្ញុំបានទេ អត់សុីមានសុីក៏ប្រជាជនខ្មែរមិនចេះធ្វើបាបគេដែរ មិនខ្វះទេផ្លូវល្អៗត្រូវដើរ។ (លោកយាយលាចាកហើយ គ្រួសារគាត់ខំមិនប្រាប់) 🙏

25/10/2025

កាលពីមួយអាទិត្យមុនខ្ញុំបានផុសប្រាប់បងប្អូនថា​ ប្រទេសវ៉េណេស៊ុយអេឡានឹងចប់ហេីយ​ កាលនោះសហរដ្ឋអាមេរិកដាក់ទាហានចំនួន 10000​ នាក់​ នាវាចម្បាំងចំនួន 8​ គ្រឿង​ និងនាវាមុជទឹកចំនួន 1 គ្រឿងទៅបៀតប្រទេសវ៉េណេស៊ុយអេឡា
ឥឡូវនេះសហរដ្ឋអាមេរិកទេីបតែប្រកាសថានឹងបញ្ជូននាវាដឹកយន្ដហោះចំនួន​ 1 គ្រឿងទៅទៀត

បងប្អូនពេលដែលយេីងមេីលទៅលេីសញ្ញានេះ​ វាគឺជារឿងដ៏សែនគ្រោះថ្នាក់ធំខ្លាំងណាស់សម្រាប់ប្រទេសវ៉េណេស៊ុយអេឡា
ឆ្នាំ 2026 យេីងប្រហែលជាបានឃេីញរឿងដ៏ធំនេះហេីយ

សម្រាប់បងប្អូនណាដែលមិនដឹង​ គ្រាន់តែក្រុមចម្បាំងរបស់នាវាដឹកយន្ដហោះមួយគ្រឿង​របស់សហរដ្ឋអាមេរិក គឺវាខ្លាំងស្មេីនឹងយោធារបស់ប្រទេសជាប់លំដាប់ថ្នាក់ទី 6 នៅលេីពិភពលោកបាត់ទៅហេីយ​ ហេីយសហរដ្ឋអាមេរិកមានរហូតទៅដល់ 11​ ក្រុមឯណ្ណោះ
បេីប្រទេសរុស្សុីមានតែ 1 ក្រុមទេ​ ចំណែកឯប្រទេសចិនមាន 2 ក្រុម​ ប៉ុន្តែក្នុងពេលអនាគតប្រទេសចិននឹងមានទៅដល់​ 3 ឬ 4​ ក្រុម

សម្រាប់បងប្អូនណាដែលមិនដឹង​ គឺថាមេដឹកនាំរបស់ប្រទេសវ៉េណេស៊ុយអេឡាឈ្មោះ Nicolás Maduro គឺជាជនផ្ដាច់ការដែលបានប្លន់ប្រទេសវ៉េណេស៊ុយអេឡា​ពីប្រជាជន​ ហេីយនិងបានចូលដៃចូលជេីងជាមួយនឹងក្រុមលក់គ្រឿងញៀន​ ប្រទេសនេះពោរពេញទៅដោយពួកឧក្រិដ្ឋជន
ប្រជាជនវ៉េណេស៊ុយអេឡាខំប្រឆាំងតែមិនឈ្នះ​ ដោយសាតែមេដឹកនាំរូបនេះមាន​ ចិន​ និង​ រុស្សុីនៅចាំជួយពីក្រោយខ្នងរហូត​ ដូចនេះប្រជាជនអស់សង្ឃឹមក៏បាននាំគ្នាភៀសខ្លួនចេញពីប្រទេសរហូតទៅដល់ 7 លាននាក់​តែម្ដង​ ដោយសារតែប្រទេសពុករលួយពេក​ ដែលបានធ្វេីឱ្យប្រជាជនអត់អាហារបរិភោគ

25/10/2025

បងប្អូនសូម្បីតែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃក៏ត្រូវរងការចោទប្រកាន់ថា​ មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតដែរ

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា​ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃលោក​ Anutin ទេីបតែតែងតាំងលោក Vorapak Tanyawong ធ្វេីជាអនុរដ្ឋមន្រ្តីផ្នែកហិរញ្ញវត្ថុថ្មីដេីម្បីឱ្យបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត​ ប៉ុន្តែមិននឹកស្មានថា​ អ្នកដែលទេីបតែតែងតាំងហ្នឹងក៏ត្រូ​វបានរងការចោទប្រកាន់ថា​ មានជាប់ពាក់ព័ន្ធជាមួយនឹងពួកក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតទៅវិញ

