សារព័ត៌មានថ្មីខ្មែរ/Thmey Khmer News

សារព័ត៌មានថ្មីខ្មែរ/Thmey Khmer News សារព័ត៌មានថ្មីខ្មែរ/Thmey Khmer News

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន "១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស"ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូ...
17/04/2021

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន "១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស"

ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូជសាសន៍ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសយើង ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិយើង ជាយុគសម័យខ្មៅងងឹតដែលពលរដ្ឋកម្ពុជាត្រូវបានរស់ក្នុងអន្លង់ទឹកភ្នែក ហូបមិនគ្រប់ ធ្វើការជាទម្ងន់ ព្រាត់ប្រាស់បងប្អូនកូនចៅ។ ក្រោមរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយនេះបានប្រល័យពូជសាសន៍ជាតិឯង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង២លាននាក់។

ថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ពួកអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្ត និងជម្លៀសទៅកាន់ទីជនបទ ដោយបង្ខំឱ្យធ្វើការជាទម្ងន់ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាក។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ សូម្បីតែការស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌ មួយកំប្លេគត់។ ក្រៅពីបង្ខំឱ្យពលរដ្ឋធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះក៏បានធ្វើទារុណកម្ម និងសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ របបនេះមិនឱ្យមានការគោរពជំនឿសាសនាឡើយ ហើយសូម្បី រូបិយប័ណ្ណក៏គ្មានដែរ វត្តអារាម សាលារៀន មន្ទីរពេទ្យក៏ត្រូវពួកនេះ វាយកម្ទេចចោលសឹងគ្មានសល់។

ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ យើងសល់តែបាតដៃទទេហើយបានរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដោយឆ្លងកាត់ ជំនះឧបសគ្គរាប់រយជំពូក ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ជាង៤០ឆ្នាំមកនេះ ដៃម្ខាងយើងខំកសាង និងអភិវឌ្ឍន៍ប្រទេស ហើយដៃយើងម្ខាងទៀតខិតខំទប់ស្កាត់មិនឱ្យរបបនេះវិលមកសារជាថ្មី ដោយយើងបារម្ភនិងខ្លាចជាទីបំផុតនូវពាក្យថា «ប្រជាធិបតេយ្យក្លែងក្លាយ»នោះ។

ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិចងចាំនូវព្រឹត្តិការណ៍១៧មេសា ១៩៧៥ ហើយរួបរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះឱ្យបានស្ថិតស្ថេរ គង់វង្សជាអមតៈ ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែសម្បូរសប្បាយ រុងរឿង និងរីកចម្រើនទៅមុខទៀត។

នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយសត្រូវគ្មានស្រមោលជំងឺកូវីដ-១៩នេះ សូមបងប្អូន កូនក្មួយ ជនរួមជាតិទំាងអស់ថែរក្សាសុខភាព គោរពឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីសេចក្តីសុខខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើង ជាពិសេសយើងនាំគ្នាចាក់វ៉ាក់សំាងការពារជំងឺកាចសាហាវនេះឱ្យបានគ្រប់ៗគ្នា ដើម្បីយកឈ្នះកូវីដ-១៩ ហើយយើងនឹងបានវិលទៅរកជីវភាពជាប្រក្រតីវិញក្នុងពេលឆាប់ៗនេះ៕

16/04/2021
 #ក្រុមយុវជនការពារសន្តិភាពខេត្តតាកែវ៖​ នៅព្រឹកថ្ងៃសុក្រ ៥កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៤​ ត្រូនិងថ្...
16/04/2021

#ក្រុមយុវជនការពារសន្តិភាព

ខេត្តតាកែវ៖​ នៅព្រឹកថ្ងៃសុក្រ ៥កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៤​ ត្រូនិងថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១​នេះ​ លោកសូ​ រតន:ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព​ រួមទាំងមានការចូលរួមដោយអ្នកនាងប៉ោក​ ចិន្តាជំនួយការ​ប្រធាន លោកចាយ​ បូណាប្រធានយុវជនការពារសន្តិភាពសាខាខេត្តតាកែវ លោកស៊ូ​ កុសលអនុប្រធានសាខាខេត្តតាកែវ​ និងលោកឆឹក​ ឈឹម​ ទីប្រឹក្សា​ សាខាខេត្តតាកែវ​ សហការជាមួយអាជ្ញាធរឃុំក្តាញ់​ ចុះសួរសុខទុក្ខ​និងនាំយកថវិការមួយចំនួនរបស់ឯកឧត្តមហ៊ុន​ ម៉ាណែតនិងលោកជំទាវពេជ​ ចន្ទមុន្នីហ៊ុន​ ម៉ាណែត​ ជួយដល់លោកយាយរ័ត្ន​ ហឺន​ អាយុ៨៨ឆ្នាំ​ រស់នៅជាមួយកូន មានជីវភាពខ្វះខាត​ដែលស្ថិតនៅឃុំក្តាញ់​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។

ស្រុកព្រៃកប្បាស ខេត្តតាកែវ​ ១៦.០៤.២០២១

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្រ រដ្ឋលេខាធិការក្រសួងព័ត៌មាន...
16/04/2021

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្រ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយសារជំងឺកូវីដ១៩។

អ្នកនៅភ្នំពេញ ព្រះសីហនុ ខេត្តកណ្តាល ព្រៃវែង និងខេត្តសៀមរាប ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បើមិនចង់ត្រូវផាកពី ២០ម...
24/03/2021

អ្នកនៅភ្នំពេញ ព្រះសីហនុ ខេត្តកណ្តាល ព្រៃវែង និងខេត្តសៀមរាប ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បើមិនចង់ត្រូវផាកពី ២០ម៉ឺនរៀល ទៅ ១លានរៀល
https://swiftnewsdaily.com/articles/2021032412065867

Swift News is digital media that brings you timely and reliable news.

