អិល អិល ញូស៍ L.L.News

អិល អិល ញូស៍ L.L.News we are only exercising free will by consciously choosing to be good over naturally succumbing to evil

ក្រុមហ៊ុន Starlink, ជាក្រុមហ៊ុនប្រតិបត្តិករសេវាអ៊ិនធើណិតផ្កាយរណបរបស់លោក Elon Musk, បានប្រកាសថា តុលាការកំពូលនៃប្រទេសប្រេស...
31/08/2024

ក្រុមហ៊ុន Starlink, ជាក្រុមហ៊ុនប្រតិបត្តិករសេវាអ៊ិនធើណិតផ្កាយរណបរបស់លោក Elon Musk, បានប្រកាសថា តុលាការកំពូលនៃប្រទេសប្រេស៊ីល បានចេញដីកាសម្រេច បង្គាប់អោយបង្កកគណនីធនាគាររបស់ក្រុមហ៊ុន Starlink នៅក្នុងប្រទេស ប្រេស៊ីល នៅក្នុងខណៈពេលរឿងរ៉ាវជំលោះទាក់ទងនឹងបណ្តាញសង្គម X (អតីតបណ្តាញសង្គម Twitter) កំពុងផ្ទុះឡើង។

លោក Elon Musk បានលើកឡើងថា ដីកាសម្រចរបស់តុលាការកំពូលនៃប្រទេសប្រេស៊ីលនេះ គឺមានលក្ខណ:ផ្តាច់ការ និង មិនត្រឹមត្រូវតាមនីតិវិធីច្បាប់។ លោកក៏បានព្រមានផងដែរថា លោកអាចបិទប្រតិបត្តការបណ្តាញសង្គម X ព្រមទាំងបញ្ឈប់បុគ្គលិក ទាំងអស់នៅក្នុងប្រទេសប្រេស៊ីល។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន បានបញ្ជាក់អំពីការធ្លាក់បាត់យន្តហោះចម្បាំង F-16 មួុយគ្រឿង ...
30/08/2024

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន បានបញ្ជាក់អំពីការធ្លាក់បាត់យន្តហោះចម្បាំង F-16 មួុយគ្រឿង ដែលជាជំនួយរបស់អង្គការណាតូ ជាមួយអ្នកបើកផង។
មិនទាន់ព័ត៌មានច្បាស់លាស់អំពីមូលហេតុនៃការធ្លាក់នេះនៅឡើយ ដោយព័ត៌មានខ្លះអះអាងការធ្លាក់នេះគឺដោយសារបាញ់ប្រហារ ហើយព័ត៌មានខ្លះអះអាងថាបណ្តាលមកកំហុសអ្នកបើកបរ។

លោក ឧត្តមសេនីយ៍ Pavel Popov ជាអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃប្រទេសរុស្សី ត្រូវបានចាប់ខ្លួន ក្រោមបទចោទគៃបន្លំថវិកា...
29/08/2024

លោក ឧត្តមសេនីយ៍ Pavel Popov ជាអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃប្រទេសរុស្សី ត្រូវបានចាប់ខ្លួន ក្រោមបទចោទគៃបន្លំថវិកាជាតិក្នុងវិស័យយោធា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តក្នុងចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ លោក Pavel Popov ត្រូវបានដកចេញពីតំណែងកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

15/07/2024

វីដេអូថ្មីអំពីសកម្មភាពរបស់លោក ដូណាល់ ត្រាំ នៅលើវេទិកា នៅពេលគេប៉ុនប៉ងធ្វើឃាដគាត់។

09/07/2024
05/07/2024

លោក Keir Starmer បានចូលកាន់តំណែងជានាយក រដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ជាផ្លូវការ។

24/05/2024
14/04/2024
ទិដ្ឋភាពសំរាមនៅគល់ស្ពានថ្មទល់មុខសារមន្ទីរខេត្តបាត់ដំបង ដែលរដ្ឋបាលក្រុងបាត់ដំបងគួរក្រលេកមើល💐
25/11/2023

ទិដ្ឋភាពសំរាមនៅគល់ស្ពានថ្មទល់មុខសារមន្ទីរខេត្តបាត់ដំបង ដែលរដ្ឋបាលក្រុងបាត់ដំបងគួរក្រលេកមើល💐

17/11/2023

មើលទៅធនធានត្រីទន្លេមិនអាចស្ថិតស្ថេរបានយូរទេ ដោយប្រជានេសាទគាត់ប្រើមងអូសក្រលាញឹកពេកបែបនេះ។

បើឥចឹងមែន រាស្រ្តអស់ចំងល់ពីមូលហេតុដែលនាំអោយមានការចែកចាយ និងជួញដូរគ្រឿងញៀនទៀតហើយ😡
31/10/2023

