ពូភា សារព័ត៌មាន

ពូភា សារព័ត៌មាន មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃកាពិត

06/11/2024

ក៣ អ៣ មានន័យថា (កុំអួត កុំអាង កុំអែប)
1.កុំអួត កុំគិតថាមានតែខ្លួនម្នាក់ឯងចេះ គេគ្រប់គ្នាល្ងង់ខ្លៅអត់ចេះអី
2.កុំអាង កុំយកអំណាចអ្នកដ៍ទៃទៅធ្វើបាប គំរៀមកំហែងអ្នកទន់ខ្សោយ
3.កុំអែប កុំគិតតែអែបអប អត់ប្រឹងប្រែងធ្វើកាងារ។

05/05/2024

ផ្ទុះ.ស.ង្គ្រា.ម រវាងក្រុមអ្នកលេងល្បែងជល់មាន់ និងអ្នកសារព័ត៌មាន បណ្ដាលឱ្យមនុស្ស ៤នាក់រងរបួសព្រមទាំងខូចខាតរថយន្ត ក្រោយអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគោល ស្រុកល្វាឯម ខេត្តកណ្តាល ។

29/08/2023

អាណិតណាស់😭

28/08/2023

ចេញទៅញ៉ាំមីនៅ កំពង់ ឆ្នាំង

25/08/2023

ហេតុអ្វីមនុស្សប្រភេទអស់នេះចូលចិត្តប្រើហិ./.ង្សាម្ល៉េះ ? សូម្បីគ្នាជាមនុស្សស្រីក៏អាចលើកដៃ វា../..យគ្នាដែរ !!!

ប្រភពវិដេអូ ៖ ប្អូនស្រី Eli Mean បានបង្ហោះមុននេះ ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែលតែពូនឹងដឹងមិចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា។

24/08/2023

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣

14/08/2023
10/08/2023

ព័ត៌មានក្តៅៗ
ដោយសារតែមានមន្ត្រីគ្រាប់ល្ពៅ ១ក្តាប់តូច តែងតែធ្វើព្យុះ ធ្វើភ្លៀង ដើម្បីតែប្រយោជន៍ខ្លួនឯងនិងក្រុមបក្សពួកតែប៉ុណ្ណោះ ធ្វើឱ្យប៉ះពាល់ដល់ មុខមាត់ប្រទេសជាតិក៏ដូចជាធ្វើឲប៉ះពាល់ដល់ ប្រមុខរាជរដ្ឋាភិបាល នឹងថ្នាក់ដឹកនាំធំៗ ដែលលោកខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ដើម្បីឲ្យប្រទេសជាតិឲរីកចម្រើន

ហេីយនេះជាមេរៀន ក៏ដូចជាសារមួយសម្រាប់មន្ត្រីខូចៗ(១ក្តាប់តូច) សូមឲ្យកែទម្លាប់អាក្រក់ នឹងកែអត្តចរិតឡើងវិញ ដើម្បីបម្រើប្រយោជន៍ជាតិនិងប្រជាជនឡេីងវិញ ។

ព្រះសិរីមង្គលមុនី​ ម៉ុច សៅលី ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្...
27/07/2023

ព្រះសិរីមង្គលមុនី​ ម៉ុច សៅលី ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស​ ទីប្រឹក្សា​គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះចៅអធិការ​វត្តក្រឡាញ់ចាស់​ ខេត្ត​កំពង់​ឆ្នាំង​ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយ ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

ព្រះសិរីមង្គលមុនី​ ម៉ុច​ សៅលី សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ព្រះសិរីមង្គលមុនី​ ម៉ុច សៅលី បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

20/06/2023

✨ទូកបាត់ច្រវា✨

👉 ទូកបាត់ច្រវា វាសនារសាត់
តាមខ្យល់គួចផាត់ បាត់អស់លំនឹង
លំនៅជីវិត ងងឹតសូន្យឈឹង
ទូកតូចនៅទ្រឹង ប្រឹងដើម្បីរស់ ។