នេះគឺដកស្រង់ចេញមកពីកាសែត Whale Hunting ដែលបានធ្វេីការស៊ើបអង្កេតអំពីរឿងហ្នឹង​ ដោយរកឃេីញថា​ ប្រពន្ធរបស់លោកអនុរដ្ឋមន្រ្តីផ្នែកហិរញ្ញវត្ថុថៃគឺទទួលបានប្រាក់ចំនួន 3 លានដុល្លារពីពួកឧក្រិដ្ឋជនតាមរយៈគ្រីបតូ

លោក Vorapak Tanyawong ក៏បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ​ ហេីយគាត់ក៏បានសម្រេចចិត្ដលាឈប់ពីតំណែងរបស់គាត់

បងប្អូនបេីសិនរឿងនេះវាគឺជាការពិត​ នោះវាគឺពិតជាបញ្ហាដ៏ធំសម្បេីមណាស់សម្រាប់អាសុីអាគ្នេយ៍

ប្រសិនបេីពួកឧក្រិដ្ឋជនទាំងអស់នេះមានការកេីនឡេីង​ នោះតំបន់អាសុីអាគ្នេយ៍នឹងអាចក្លាយទៅដូចជា​ តំបន់អាមេរិកខាងត្បូង​ដែលពោរពេញទៅដោយពួកឧក្រិដ្ឋជន

សូមមេីលទៅលេីប្រទេសមុិកសុិកជាឧទាហរណ៍
ប្រទេសនេះគឺជាប្រទេសដែលបរាជ័យយ៉ាងធំបំផុតទៅលេីរឿងឧក្រិដ្ឋជន​ សព្វថ្ងៃនេះគឺពួកឧក្រិដ្ឋជនគឺជាអ្នកគ្រប់ប្រទេស​ ជាភាសាអង់គ្លេសហៅថា​ Cartels ពួកឧក្រិដ្ឋជនទាំងអស់នោះគឺគ្រប់គ្រងទៅលេីរដ្ឋាភិបាលមុិកសុិក​
ឱ្យតែមន្រ្តីរូបណាហ៊ានចេញមុខក្អករឿងពួកគេ​ គឺថាពួកឧក្រិដ្ឋជនទាំងហ្នឹងបំបិទមាត់ចោលតែម្ដង

អស់រយៈពេលចង់ 30​ ឆ្នាំមកហេីយ​ រដ្ឋាភិបាលមុិកសុិកចង់បង្រ្កាបពួកវា​ ប៉ុន្តែយកឈ្នះពួកវាមិនរួចសោះ
ដល់ទីបំផុតរដ្ឋាភិបាលមុិកសុិកក៏សុខចិត្ដចុះចាញ់ពួកឧក្រិដ្ឋជនហ្នឹងតែម្ដង

ជាលទ្ធផលមក​ ប្រជាជនមុិកសុិករាប់មុឺននាក់ទៅរាប់សែននាក់ក៏បានក្លាយទៅជាអ្នកលាងលុយកខ្វក់ឱ្យពួកឧក្រិដ្ឋជនតែម្ដង

ខ្ញុំមានការព្រួយបារម្ភថា​ អាសុីអាគ្នេយ៍នឹងអាចទៅផ្លូវដូចប្រទេសមុិកសុិក​ ប្រសិនបេីពួកឧក្រិដ្ឋជនកាន់តែពង្រីកធំទៅៗ​
ឥឡូវនេះពួកវាមិនទាន់នាំចូលអាវុធបានទូលំទូលាយនៅឡេីយទេ​ នៅពេលណាដែលពួកវានាំចូលគ្រឿងអាវុធបា​នច្រេីន​ នោះគឺវានឹងចប់ហេីយ​ គឺនឹងអាចបាត់ប្រទេសដូចមុិកសុិកអញ្ចឹង​ គឺពួកឧក្រិដ្ឋជនជាអ្នកកាន់កាប់ប្រទេស

