អង្គរ ហ្រ្គេន

អង្គរ ហ្រ្គេន កុំភ្លេចឡាចនិងស៊ែរ

04/05/2025

យោងតាមប្រភពបែកធ្លាយសារសម្លេងគៀងគរបក្សពួកក្នុងគ្រុបរបស់លោក តាន់ គឹមរីទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត,លោក សាត តេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ,លោក ហ៊ុល សេងហាប់ កូនបង្កើតលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបក្ខពួក ដែលជួលអ្នកសារព័ត៌មានមកផ្សាយផ្ទាល់ ក្នុងអង្គប្រជុំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសាលាក្រុងប៉ោយប៉ែត ដើម្បីឡាយមួលបង្កាច់ភាគីក្រុមហ៊ុនម្ចាស់ដី និងបំភ្លៃអោយថ្នាក់ដឹកនាំមានការយល់ច្រលំ តាមសម្តីខាងលើ ដែលសុទ្ធតែជាអាជ្ញាធរ
មានសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត។​

ខ្ញុំនិយាយតែអ្នកពាក់ពន្ធ័ទេចំណែកអ្នកមិនដិងមិនពាក់ពន្ធ័សូមទោសផង។ ខ្លាចល្បី

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការបំភ្លឺនៅអ្វីដែលអស់លោកមិនសុខចិត្ត ប៉ុន្តែមិនមែនសទៅជាខ្មៅទេ៕៚

15/12/2024
ស្រណោះអ្នកម្តាយកាលគាត់នៅមានព្រជន្ម​ ពេលនេះកូនលែងបានឃេីញមុខអ្នកម្តាយទៀតហេីយ​   រីករាយបុណ្យអ្នកម្តាយ​  Happy  Mother's Day
12/05/2024

ស្រណោះអ្នកម្តាយកាលគាត់នៅមានព្រជន្ម​ ពេលនេះកូនលែងបានឃេីញមុខអ្នកម្តាយទៀតហេីយ​ រីករាយបុណ្យអ្នកម្តាយ​ Happy Mother's Day

លោកលឹមសាម៉ឺឌីកំពុងតែបំផ្លាញជំនឿរបស់ប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវមិនឱយជឿលេីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតីហ៊ុនម៉ាណ...
26/03/2024

លោកលឹមសាម៉ឺឌីកំពុងតែបំផ្លាញជំនឿរបស់ប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវមិនឱយជឿលេីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតីហ៊ុនម៉ាណែត។

ភ្នំពេញៈ​ តាមប្រភពដំណឹងនិងការស្តាប់តាមមត្តិមហាជន​ នៅក្នុងខណ្ឌ័ឬស្សីកែវព្រមទាំងមានរូបថតជាវត្ថុតាងនៃការប្រព្រឹតដែលមិននឹកស្មានដល់របស់លោកលឹមសាម៉ឺឌី​ ជានាយករដ្ឋបាលខណ្ឌឫស្សីកែវដែលពោរពេញដោយរឿងអាស្រូវគ្មានកេរ្ត៍ខ្មាស។
ឈ្មោះលឹមសាម៉ឺឌី​ បានឃុបឃឹតយកដី
ផ្លូវរបស់រដ្ឋទៅលក់ឱ្យឯកជន
យកលុយដាក់ហោប៉ៅ​ ហេីយបណ្តេញប្រជាពលរដ្ឋជាម្ចាស់ដីដោយបង្ខំ​ យកដីធ្វេីផ្លូវ​ ជំនួសផ្លូវចាសដែលមានក្នុងប្លង់
មានប្រជាពលរដ្ឋជាច្រេីនបានចាញ់បោកឈ្មោះលឹមសាម៉ឺឌីថាយកលុយហេីយនិងដោះស្រាយដីជូនតែរហូតដល់រាប់ឆ្នាំហេីយនៅតែគ្មានដី​ និងគ្មានដំណោះស្រាយជូនពួកគាត់​ នេះជាទឹកភ្នែករាស្ត្រដោយឈ្មោះលឹមសាម៉ឺឌីអួតអាងខ្នងធំអ្នកនេះអ្នកនោះជាអ្នកធំនៅពីក្រោយខ្នងខ្លួន។

