18/08/2026
ថ្ងៃនេះខ្ញុំឈ្លោះជាមួយសង្សារ ហើយខ្ញុំប្រាប់គាត់ថា “ថ្ងៃនេះកុំមករកខ្ញុំទៀត ខ្ញុំខឹង!” 😤 គាត់ឆ្លើយថា “បាន”។ខ្ញុំក៏អង្គុយរង់ចាំថាគាត់នឹងមកលួង… ១ម៉ោង…២ម៉ោង…៣ម៉ោង… គ្មានសារមួយម៉ាត់។ខ្ញុំទ្រាំមិនបាន ក៏ផ្ញើទៅគាត់ថា “ហេតុអីមិនមករកខ្ញុំ?” គាត់ឆ្លើយមកវិញថា “អូនជាអ្នកប្រាប់ឲ្យបងកុំមកទេ…” 😭😂 ចាប់ពីថ្ងៃនោះមក ខ្ញុំរៀនបានមេរៀនមួយ៖ ពេលស្រីនិយាយ “កុំមក” មិនមែនមានន័យថា “កុំមក” ទេ… តែបុរសខ្លះគាត់មិនទាន់រៀនភាសាស្រី 🤣