28/09/2025

24/09/2025
ប្រទេសថៃនឹងបន្តធ្វេីបាប​ និងសម្លុតកម្ពុជាមិនឈប់​ទេ និងពង្រីកទឹកដីដោយផ្អែកលេីផែនទីបំពានរបស់ខ្លួនសូម្បីតែទឹកដីខ្លះនៅព្រំដែ...
21/09/2025

ប្រទេសថៃនឹងបន្តធ្វេីបាប​ និងសម្លុតកម្ពុជាមិនឈប់​ទេ និងពង្រីកទឹកដីដោយផ្អែកលេីផែនទីបំពានរបស់ខ្លួន
សូម្បីតែទឹកដីខ្លះនៅព្រំដែនខេត្ដកោះកុងក៏ថៃទាមទារដែរ​ ទឹកដីដែលថៃនឹងទាមទារយកពីកម្ពុជាសរុបទាំងអស់មាន 17 កន្លែង​

នៅថ្ងៃទី 26 ខែកញ្ញា​ ឆ្នាំ 2025 ខាងមុខនេះប្រទេសថៃនឹងចាប់ជនជាតិខ្មែររូបណាដែលងេីបធ្វេីបាតុកម្មនឹងថៃនៅទីតាំងរាយបន្លាលួស

ដូចដែលខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនកាលពីមុនរួចហេីយ​ ថាសម័យនេះគឺជាសម័យព្រៃ​ អ្នកណាខ្លាំងជាងគឺត្រូវ​ អ្នកណាខ្សោយជាងគឺខុស​

ជាធម្មតានៅពេលណាឱ្យតែមានជម្លោះព្រំដែន​ គឺគេតែងតែប្រេីតុលាការអន្តរជាតិដេីម្បីដោះស្រាយ
តែពេលបច្ចុប្បន្ននេះប្រទេសថៃគឺគេចង់សម្រេចចិត្ដអ្វីគឺតាមចិត្ដខ្លួនឯង​ បេីគេនិយាយថាកន្លែងណាជាដីរបស់គេគឺគេនឹងយកតែម្ដង​ វាបែបនេះហេីយបងប្អូន

បេីកម្ពុជាមិនចង់ជួបតែរឿងបែបអញ្ចឹងៗនាថ្ងៃអនាគតទៀត​ នោះកម្ពុជាគឺត្រូវតែខ្លាំង​ និងមានសម្ព័ន្ធមិត្ដពិតប្រាកដដែលនឹងជួយកម្ពុជាបាន

ចិនមិនមែនជាសម័្ពន្ធមិត្ដរបស់កម្ពុជាទេ​ ចិនគ្រាន់តែជាដៃគូពាណិជ្ជកម្មតែប៉ុណ្ណោះ
ចិនគឺទទួលបានផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងថៃច្រេីនជាងជាមួយកម្ពុជា​ចង់​ 10 ដងឯណ្ណោះ​
ពាណិជ្ជកម្មទ្វេភាគីរវាងថៃ​ និងចិនគឺមានចំនួន 120​ ពាន់លានដុល្លារក្នុងមួយឆ្នាំ​ ដូច្នេះចិនគឺមិនចោលថៃ​នោះទេ

ឆ្នាំ 2025 វាគឺជាមេរៀនដ៏ធំបំផុតមួយសម្រាប់កម្ពុជា​
កម្ពុជាគួរតែរៀនពីវា​ និងត្រូវតែខំទប់ស្កាត់ដេីម្បីកុំឱ្យប្រវត្តិសាស្ដ្រច្រំដែលកេីតឡេីងម្ដងទៀតនៅថ្ងៃអនាគត​ ដេីម្បីជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយ

អ្វីដែលយេីងទាំងអស់គ្នាកំពុងតែមាននៅក្នុងពេលឥឡូវនេះ​ វាមិនមែនជាកម្មសិទ្ធរបស់យេីងទេ​ តែវាគឺជារបស់កូនចៅខ្មែរជំនាន់ក្រោយ​ ការងាររបស់យេីងដែលជាមនុស្សជំនាន់នេះនៅក្នុងសម័យឥឡូវ​ ពួកយេីងគឺគ្រាន់តែជាអាណាព្យាបាល​ ជាអ្នកថែរក្សាទឹកដីនេះឱ្យគង់វង្សសម្រាប់កូនចៅខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ​ គឺតែប៉ុណ្ណឹងទេ