នៅពេលថ្មីៗនេះកាលពីថ្ងៃអាទិត្យទី១០ខែមិនាឆ្នាំ២០២៤​វេលាម៉ោងប្រមាណជា២និង៥០នាទី​ លោកលឹមសាម៉ឺឌី​ បាន
ដឹកនាំកម្លាំងសន្តិសុខសាលាខណ្ឌឫស្សីកែវ​ ចំនួនពីរឡាន​ ចុះមកធាក់ទម្លាយទ្វារផ្ទះប្រជាពលរដ្ឋ​ និងលេីកយកសម្ភារះសំណង់
ដែលប្រជាពលរដ្ឋសាងសង់សម្រាប់ជ្រកភ្លៀងនារដូវវស្សា​ ដោយមិនបានជូនដំណឹងជាមុនរឺ​ អនុវត្តន៍តាមសាលក្រមតុលាការ​ ដូចដែលមានកំណត់ក្នុងច្បាប់សូម្បីតែមេភូមិ​ រឺចៅសង្កាត់គីឡូម៉ែត្រលេខប្រាំបួនក៍គាត់មិនប្រាប់ដែរ​ ដូឆ្នេះការដកហូតនេះគ្មានកំណត់ហេតុអ្នកចូលរួម​ ដូចជាសមត្ថកិច្ចមូលដ្ឋានរឺសាក្សីប្រជាពលរដ្ឋណាម្នាក់បានដឹងហាក់បីដូចជាអំពេីរប្លន់។
តាមការបញ្ជាក់របស់អ្នកស្រី​ សារ៉ាដែលជាជនរងគ្រោះបានអះអាងថា​ គាត់គ្រាន់តែរុះផ្ទះចាស់ដែលទ្រុតទ្រោមចោលហេីយ​សាងសង់ថ្មីអំពីដែកព្រោះដល់ពេលរដូវភ្លៀងកូនគ្មានកន្លែងជ្រក​។ បានទៅសុំច្បាប់ដល់ខណ្ឌហេីយតែពុំទាន់មានការឆ្លេីយតប​ ផ្ទះរបស់គាត់មិនមានពាក់ពន្ធ័និងចំណីផ្លូវទេ​ ស្រាប់តែថ្ងៃអាទិត្យទី១០ខែមិនាឆ្នាំ២០២៤​ ឈ្មោះលឹមសាម៉ឺឌីនិងគូរកនមកធាក់ទម្លាយទ្វារលេីកសម្ភារះដាក់លេីឡានដូចចោរប្លន់​អ្នកស្រីសំដែងការហួសចិត្តនិងស្រក់ទឹកភ្នែក។

