VIXAL

VIXAL - Mustache band Lead Vocalist

Contact for work : +85511939301

24/08/2026

Finally Mustache Band
អ្នកខូចចិត្តហាមស្តាប់😁

We’re release the song this evening…..🫶🏻Mustache Band
24/08/2026

We’re release the song this evening…..🫶🏻
Mustache Band

មិនអោយចាំយូរទេ ជួបគ្នាម៉ោង ៧ល្ងាចនេះ ជាមួយបទថ្មីរបស់ពួកយើង ក៏ដូចជាបទដំបូងក្នុង Vol ទី 3 📌

19/08/2026

I’m back🤘🏻

ពិតជាមានមោទនភាពណាស់ ដែលបានចូលរួមដំណើរលើវិថីតន្រ្តីនេះជាមួយបងប្អូនយើង! ដំណើរមួយនេះ មិនមែនត្រឹមតែជាការបកស្រាយចម្រៀង ឬការលេ...
17/08/2026

ពិតជាមានមោទនភាពណាស់ ដែលបានចូលរួមដំណើរលើវិថីតន្រ្តីនេះជាមួយបងប្អូនយើង!
ដំណើរមួយនេះ មិនមែនត្រឹមតែជាការបកស្រាយចម្រៀង ឬការលេងតន្ត្រីនៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើដំណើរបកស្រាយនូវក្តីស្រមៃ ការខិតខំប្រឹងប្រែង និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចេញពីបេះដូង។ រាល់ដំណក់ញើស ការហាត់សមរាប់ម៉ោង ការឆ្លងកាត់ការនឿយហត់ និងការលះបង់ជាច្រើនកន្លងមក ត្រូវបានប្រែក្លាយទៅជាស្នាមញញឹម និងជាការចងចាំដ៏មានន័យបំផុតនៅពេលដែលពួកយើងបានឈរលើឆាកជាមួយគ្នា។ Mustache Band

Official Announcement 📍

ការសម្រេចចិត្តរួមដំណើរជាមួយគ្នានៅពេលនេះ គឺជាជំហានដ៏អស្ចារ្យមួយសម្រាប់ក្រុមរបស់ពួកយើង។ ពួកយើងជឿជាក់យ៉ាងមុតមាំថា សមត្ថភាព បច្ចេកទេស និងកម្លាំងថាមពលនៃសិល្បៈ រួមជាមួយចំណង់ចំណូលចិត្តផ្នែកតន្រ្តីរបស់គាត់ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមនូវពណ៌សោភ័ណភាពថ្មី បង្កើនគុណភាព និងនាំយកនូវរសជាតិថ្មីមួយទៀតសំរាប់ពួកយើង

« សូមស្វាគមន៍ Vixal មកកាន់គ្រួសារតន្ត្រីរបស់យើង ក្នុងនាមជាសមាជិក និងជាអ្នកចម្រៀងថ្មី ( Lead Vocalist ) »

ការធ្វើដំណើរលើផ្លូវតន្ត្រី មិនត្រឹមតែជាការលេងភ្លេង ឬច្រៀងរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងចំណងមិត្តភាព កិច្ចសហការ និងការចែករំលែកក្តីស្រមៃជាមួយគ្នាផងដែរ។ ពួកយើងរង់ចាំមើលបងបង្ហាញសមត្ថភាពលើឆាកប្រកបដោយទំនុកចិត្ត ហើយសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងអាចបង្កើតនូវស្នាដៃតន្ត្រី និងការសម្តែងដ៏ល្អៗ ព្រមទាំងការចងចាំដ៏មានន័យជាច្រើនជាមួយគ្នា។

អរគុណសម្រាប់រាល់ការខិតខំប្រឹងប្រែង រាល់ការលះបង់ និងរាល់ការយោគយល់គ្នាទៅវិញទៅមក។ ការធ្វើដំណើរមួយនេះអាចនឹងមានផ្លូវកោង ផ្លូវលំបាក ឬមានឧបសគ្គជាច្រើនទៀតនៅខាងមុខ ប៉ុន្តែដរាបណាពួកយើងនៅតែមានបេះដូងចង់បង្កើតតន្ត្រីជាមួយគ្នា នោះគ្មានអ្វីអាចបញ្ឈប់ដំណើររបស់យើងបានឡើយ។

សូមឱ្យរាល់បទចម្រៀងដែលយើងបានសាយភាយទៅ ក្លាយជាពន្លឺនៃក្តីសង្ឃឹម ជាសេចក្តីសុខ និងជាម្លប់ផ្លូវចិត្តសម្រាប់អ្នកគ្រប់គ្នាជានិច្ច!

Address

Phnom Penh

Alerts

Be the first to know and let us send you an email when VIXAL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VIXAL:

Shortcuts

Share