មានបងប្អូនខ្លះបានសួរថា​ តេីអ្វីជាផែនការដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាដេីម្បីឱ្យបានឆ្ពោះទៅមុខ?ទី 1: បញ្ឈប់ក្នុងការមានជម្ល...
21/09/2025

មានបងប្អូនខ្លះបានសួរថា​ តេីអ្វីជាផែនការដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាដេីម្បីឱ្យបានឆ្ពោះទៅមុខ?
ទី 1: បញ្ឈប់ក្នុងការមានជម្លោះជាមួយប្រទេសថៃ​
យេីងមិនអាចវាយខ្លាដែលខ្លាំងជាងយេីងឆ្ងាយបានទេ

ប្រទេសថៃបាននិយាយថា​ ពួកគេនឹងសាងសង់របងប្រវែង 27​ គីឡូម៉ែតនៅ​តាមបណ្ដោយព្រំដែន​ ខ្ញុំគិតថាឱ្យគេធ្វេីចំណាយលុយខ្លួនឯងទៅ​
បេីបែបនេះនាពេលអនាគតនឹងមិនមានជម្លោះព្រំដែនទៀតទេ​
ដែលបានធ្វេីឱ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ

ទី 2: បោះបង្គោលព្រំដែនទាំងអស់​ដេីម្បីទប់ស្កាត់ការយល់ច្រឡំនាពេលអនាគត​
40 ឆ្នាំមកហេីយ​ វាល្មមដល់ពេលដែលកម្ពុជាបំពេញការងារនេះឱ្យបានចប់សព្វគ្រប់​ បេីទោះបីជាយេីងខាតបង់បន្តិចបន្តួចក៏មិនអីដែរ​ គ្រាន់បេីជាងនឹងបាត់បង់ធំជាងនេះទៀតនាពេលអនាគត

ទី 3: បន្តអនុញ្ញាតធ្វេីពាណិជ្ជកម្មជាមួយនឹងប្រទេសថៃ​
ដូចដែលខ្ញុំធ្លាប់បាននិយាយកាលពីខែមិថុនាកន្លង
ទៅនេះអញ្ចឹង​ មិនថាប្រទេសជិតខាងណាក៏ដោយ​ ឱ្យតែបញ្ឈប់ក្នុងការធ្វេីពាណិជ្ជកម្មជាមួយគ្នា​ នោះវានឹងអាចឈានទៅផ្លូវមានសង្រ្គាម​ ព្រោះតែបាត់ផលប្រយោជន៍ពីគ្នាទៅវិញទៅមកបាត់ទៅហេីយ​ ប៉ុន្តែក្នុងនាមជាប្រជាជន​គឺមានសិទ្ធ​ មិនចាំបាច់ត្រូវការទិញផលិតផលទាំងអស់នោះទេ​ប្រសិនបេីមិនចង់​ តែបេីអ្នកណាគេចង់​ សូមកុំទៅធ្វេីបាបគេអី

ទី 4: ជួយប្រជាជនដែលបានបាត់ដី​ បាត់ផ្ទះ​ រដ្ឋាភិបាលកម្ពុជាគឺនៅសល់ដីទំនេរច្រេីនណាស់​ អាចចែកជូនទៅដល់ប្រជាជនម្នាក់មួយប្លង់បាន

ទី 5: កម្ពុជាត្រូវតែទៅមុខ​ មិនថយក្រោយទេ
ទោះបីយេីងមិនអាចបំភ្លេចប្រវត្តិសាស្រ្ដបាន​ ប៉ុន្តែយេីងមិនអាចរស់នៅក្នុងភាពស្អប់ខ្ពេីមបានទេ​ ប្រសិនបេីខួរក្បាលរបស់យេីងនៅតែដក់ជាប់ការស្អប់​ ការខឹង​ នោះយេីងគឺនឹងមិនអាចអភិវឌ្ឍន៍ខ្លួនឯងបានឡេីយ
ពួកយេីងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា​

ទី 6: គោលដៅរយៈពេលវែងរបស់យេីងគឺត្រូវមានគោលនយោបាយសន្តិសុខដែលអាចទប់ទល់នឹងតុល្យភាពអ្នកជិតខាងរបស់យេីង​
ប្រសិនបេីអាចទៅរួចយេីងគឺត្រូវការចងសម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិក​ដេីម្បីការពារខ្លួននាពេលអនាគត យេីងមិនអាចអនុញ្ញាតឱ្យឆ្នាំ 2025 កេីតឡេីងម្ដងទៀតលេីយេីងបានទេ