តាមប្រភពព័ត៌មាននិងរូបថតបញ្ជាក់ថា
លោកលឹមសាម៉ឺឌីនេះ​ កាលគាត់នៅជាមន្ត្រីសាលាខណ្ឌឫស្សីកែវនាេពលកន្លងមកមានរឿងអាស្រូវជាច្រេីន​ (ប្រភពមន្ត្រីសាលាខណ្ឌសុំមិនបញ្ចេញឈ្មោះ)​ នៅយប់មួយឈ្មោះលឹមសាម៉ឺឌីស្រវឹងស្រាស្រែកជេរសមត្ថកិច្ចនគរបាលចរាចរដែលកំពុងប្រត្តិបត្តិការណ៍តាមដងផ្លូវរហូតដល់ប្រេីអំពេីរហឹង្សាទៅលេីនគរបាល​ ទេីបស្នងការរាជធានីភ្នំពេញបញ្ជារឱ្យវាយខ្នោះដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលុះក្រោយមកមានអ្នកធានានិងបានធ្វេីកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចនគរបាលទេីបអនុញ្ញាតឲ្យត្រឡប់ទៅវិញ​ រហូតបានឡេីងដំណែងជានាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវតែ
ជននេះនៅតែប្រេីច្បាប់ព្រៃបំផ្លាញទឹកចឹត្តប្រជាពលរដ្ឋបែបពាលាអាវ៉ាសែដ៏ដែល។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលនៅអណត្តិទី៧នេះគឺដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី​ ព្រមទាំងក្បាលម៉ាស៊ីនសុទតែជាបញ្ញវន្តអ្នកចេះដឹងធ្វេីឱ្យប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍន៍ប្រកបដោយតម្លាភាពនឹងពោរពេញដោយស្នាមញញឹម​ ជំនឿជឿជាក់កក់ក្តៅក្រោមការដឹកនាំដ៍ឆ្លាតវៃ​ និងប៉ឹនប្រសប់របស់សម្តេចធិបតី​ ជាអ្នកបន្តរវេន​ក្នុងការដឹកនាំរាជរដ្ឋាភិបាល​ ចំឡែកតែលោកលឹមសាម៉ឺឌីដែលប្រព្រឹត្តអំពេីរយង់ឃ្នងដោយមិនគោរពច្បាប់។

ប្រជាពលរដ្ឋសំណូមពរឯកឧត្តមអភិសន្តិបណ្ឌឹតស​សុខា​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នឹងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត​ នាយករដ្ឋមន្ត្រី​ ដ៍ល្អរបស់ប្រជាពលរដ្ឋមេត្តាវះកាត់សាច់ស្អុយមួយដុំនេះចេញបេីបណ្តោយនិងកេីតជម្ងឺមហារីក។

សូមបញ្ជាក់ថាអ្នកសារព័ត៌មានផ្សាយតាមតែអ្វីដែលបានស្តាប់និងមេីលឃេីញមិនមែនជាតុលាការកាត់សេចក្តីទេប្រសិនបេីលោកលឹមសាម៉ឺឌីកេីតទុក្ខមិនសុខចិត្តសូមទាក់ទងមកការិយាល័យផ្សាយគ្រប់ពេលវេលានឹងម៉ោងធ្វេីការ។

ពិធី សំណេះសំណាល ជាមួយសិស្សជ័យ លាភី ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១- ២០២២កំពត ÷ ឯកឧត្តមបណ្ឌិត ម៉ៅ ...
23/02/2023

ពិធី សំណេះសំណាល ជាមួយសិស្សជ័យ លាភី ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១- ២០២២
កំពត ÷ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ នៅពហុកីឡដ្ឋាន ស្ថិតក្នុងក្រុងកំពត ខេត្តកំពត កាលពីព្រឹក ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣។

បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក និងសិស្សានុសិស្សសរុបប្រមាណជាង៥០០០នាក់។

សូមជម្រាបថាខេត្តកំពតសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិសរុបមានចំនួន៤៣៥៦នាក់ ស្រីចំនួន២៤១០នាក់ ក្នុងនោះ:
-សិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ស្រី១៨នាក់
-សិស្សប្រឡងជាប់និន្ទេស B ចំនួន៣៨៨នាក់ ស្រី២៤៤នាក់
-សិស្សប្រឡងជាប់និន្ទេស C ចំនួន៩៧៦នាក់ ស្រី៦០២នាក់
-សិស្សប្រឡងជាប់និន្ទេស D ចំនួន១៥៧៤នាក់ ស្រី៨៦៩នាក់
-សិស្សប្រឡងជាប់និន្ទេស E ចំនួន១៣៨១នាក់ ស្រី៦៧៧នាក់

