TNA News Daily

TNA News Daily គេហទំព័រ ធីអិនអេ ដេលី k-tna.com.kh

29/08/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​

បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមាន...
27/08/2026

បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​

នាថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៦
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ ០២៥ បណ្ណ នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ស្ថិតនៅវត្តពន្លៃ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី
#មន្ទីរររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្...
27/08/2026

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន មន្ទីរពេទ្យ សហគមន៍នេសាទ និងកំពង់ផែសហគមន៍នៅកោះរ៉ុង ខេត្តព្រះសីហនុ។
———————-

នាថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៦
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន មន្ទីរពេទ្យ សហគមន៍នេសាទ និងកំពង់ផែសហគមន៍នៅកោះរ៉ុង ខេត្តព្រះសីហនុ។
#ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ #កំពង់សោម #កំពត #កែប #ការរៀបចំក្រុង #ការរៀបចំទីប្រជុំជន #នគរបនយកម្ម​ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #បរជនបទ #ភមឋានក្សេមក្សាន្ត #ទបរជុំជនវៃឆ្លាត #ទបរជុំជនបៃតង #មលដឋានសេដ្ឋកិច្ច #លហបៃតង #ផទះសម្បែង #រសនៅស្អាត #ភមឋានស្អាត #សខភាពល្អ #ជវតរីករាយ #អនាគតរុងរឿង #ការរៀបចំភូមិឋានស្អាត

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

27/08/2026

កិច្ចលទ្ធកម្មប្រកួតប្រជែងដេញថ្លៃនិងបើកស្រោមសំបុត្រឆ្នាំ២០២៦

26/08/2026

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយជនសង្ស័យ ០២ក្រុម ប្រដាប់ដោយ ប្រើ ដុំថ្ម បានធ្វើសកម្មភាព វាយ-គប់គ្នាទៅវិញទៅមក កាលពីវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅចំណុច ផ្លូវ៤៩CC ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតនៅវេលាម៉ោងប្រមាណ ១១ និង៣៧នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរភាគី ចំនួន០២នាក់ គឺ ឈ្មោះ ឈិន ចាន់សុភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ និង ឈ្មោះ ទួន ភក្ដី ភេទប្រុស អាយុ២០ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

26/08/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច (LASED) ដែលបានប្រគល់ជូនបងប្អូនសម្បទានិកនៅខេត្តក្រចេះនាពេលកន្លងមក។

#សម្បទានសង្គមកិច្ច #សម្បទានសេដ្ឋកិច្ច #អភិវឌ្ឍសហគមន៍ #ការបែងចែកដីធ្លី #ការបែងចែកផ្ទះសម្បែង #ការនាំចេញនៅហ្នឹងកន្លែង #ដំណាំពាណិជ្ជកម្ម #ដំណាំចាំបាច់ #សហគមន៍ភាព #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #ខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន #ខឿនសេដ្ឋកិច្ចគ្រួសារ #លើកស្ទួយជីវភាពប្រជាជន​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

25/08/2026
25/08/2026

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

នៅវេលាម៉ោង១៣:០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្ដឹងតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណីគាស់ផ្ទះ បង្កឡើងដោយជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់សោរទ្វារផ្ទះលួចទ្រព្យសម្បត្តិនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមមាន៖ ១.ឈ្មោះ នៅ តុលា ហៅក្រៅអាភិន ភេទប្រុស អាយុ៣២ឆ្នាំ, ២.ឈ្មោះ កេន វាសនា ហៅអាជៀន ភេទប្រុស អាយុ៣៤ឆ្នាំ, ៣.ឈ្មោះ ជុំ រ៉ាដូ ហៅក្រៅអារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ កែវ សុធារិទ្ធ ហៅក្រៅអាយួន ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចឃ្លាំងទុកចោលមួយកន្លែងផ្ទះលេខ៧៩៣ ផ្លូវមុន្នីវង្ស ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយបានរកឃើញវត្ថុតាងមធ្យោបាយ និងសម្ភារៈសម្រាប់ធ្វើសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយកន្លងមកពួកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អស់រយៈពេល ០៦ខែ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីចេញពីមណ្ឌលបានមួយរយៈពួកខ្លួនក៏ប្រើប្រាស់គ្រឿងញៀនដដែល។

បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យឈ្មោះ កែវ សុធារិទ្ធ ហៅក្រៅអាយួន ពុំជាប់ពាក់ព័ន្ធនិងករណីខាងលើ ប៉ុន្តែមានវិជ្ជមានសារធាតុញៀន ត្រូវបញ្ជូនទៅប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

Address

Phnom Penh

Telephone

+85569700277

Website

Alerts

Be the first to know and let us send you an email when TNA News Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category