ចាប់ពីថ្ងៃទី២៤-២៨ កក្កដា ២០២៥ កង​កម្លាំង​ថៃ​​ប្រើប្រាស់សព្វាវុធជាច្រើនប្រភេទ​ក្នុងការ​​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កម្ពុជា ...
31/08/2025

ចាប់ពីថ្ងៃទី២៤-២៨ កក្កដា ២០២៥ កង​កម្លាំង​ថៃ​​ប្រើប្រាស់សព្វាវុធជាច្រើនប្រភេទ​ក្នុងការ​​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កម្ពុជា ដោយរួមមាន៖

១. ការវាយប្រហារតាមអាកាសដោយប្រើយន្តហោះចម្បាំង F-16 មកលើទីតាំងកម្ពុជា

២. ដ្រូនបំពាក់ដោយអាវុធត្រូវបានដាក់ពង្រាយរួមគ្នានឹងការវាយប្រហារតាមអាកាស

៣. កាំភ្លើងធំ និងរ៉ុក្កែតធុនធ្ងន់ (ការបាញ់ផ្លោងឆ្លងដែន)

៤. គ្រាប់បែកចង្កោម ដែលក្រុមសិទ្ធិមនុស្សបានថ្កោលទោសលើការប្រើប្រាស់ ពិសេសនៅជិតតំបន់ដែលមានប្រជាជនរស់នៅ

៥. គ្រាប់បែកផូស្វ័រពណ៌ស ដែលក្រុមសិទ្ធិមនុស្សព្រមានពីហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិល

បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ថៃនៅបន្តប្រើ៖

១. ជំពាមកៅស៊ូ

២. លួសបន្លា៖ ថៃរាយនៅក្នុងតំបន់ជាច្រើន ហើយអាជ្ញាធរ​កម្ពុជា និង​ប្រជាជន​អះអាង​ថា ការដាក់ពង្រាយនេះ​បាន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា រួម​មាន​ផ្ទះប្រជាជនកម្ពុជា​ជិត ២០​ខ្នង នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ខេត្ត​ស្រះកែវ ប្រទេស​ថៃ

៣. អាវុធ Sonic ដែលបញ្ចេញរលកសំឡេងខ្លាំង និងអាចបណ្តាលឱ្យក្អួតចង្អោរ ដួលសន្លប់ ឬបាត់បង់ការស្តាប់

ហើយថ្មីៗនេះ ក្រុមជនស៊ីវិលថៃបានដឹកជញ្ជូនលាមក ទៅកាន់ព្រំដែនកម្ពុជា ក្នុងគោលបំណងបាញ់លើប្រជាជនខ្មែរដែលការពារផ្ទះសម្បែងរបស់ខ្លួន។

សកម្មភាព​ឈ្លានពាន​របស់​​ថៃ​មកលើ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់ចុះក្នុងកម្រិតដ៏​អាក្រក់​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាន។ សម្រាប់ប្រជាជនកម្ពុជា សូម្បីតែក្មេងជំនាន់ក្រោយ និងកុមារ មិនដែលមានចិត្តស្អប់ខ្ពើមចំពោះប្រទេសជិតខាងនេះ ដូចពេលឥលូវនេះដែលពួកគេក្លាយជាជនរងគ្រោះពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព ប្រាសាទបុរាណ និងផ្ទះសម្បែងរបស់ខ្លួនឡើយ។

✍️ Puy Kea

Join AMS One-minute

28/06/2025

ត្រៀមៗ​​ពិព័រណ៍ភូមិមួយ​ផលិតផលមួយខេត្តសៀមរាប​​ឆ្នាំ​ 2025 បានត្រលប់មកវិញហើយ​​ ចាប់ពីថ្ងៃទី4 ដល់ថ្ងៃទី6 ខែកក្កដា ឆ្នាំ 2025 នៅផ្សារហេរីថេក ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 9យប់ ជាន់B1 Plazza!