ក្នុងឱកាសដ៏វិសេសវិសាលនេះសិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាក Honda Dream ២០២៣ ក្នុងម្នាក់ចំនួន១គ្រឿង សរុបចំនួន៣៧គ្រឿង។Sila Sarin

វេទិកាអាហារូបត្ថម្ភ សហគមន៍ នៅខេត្ត កំពត ត្រូវបានរៀបចំឡើង ហើយនាព្រឹកថ្ងៃទី ១៣ ខែ គុម្ភះឆ្នាំ២០២៣នេះ----------------------...
18/02/2023

វេទិកាអាហារូបត្ថម្ភ សហគមន៍ នៅខេត្ត កំពត ត្រូវបានរៀបចំឡើង ហើយនាព្រឹក
ថ្ងៃទី ១៣ ខែ គុម្ភះឆ្នាំ២០២៣នេះ
-----------------------------------
កំពត ៖ ឯក ឧត្តម ញ៉ា ប៊ុនថន ប្រធានមន្ទីរសុខាភិបាល ខេត្ត កំពត បានមានមតិ ស្វាគមន៍ គណៈ:អធិបតី និងអាននូវរបាយការណ៍ សង្ខែបស្តីពី ស្ថានភាព អាហារូបត្ថម្ភ នៅខេត្តកំពត ដែលមានខ្លិមសារថា: គម្រោង ពហុវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម នៃអង្គការ GIZ- MUEFO សហការជាមួយក្រុមដិកនាំ សម្របសម្រួលការងារ វិស័យការងារសន្តិសុខស្បៀង និងអាហារូបត្ថម ខេត្តកំពត អង្ការ RACHA រដ្ឋបាលស្រុក រដ្ឋបាលឃុំ មន្ទីសុខាភិបាលនិង មណ្ឌល សុខភាព។ ពិធីនេះរៀបចំធ្វើឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីសារគន្លឹះអប់រុំ សំខាន់ៗស្តីពីរបបសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ
ការបំបៅទឹកដោះកូន ដោយទឹកដោះម្តាយ
សុវត្ថិភាពម្ហូបអាហារ កាអនុវត្តន៍ កសិកម្មល្អរ និងផ្តល់ម៉ូតូ ចំនួន១០គ្រឿងជូន ដល់រដ្ឋបាលឃុំចំនួន ១០ឃំ ដែលមកពីស្រុកចំនួនបី គឺស្រុកដងទង់ ស្រុកកំពង់ត្រាច និងស្រុក ទឹកឈូ នៃខេត្តកំពត។
ឯក ឧត្តម ស៊ុង វិនត: ទីព្រឹក្សារក្រសួងសុខាភិបាល តំណាង ដ៍ខ្ពង់ខ្ពស់
ឯក ឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
បានមានប្រសាសន៍ សំណេះសំណាលនិងផ្តល់អនុសាសន៍ មួយចំនួន ក្នុងការអនុវត្ត គម្រោងពហុវិស័យសន្តិសុខស្បៀង អាហារូបត្ថម ដល់ស្ត្រីក្នុងវ័យបន្តពូជនិង កុមា ដែលមានអាយុ:ចាប់ពី០ ដល់២៣ខែ ដែលមានខ្លឹមសារថា: ក្នុងនាមឯក ឧត្តមរដ្ឋមន្ត្រី និងក្នុងនាម ឯក ឧត្តមសុំ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយ អង្ការ GIZ និង អង្ការ
RACHA ដោយ បានផ្តួចផ្តើម អោយមាន
វេទិការអាហារូបត្ថមនេះឡើង ហើយក៍សុំថ្លែងអំណអរគុណដល់អង្ការ GIZ និង
អង្ការRACHA ដែលតែងតែ គាំទ្រសហការ គៀងគររកមូលធិ ដើម្បីលើកកំពស់ លើវិស័យ សុខភាព
សង្គម ហើយក៍សូមថ្លែង អំណគុណដល់ប្រជាជន និងរដ្ឋាភិបាល សហព័ន្ធ អាល្លឺម៉ង់ ដោយបាន ឧបត្ថម្ភ ដល់វិស័យ
ស្បៀងអាហារូបត្ថម្ភ នៅពេលនេះ ធ្វើអោយដំណើការទៅបានដោយ រលូន។
ជាចុងក្រោយ ឯក ឧត្តមគណ:អធិបតី ក៍បានសំណោមពរ សុំអោយមាតាបីតា យកកុមាទៅទទួលវ៉ាក់សាំង ទាំង១១មុខ ដែលជាវ៉ាក់សាំងមូលដ្ឋាន អោយបានគ្រប់ៗគ្នា ។Sila Sarin