👉 ទូកបាត់ច្រវា វាសនាជីវិត
អណ្តែតឆ្ងាយជិត ដ្បិតអីរងគ្រោះ
ព្យុះភ្លៀងបក់បោក ខោកទូកចូលជ្រោះ
ទូកតូចឈឺព្រោះ ធ្លាក់ជ្រោះបញ្ហា ។

👉 ទូកបាត់ច្រវា វាសនាកំព្រា
រស់នៅវេទនា រងាឯកា
រសាត់អណ្តែត តាមតែវាសនា
ទូកតូចខ្លោចផ្សា ព្រោះច្រវាបាត់ ។
© #ដោយផនផល្លា

👉 ទូកបាត់ច្រវា អ្នកណាខ្លះយល់
វឹកវរវិលវល់ អំពល់ពេកក្ដាត់
បណ្តោយឲ្យទូក ទឹកគួចនាំកាត់
វាលធំស្រងាត់ ខ្ចាត់ព្រាត់មេបា ។

👉 ទូកតូចនេះប្រៀប ធៀបទៅនឹងកូន
បាត់ច្រវាសូន្យ មាតាបិតា
ម្តេចមេចាកចោល តែលតោលខ្លោចផ្សា
រស់ខ្វះអាហារ វាសនាសៅហ្មង ។

👉 បើមានពុកក្បែរ មានម៉ែកក់ក្ដៅ
ម្ល៉េះសមម៉ែត្រូវ នៅមើលឃុំគ្រង
រក្សាបីបាច់ ដល់បុត្រភ្ងាផង
កូនលើកដៃផ្សង ឲ្យចួបពុកម៉ែ ។
© #ដោយសេងថៃខន្តី

👉 ព្រះមិនដាច់ចិត្ត ដោយទ្រង់មេត្តា
ប្រទានច្រវា ជាឪនៅថែ
អុំគាស់ទូកកូន យកខ្លួននៅក្បែ
ចិញ្ចឹមថ្នមស្នេហ៍ តរៀងទៅអើយ ។
#ដោយនិរន្ត

ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់
បង ម្ចាស់ ក្រមាខ្មែរ សម្រាប់ការនិពន្ធ
បទចម្រៀងមួយបទនេះ🙏🙏

 #សេចក្តីអំពាវនាវរកជំនួយជូន🙏ប្អូនប្រុស ឈ្មោះ ប៉ុម ពិសី ប្រពន្ធឈ្មោះ សួន ចាន់រី រស់នៅភូមិ ត្រពាំងថ្ម ឃុំ ស្រង់ ស្រុក គង់ព...
13/06/2023

#សេចក្តីអំពាវនាវរកជំនួយជូន🙏

ប្អូនប្រុស ឈ្មោះ ប៉ុម ពិសី ប្រពន្ធឈ្មោះ សួន ចាន់រី រស់នៅភូមិ ត្រពាំងថ្ម ឃុំ ស្រង់ ស្រុក គង់ពិសី ខេត្ត កំពង់ស្ពឺ
លេខទូរសព្ទប្អូនប្រុស ប៉ុម ពិសី 015493060 #បានពឹងពាក់ខ្ញុំឲ្យជួយប្រកាសសុំជំនួយពីបងប្អូនសប្បុរសជន ដោយសារតែប្អូនប្រុសរងគ្រោះឆក់អគ្គិសនីកម្លាំងវ៉ុលតុងស្យុងខ្ពស់បណ្តាលឲ្យឆេះរលាកពេញដងខ្លួន និងកាត់ដៃទាំង២។

សូមបងប្អូនជួយគ្នាម្នាក់បន្តិចផង គ្នាអស់អនាគត និងក្រខ្សត់ណាស់🙏

ABA 015744095 Moch Sophea ❤️

អរគុណ និងជួយសែរបន្តផង🙏❤️️

Address

Phnompenh
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ពូភា សារព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share