នេះជាឱកាសដ៏ល្អមួយក្នុងការទិញទំនិញ​និង​​ ជួយលើកស្ទួយក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក។ អាជីវករ​​​ អ្នកផលិត​ ក៏ដូចជាសហគ្រាសនានា​ជាង​100 ស្តង់ដែលមានទំនិញជាច្រើនប្រភេទ​ និង​ដាក់តាំងបង្ហាញក្នុងរយៈពេលបីថ្ងៃពេញ​​ ហើយកាន់តែពិសេសសម្រាប់អ្នកដែលបានមកចូលរួមហើយចំណាយនៅក្នុងកម្មវិធីនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ជាច្រើន ហើយក៏អាចមានឱកាសឈ្នះម៉ូតូអគ្គីសនីផងដែរ!

កុំភ្លេចចូលរួមទាំងអស់គ្នាណា! ស្រលាញ់ជាតិប្រើប្រាស់ផលិតផលខ្មែរ!

Getting ready! One Province One Product Fair - Siem Reap Province 2025 is back from 4-6 July, 2025 at The Heritage Walk from 9AM to 9PM at B1 Plaza.

It’s a great opportunity to buy and support local made product. Local product around 100 stalls will be exhibiting and selling for the full 3days. What’s more excited for the consumer is you will get the chance to win lucky draw with many great prizes.

Save your calendar and see you here !

កុំភ្លេចខ្លួន ថា គ្រប់គ្នាមានសត្រូវតែមួយ តើសត្រូវតែមួយនោះជាអ្វី? រស់នៅដើម្បី បំពេញបុណ្យកសល លះបាប និង ចម្រើនចិត្តឲ្យរឹងមា...
28/06/2025

កុំភ្លេចខ្លួន ថា គ្រប់គ្នាមានសត្រូវតែមួយ តើសត្រូវតែមួយនោះជាអ្វី?
រស់នៅដើម្បី បំពេញបុណ្យកសល លះបាប និង ចម្រើនចិត្តឲ្យរឹងមាំ បរិសុទ្ធិស្អាតឲ្យបានរឿយៗ កុំបង្អង់នៅមួយកន្លែង…សីល៥ បានសិក្សារក្សាបានល្អឬនៅ? មានសិក្សាពីជីវិតពិតឬនៅ? ប្រឹងប្រែង = ប្រែងខ្លួនអឹង 😊🙏🙏🙏💐💐💐

28/06/2025

ថ្មីៗនេះ​ កាសែតចិន​ ដ៏ធំមួយ​បានសម្ភាសន៍ខ្ញុំអំពីជម្លោះរវាងកម្ពុជា​ និង​ ថៃ
ដោយខ្ញុំបា​នផ្ដល់កិច្ចសម្ភាសន៍ថា
អារម្មណ៍របស់ប្រជាជនខ្មែរទូទៅគឺបែបនេះ

ខ្មែរគឺមិនឱ្យថៃមេីលងាយ​ ប្រមាថបានទេ​ ខ្មែរសុខចិត្ដផ្ដាច់ភ្លេីង​ អុីនធេីណែត​ និងឈប់ធ្វេីពាណិជ្ជកម្មជាមួយនឹងថៃក៏បា​នដែរ

​ខ្ញុំបានបន្តទៀតថា​ កម្ពុជា​ និង​ ថៃនឹងគ្មានសង្រ្គាមក្ដៅនោះទេ​ ជាពិសេសខាងកម្ពុជាគ្មានប្រជាជនណាចង់មានសង្រ្គាមឡេីយ កម្ពុជាគឺបានឆ្លងកាត់សង្រ្គា​មឆ្អែតឆ្អន់អស់ហេីយ
ហេីយខ្ញុំក៏បាននិយាយបន្តទៀតផងដែរ​ ប៉ុន្តែអ្នកកាសែតគាត់មិនបានដាក់ចូលទេ

ដែលខ្ញុំបាននិយាយថា: ប្រទេសទាំងពីរនឹងមានភាពតានតឹងជាមួយគ្នារហូតហ្នឹង​ រហូតដល់ច្រេីនទសវត្ស​តែម្ដង​ បេីចង់ឱ្យបញ្ឈប់លុះត្រាតែប្រទេសទាំងពីរកែតម្រូវត្រង់ចំនុចនេះ

