15/01/2025
ស្រ្តី និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
នាសម័យឌីជីថលនេះ ស្រ្តីត្រូវបានគេយកទុកដាក់យ៉ាងខ្លាំងដោយពួកគាត់បានដើរតួយ៉ាងសំខាន់ក្នុងការវិវត្តរបស់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ នាឆ្នាំ២០២០ដោយសារតែជំងឺកូវិដ-១៩ មិនថាស្រ្តីក្នុងប្រទេសកូរ៉េខាងត្បូងឬប្រទេសកម្ពុជាទេ ពួកគាត់សុទ្ធតែទទួលឥទ្ធិពលជាខ្លាំងដូចជាការបាត់បង់ការងារផ្សេងៗ។ លើសពីនេះ ស្រ្តីប្រឈមមុខក្នុងការបង់បាត់ឱកាសការងារនាពេលដែលគាត់មានគ្រួសារឬកូន។ ប៉ុន្តែស្រ្តីនូវតែមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសម័យឌីជីថលរបស់យើងដែរ ពីព្រោះស្រ្តីមានគំនិតជាអ្នកដឹកនាំ ហើយមានភាពរឹងមាំមិនថាក្នុងផ្នែកណានោះទេ ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានផ្តល់ឱកាសឱ្យស្រ្តីអាចរកចំណូលបន្ថែមទៀតជូនគ្រួសារតាមរយៈការលក់ផលិតផលនាំចូល ផលិតផលក្នុងស្រុក ឬផលិតផលដែលគាត់ស្រលាញ់។ បន្ថែមពីនេះ គាត់អាចក្លាយជាអ្នកបណ្តុះបណ្តាលតាមប្រព័ន្ធអុីនធឺណែតយោងទៅតាមសមត្ថភារបស់គាត់លក់តាមតេឡេក្រាមឬបណ្តាញសង្គមផ្សេងៗ។ លើសពីនេះ ស្រ្តីបានប្រមូលផ្តុំជាសហគមន៍ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលទូទាំងប្រទេស។ ដូចនេះ ប្រជាជនកម្ពុជាយើងជារួមមានកម្រិតចំណេះដឹងផ្នែកការទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិកាន់តែច្រើនហើយវាធ្វើឱ្យមានភាពងាយស្រួលសម្រាប់ស្រ្តីក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែមទៀត។
Checkout our website: https://avi-news.net/archives/14153
—————————
All of our media: linktr.ee/avinews