បើឥចឹងមែន រាស្រ្តអស់ចំងល់ពីមូលហេតុដែលនាំអោយមានការចែកចាយ និងជួញដូរគ្រឿងញៀនទៀតហើយ😡

19/10/2023

គម្រោងវិនិយោគដ៏ធំមួយអាច នឹងកើតមានឡើងនៅក្នុងដែនរដ្ឋបាលនៃស្រុកឈូក នៃខេត្តកំពត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងអាជ្ញាធរឃុំតាកែន និង ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានអោយដឹងថាគម្រោងវិនិយោគដ៏ធំមួយអាច នឹងកើតមានឡើងនៅក្នុងដែនរដ្ឋបាលស្រុកឈូក នៃខេត្តកំពត ដោយហេតុ ថាកាលពីអំលុងដើមខែតុលា ឆ្នាំ២០២៣នេះ មានមនុស្សមួយក្រុមបានដាក់ពាក្យសុំទៅអាជ្ញាធរខេត្តកំពត តាមរយៈអាជ្ញាធរភូមិ ឃុំ និងស្រុកស្នើសុំសិទ្ធិប្រមូលទិញដីក្នុងទំហំប្រមាណជា ១.៤០០ ហិកតា ស្ថិតនៅក្នុងភូមិចំនួន៤ នៃឃុំល្បើក និង ភូមិចំនួន១ នៃឃុំតាកែន ដើម្បីទុកអោយក្រុមហ៊ុនមួយធ្វើការវិនិយោគ តែអាជ្ញាធរនៅមិនទាន់ដឹងច្បាស់អំពីគោលដៅពិតប្រាកដនៃការវិនិយោគនៅឡើយទេ។

ស្របជាមួយនឹងព័ត៌មានដ៏គួរអោយរីករាយសាទរនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ក៏សម្តែងនូវការខកនិងព្រួយបារម្ភផងដែរក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដែលបានប្រាប់ពួកគាត់ថា ប្រជាពលរដ្ឋដែលមានដីធ្លី ស្ថិតនៅក្នុងរង្វង់ខ្សែបិទនៃភូមិសាស្រ្តដែលក្រុមហ៊ុនត្រូវប្រមូលទិញនេះ មិនអាចធ្វើការលក់ដូរឬផ្ទេរសិទ្ធិ​លើដីធ្លីរបស់ខ្លួនអោយទៅភាគីទី៣ ក្រៅពីក្រុមហ៊ុនវិនិយោគក្នុងពេលអនាគតមួយនេះឡើយ។ បន្ថែមលើព័ត៌មានអំពីសិទ្ធិផ្តាច់មុខក្នុងការប្រមូលទិញ​ដី​​ធ្លីក្នុងភូមិសាស្រ្តខាងលើ ដោយក្រុមហ៊ុនមួយនេះ ស្រាប់តែមានការចែករំលែកតគ្នារវាងប្រជាពលរដ្ឋនិងក្រុមភ្នាក់ងារអចលនទ្រព្យក្រៅប្រព័ន្ធ (អ្នកគួកជេរ) នូវសារសំលេងរបស់ស្រ្តីម្នាក់ ដែលអះអាងខ្លួនគាត់ក្នុងនាមក្រុមហ៊ុនប្រមូលទិញដីដើម្បីវិនិយោគនេះ បានគំរាមថានឹងចាត់ វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលញុះញង់អោយមានការលក់ដីឡើងថ្លៃ ឬប្រមូលទិញដីនេះកាក់ទុកមុនក្រុមហ៊ុនរបស់ខ្លួន។

ប្រជាពលរដ្ឋជាច្រើនដែលបានលឺអំពីព័ត៌មានខាងលើនេះ បានសម្តែងនូវការហួសចិត្ត ដោយហេតុថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់នូវរបបនយោបាយ​សេដ្ឋកិច្ចទីផ្សារសេរី ដែលអនុញ្ញាតអោយប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ពេញលេញក្នុងលក់ដូររាល់កម្មសិទ្ធិស្របច្បាប់របស់ខ្លួន ទៅតាមលក្ខខណ្ឌ និងតម្លៃទីផ្សារ តាមការព្រមព្រៀងគ្នាដោយឆន្ទៈសេរី។ ចុះហេតុអ្វីបានក្រុមហ៊ុនឯកជនមួយនេះ (មិនទាន់មានឈ្មោះ និងចុះបញ្ជីស្របច្បាប់ផង) មានសិទ្ធិហាមឃាត់មិនអោយម្ចាស់កម្មសិទ្ធិដីនៅលើទីតាំងគម្រោងវិនិយោគរបស់ខ្លួន​លក់ដីអោយភាគីទី៣ និងមានសិទ្ធិស្នើអោយអាជ្ញាធរមូលដ្ឋានផ្អាករាល់ការលក់ទិញដីរវាងប្រជាពលរដ្ឋ?

ខាងក្រោមនេះជាពាក្យស្នើសុំនិងសារសំលេងដែលអង្គភាពយើងខ្ញុំទទួលបាន ពីប្រជាពលរដ្ឋម្នាក់។

Address

Sangkat Tonle Basak, Khan Chamkar Mon
Phnom Penh
120101

Alerts

Be the first to know and let us send you an email when អិល អិល ញូស៍ L.L.News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អិល អិល ញូស៍ L.L.News:

Share