
03/01/2025
រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម
សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្បាលដីស្ថិតនៅ ភូមិទួលរកា ភូមិទួលរកា១ ភូមិទួលរកា២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាបថាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនម្ចាស់ក្បាលដីទាំងអស់ស្ថិតនៅភូមិទួលរកា ភូមិទួលរកា១ ភូមិទួលរកា២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ នេះតទៅ ស្ថិតក្នុងបរិវេណវត្តចាក់អង្រែក្រោម ។ សូមអរគុណ 🙏🙏🙏
#សន្តិភាពនៅកម្ពុជា
#ហ៊ុនម៉ាណែត
#វិស័យដីធ្លី