ផ្នែករដ្ឋបាល   សូមគោរពជម្រានជូនកងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ជ្រាប   យោងមតិណែនាំរបស...
07/02/2023

ផ្នែករដ្ឋបាល
សូមគោរពជម្រានជូនកងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ជ្រាប
យោងមតិណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលបានចាត់បញ្ជូនក្រុមការងារតំណាងប៉ុស្តិ៍ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ ឋានៈ នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង បាននឹងកំពុងសម្រាកព្យាបាលនូវគេហឋាន ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី2 ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងបាននាំយកថវិកា និងភេសជ្ជៈមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជំនួយទាំងនោះរួមមាន ៖
-ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ
-ប្រាក់បាតចំនួន ១៨,៧០០ បាត
-ប្រាក់រៀលចំនួន ១,២១៥,០០០ រៀល
-ទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ២កេស,ទឹកសុទ្ធ ៧កេស ។
សូមលោក មេត្តាជ្រាប ដោយក្ដីគោរព!
ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣
វរសេនីយ៍ទោ សេម មករា !

បងប្អូន ប្រជាពលរដ្ឋ ៧៥៩នាក់មកពី ១៣ឃំក្នុងស្រុកទឹក ឈូ ខេត្តកំពតទទួលបាន កាពិនិត្យ សុខភាព ភ្នែក ដោយឥតគិតថ្លៃ---------------...
05/02/2023

បងប្អូន ប្រជាពលរដ្ឋ ៧៥៩នាក់មកពី ១៣ឃំក្នុងស្រុកទឹក ឈូ ខេត្តកំពតទទួលបាន កាពិនិត្យ សុខភាព ភ្នែក ដោយឥតគិតថ្លៃ
-----------------------------------------
កំពត ÷ លោក អុឹម ចន័្ទសុធន អភិបាល ស្រុកទឹកឈូ បាន អញ្ជើញចូលរួមបេសកកម្ម ពិនិត្យ សុខភាពភ្នែកនៅស្រុកទឹកឈូខេត្តកំពត លោកបានមានប្រសាសន៍ ថា:
បេសកកម្ម សុខភាពភ្នែក ផ្តល់ការពិនិត្យនិងព្យាបាល ជម្ងឺភ្នែកឡើងបាយ និងកន្ទុយថ្លែននេះ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ជាមូលធិ ចក្ខុខ្មែរ កម្មវិធី នេះ ត្រូវបានសហការ និងឧប្បត្ថម ពីឯក ឧត្តមបណ្ឌិត ម៉ៅធនិន អភិបាល នៃគណ:អភិបាល ខេត្ត កំពតឯក ឧត្តម ពិតជាបានយកចិត្តទុកដាក់ ខ្ពស់ ដោយបានគិតគូ អំពី សុខមាលភាព បងប្អូន ប្រជាពលរដ្ឋ ក្នុងខេត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាពិការភាព ដោយសារជម្ងឺភ្នែក នៅកម្ពុជា ពិសេសនៅមូលដ្ឋាន ស្រុកទឹកឈូខេត្តកំពតយើងនេះ ហើយបងប្អូនដែលបានមកពិនិត្យ សុខភាពភ្នែក ថ្ងៃនេះ មានចំនួន ៧៥៩នាក់ មកពី ១៣ឃំ ដែលត្រូវរៀបចំឡើង នៅថ្ងៃទី
០២ ខែ គុម្ភៈ ឆ្នាំ២០២៣នេះនៅ សាលាស្រុកទឹក ឈូ ខេត្ត កំពត