នៅព្រឹកថ្ងៃអាទិត្យ ៨ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុវណ្ណា អគ...
21/03/2021

នៅព្រឹកថ្ងៃអាទិត្យ ៨ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការនៃអគ្គលេខា ធិការដ្ឋានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក ឃុន ម៉េងហេង ត្រូវជាឪពុករបស់លោកមេធាវី ឃុន សុផល និងលោកមេធាវី ឃុន សុភី។ ក្នុងឱកាសនោះឯកឧត្តមបាននាំយកសារលិខិតចូលរួមរំលែកមរណៈទុក្ខនិងនាំយកថវិកាមួយចំនួនទៀតចូលបច្ច័យក្នុងពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយត្រូវដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក នៅវត្តថ្លា។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

18/03/2021
07/02/2021

-អរគុណសន្តិភាព
-អរគុណនយោបាយ ឈ្នះ ឈ្នះ
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
*******************
រូបភាពពីវិមាន៧មករា (គ៨៥)
០៨-០២-២០២១

07/02/2021
- អរគុណសន្តិភាព- អរគុណនយោបាយ ឈ្នះ ឈ្នះ- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ...
04/02/2021

- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

កាល​ពី​ថ្ងៃ​ពុធ​ ៦រោច​ ខែ​មាឃ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ​២៥៦៤​ ត្រូវនឹង​ថ្ងៃទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ អ៊ុក​ កោសា​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​ពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ និង​ជា​នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បានដឹកនាំប្រតិភូ​នាយកដ្ឋាន​អភិវឌ្ឍន៍​ យកវត្ថុអនុស្សាវរីយ៍ទៅជូនពរ អនុព័ន្ធយោធានៃ​សាធារណៈ​រដ្ឋ​សង្គមនិយម​វៀតណាម,​ អគ្គ​ក្រុមហ៊ុន​ មិត្តហ្វូន​,​ ស្ថាន​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​,​ អគ្គ​ក្រុមហ៊ុន​ ៦២២​,​និង​អនុព័ន្ធយោធា​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​​ នាឱកាសទទួលអំណរឆ្នាំថ្មី។

ក្នុងឱកាសនោះ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ អ៊ុក​ កោសា​ បានថ្លែងនូវការជូនពរពិធីចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចំពោះថ្នាក់ដឹកនាំស្ថានទូត អនុព័ន្ធយោធា និងក្រុមហ៊ុន​ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានភារកិច្ច​ថ្មីៗថែមទៀត ដែលដែលបក្ស រដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជាវៀតណាម-ចិន​ មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្ដម​ បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា​ វៀតណាម-ចិន​ នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រា​ គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។

ឯកឧត្ដម​ សង្ឃឹមជឿជាក់ថា ក្រោយបញ្ចប់វិបត្តិកូវីដ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែមានការរីកចម្រើនទ្វេរឡើងថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត៕

https://t.me/kampongspeutoday
03/02/2021

https://t.me/kampongspeutoday

សូមស្វាគមន៍មកកាន់ឆាននែលតេលេក្រាម (Telegram Channel) របស់ “កំពង់ស្ពឺថ្ងៃនេះ/Kampong Speu Today” ដែលនឹងផ្តល់បច្ចុប្បន្នភាពអំពីការ....

ស្នាក់ការគណបក្សស្រុកឧដុង្គនៅវេលាម៉ោង ០១:០០រសៀលកិច្ចប្រជុំការងារចាំបាច់ក្រោមអធិបតីភាព​ ឯកឧត្តម លី​ សុន ប្រធានក្រុមការងារច...
03/02/2021

ស្នាក់ការគណបក្សស្រុកឧដុង្គ
នៅវេលាម៉ោង ០១:០០រសៀលកិច្ចប្រជុំការងារចាំបាច់
ក្រោមអធិបតីភាព​
ឯកឧត្តម លី​ សុន ប្រធានក្រុមការងារចុះជួយស្រុក
លោក ​សុខ សយ ប្រធានគណបក្សស្រុក
០៣-០២-២០២១pm វត្តមានចូលរួម ២២នាក់ ស្រី​ ០នាក់

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបចំពិ...
01/02/2021

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៧៥នាក់ ក្រោមអធិបតីភាព ឯកឧត្ដម លី សុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ និងឯកឧត្តម ដាវ អានសាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រះស្រែ ស្រុកឧដុង្គ។

សូមអបអរសាទរ​ និង​ស្វាគមន៍​យ៉ាងកក់ក្តៅ​មកកាន់មហាក្រុមគ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលនេះគឺជាការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​បំផុត​ដេីម្បីចូលរួមក្នុងកិច្ចការ​អភិវឌ្ឍ​ជាតិ​មាតុភូមិ​របស់យេីង​ ជាមួយ​ក្រុម​គ្រួសារដែល​ប្រកបដោយភាព​ទទួល​ខុសត្រូវ​ខ្ពស់ចំពោះអនាគតរបស់កម្ពុជា។

រួមគ្នា​ដើម្បី​ឃុំព្រះស្រែ​ រួមគ្នា​ដើម្បី​កំពង់​ស្ពឺ​ រួមគ្នា​ដើម្បី​កម្ពុជា​។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មានថ្មីខ្មែរ/Thmey Khmer News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មានថ្មីខ្មែរ/Thmey Khmer News:

Share