ទី1: ប្រទេសថៃ​ សង្គមថៃ​ សៀវភៅប្រវត្ដិសាស្រ្ដថៃ​ គឺត្រូវតែហានទទួលស្គាល់ថា​ ខ្មែរគឺជាពូជអ្នកដែលបានសាងសង់ប្រាសាទបុរាណទាំងអស់​ មិនថានៅក្នុងទឹកដីកម្ពុជា​ ឬទឹកដីថៃ
ត្រូវតែចេះទទួលស្គាល់រាល់ភស្ដុតាងបុរាណវិទ្យាទាំងអស់នោះដែលមួយពិភពលោកបានចារថាវាជារបស់ខ្មែរ​ មនុស្សទាំងអស់ទូទាំងពិភពលោកគឺគេសុទ្ធតែបានទទួលស្គាល់អស់ហេីយ​ លេីកលែងតែថៃ​ លេីសពីនេះទៀត​ ថៃគឺត្រូវតែទទួលស្គាល់​ និងគោរពផែនទីឆ្នាំ 1907 ដែលស្ដេចថៃ​ និង​ បារាំងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា​ ដែលបានបែងចែកផែនទីរវាងកម្ពុជា​ និង​ ថៃរួចរាល់អស់ហេីយ
ប្រសិនបេីថៃមិនព្រមកែសៀវភៅប្រវត្ដិសាស្រ្ដ​របស់ខ្លួន​ នោះក្មេងថៃជំនាន់ថ្មីនឹងនៅតែមានការយល់ច្រឡំ​ និងរេីសអេីងមកលេីខ្មែរមិនឈប់នោះទេ

ទី2: ចំណែកឯខាងកម្ពុជាវិញ​ ក៏ត្រូវតែចេះទទួលស្គាល់ផងដែរថា​ ប្រទេសថៃគឺមានការវិវត្ដ​អ្វីថ្មីដែលជារបស់គេហេីយ​និងមានវប្បធម៌រៀងៗខ្លួន
ថៃបានបង្កេីតប្រទេសដ៏រឹងមាំដែលសមនឹងទទួលបានការគោរពផងដែរ
យេីងមិនអាចចេះតែប្រេីពាក្យហៅគេថាជា​ ចោរ​ៗ​ រហូតបានទេ​ បេីបែបនេះគឺគ្មានថ្ងៃមេីលមុខគ្នារួចទេ
ចំណែកឯថៃក៏មិនគួរហៅខ្មែរថាជាទាសករនោះដែរ

បេីសួរខ្ញុំអំពីចំនុចទាំងពីរនេះ​ តេីអាចផ្លាស់ប្ដូរបានដែរឬទេ? ជាអកុសលខ្ញុំគិតថាអត់ទេ​ នៅក្នុងប៉ុន្មានទសវត្សនេះ
ហេីយការកែប្រែមិនបាននេះ​ ខ្ញុំគិតថាមិនមែនមកពីខាងខ្មែរនោះទេ​ គឺមកពីខាងថៃដែលជាអ្នកមិនព្រមនោះ​ ព្រោះតែថៃមិនងាយនឹងកែសៀវភៅប្រវត្ដិសាស្រ្ដរបស់ខ្លួនឯងនោះទេ

ម្យ៉ាងទៀតខ្ញុំមានមិត្ដភក្ដិម្នាក់ដែលជាជនជាតិថៃនៅសហរដ្ឋអាមេរិក​ គាត់បាននិយាយថា​ មិនងាយទេកន្និដ្ឋា​ ពីព្រោះតែនៅក្នុងប្រទេសថៃគឺគ្មាន​មនុស្សឯករាជ្យដែលមកប្រាប់ការពិតដល់ប្រជាជនថៃដូច The Kanitha Show ទេ

សូម្បីតែសហរដ្ឋអាមេរិក​ ក៏ប្រជាជនថៃជាច្រេីនក្នុងសម័យឥឡូវនាំគ្នាចាប់ផ្ដេីមស្អប់​ដោយមិនបញ្ជូនកូនៗឱ្យទៅរៀននៅទីនោះទៀតដែរ

ខ្ញុំនឹងដាក់ Link ព័ត៌មាននៅក្នុងខំមិន

28/06/2025

Address

Cambodia
Phnom Penh

Telephone

+85515660666

Website

Alerts

Be the first to know and let us send you an email when នូ វុឌ្ឍី Nou Vuthy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to នូ វុឌ្ឍី Nou Vuthy:

Share