ឯក ឧត្តម សៅវណ្ណ សេរីវុធ អនុរដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ និង ជាអ្នកសម្របសម្រួល មូលធិ ចក្ខុខ្មែរ ដើម្បីកាត់បន្ថយ អត្រាភាពពិការភាព ភ្នែក បានថ្លែងថា: ឯក ឧត្តម បានពិភាក្សារ ជាមួយ ឯក ឧត្តមបណ្ឌិត ម៉ៅធនិន អភិបាលខេត្ត ដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើបញ្ហា សុខភាព ភ្នែកដែលជាបញ្ហាប្រឈម ហើយ ថ្ងៃនេះ និងមានកម្មវិធី ផ្តល់ការពិនិត្យ ជម្ងឺភ្នែកឡើងបាយនិងកន្ទុយថ្លែន ក្រោមការឧប្បត្ថម ពី ឯក ឧត្តមអភិបាលខេត្តដោយបាន
សហការជាមួយក្រុមគ្រូពេទ្យ មូលធិ
ចក្ខុខ្មែរ ដែលបានបង្កើត នូវកម្មវិធី ពិនិត្យសុខភាពភ្នែក ជូនបងប្អូន ប្រជាពលរដ្ឋយើងនៅទីនេះ ដោយឥតគិតថ្លៃ ដូច្នេះពេលនេះ យើងពិនិត្យបឋមមែន ហើយបងប្អូនចូលទៅពិនិត្យ បើមានបញ្ហា ភ្នែក តិចតួច យើងនឹងទទួលបានថ្នាំបន្តក់ តិចតួច និងវេណតា អានអក្សរ ព្រមទាំងវេណតាខ្មៅ ត្រូវមួយណាយកមួយហ្នឹង សម្រាប់ការការពារភ្នែក យើងបឋមសិន។
ហើយបើពិនិតទៅ ឃើញថាមានឡើងបាយ ឬកន្ទុយថ្លែន ដល់ដំណាក់កាលបក នោះសុំអញ្ជើញបងប្អូន
ទៅភ្នំពេញ ដើម្បីបក ព្រោះនៅទីនោះមានគ្លិនិក និងឧប្បករណ៍ គ្រប់គ្រាន់ សម្រាប់ពិនិត្យ និងព្យាបាល ជូនបងប្អូន ។ឯក ឧត្តមបានបញ្ជាក់បន្ថែមថា: ដោយមានការយកចិត្តទុកដាក់ ពី ឯក ឧត្តមអភិបាលខេត្ត លោកបានគិតគូណាស់ទាក់ទង ក្នុងការចំណាយ របស់បងប្អូន
ព្រោះ តម្លៃថ្លៃណាស់ ដូច្នេះ ឯក ឧត្តមបានសុំ អោយជួយព្យាបាល បងប្អូនដោយមិនអោយយកថ្លៃ និង រាល់សេវាទាំងមធ្យោបាយ ធ្វើដំណើរ ហូបចុក ស្នាក់នៅ នូវភ្នុំពេញ រហូតពេលត្រឡប់មកវិញ ដោយមិនអោយគិតថ្លៃ ផងដែរ។ ឯក ឧត្តម អនុរដ្ឋលេខាធិការបានបន្តថា: នេះដោយសាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចំរើន
ក្រោមការដិកនាំ របស់សម្តេច តេជោ ហ៊ុនសែន ដែលសម្តេចបានយកជីវិត ទៅប្តូ
យ៉ាងលំបាក ទំរ៉មបានមក ដូច្នេះយើងត្រូវតែខិតខំការពារ នូវសុខសន្តិភាពនេះ អោយបានគង់វង់ជានិច្ច និរន្តិ៍ ទោះក្នុងតម្លែណាក៍ដោយ៕Sila Sarin

ថ្នាក់ដឹកនាំ ខេត្តកំពត អញ្ជើញ ដោះស្រាយ បញ្ហាវិវាទ ក្រៅប្រព័ន្ធ តុលាកា មកពី៦ឃំ ក្នុងស្រុក កំពង់ត្រាច ខេត្តកំពតឯក ឧត្តមបណ្...
20/01/2023

ថ្នាក់ដឹកនាំ ខេត្តកំពត អញ្ជើញ ដោះស្រាយ បញ្ហាវិវាទ ក្រៅប្រព័ន្ធ
តុលាកា មកពី៦ឃំ ក្នុងស្រុក កំពង់ត្រាច ខេត្តកំពត

ឯក ឧត្តមបណ្ឌិត ម៉ៅធនិន អភិបាលខេត្ត ថ្លែងថា: របស់ លុយកាក់ ដីធ្លី មិនមានតម្លៃទេ អ្វីដែល មានតម្លៃបំផុតនោះគឹ
ទឹកចឹត្ត និងស្នាម ញញឹម ការគោរព ការសន្តោសគ្នា មនុស្សដែលមានការសណ្តោសច្រើន យោគយល់ច្រើន មនុស្សនោះហើយដែលមានតម្លៃ គ្រប់គ្រាន់ ថាជាមនុស្ស ។
សម័យមហានគ ៥រយឆ្នាំ យើងមិនដែលបានសុខទេ ប៉ុន្តែពេលនេះ ក្រោម គោលនយោបាយឈ្នះៗ របស់សម្តេច តេជោ ហ៊ុន សែន ដោយសម្តេចបានយកជីវឹត ទៅប្តូ យ៉ាងលំបាក នោះយើងទទួលបាន នូវភាព សុខសាន្ត បំផុត
គឺសុខសន្តិភាពយ៉ាងពេញលេញ ទូទាំងបនរទេស និងការអភិវឌ្ឍន៍ ផងដែរ ។ចំណែក ពុកម៉ែ បងប្អូនយើងវិញ មានការលះបង់តិចតួច មានទំនាស់តិចតួចក្នុងគ្រួសារ ឬក៍នៅភូមិផង របងជាមួយ យើងត្រូវតែមានការលើកលែង ឲ្យ គ្នា ទៅវិញ ទៅមកនេះហើយ ដែលជាបញ្ហាសំខាន់ ណាស់សម្រាប់យើង ដែលយើង កំពុងតែជ្រកក្រោម ឆ័ត្រក្រោមម្លប់ នៃសន្តិភាព ។
ឯក ឧត្តម អភិបាលខេត្តបានបន្ត ថា:
យន្តការដែលត្រូវប្រើ ក្នុងការដោះស្រាយ ក្នុងថ្ងៃនេះ មានពីរ គឺ:
១- ក្នុងនាម ឯក ឧត្តម ជាអភិបាលខេត្ត
ក្នុងនាម ជាប្រធាន គណ: កម្មការសុរិ
យោដី ខេត្ត ក្នុងនានជាប្រធានគណ:
កម្មការ សុយោដីរដ្ឋ និងក្នុងនាម ជាប្រធាន គណៈ:កម្មការរៀបចំ ដែន ដី នៅក្នុង ខេត្ត ឯក ឧត្តមមានសឹទ្ធ និងអំណាច គ្រប់គ្រាន់ ក្នុងការបញ្ចប់រាល់បញ្ហានិងវិវាទដីធ្លី ជូនពុកម៉ែ បងប្អូនយើងនៅទីនេះ នៅពេលដែលយើងមានការសន្តោសគ្នា និងយោគយល់គ្នា ហើយសុំជំរាបថា: ក្រោយពីយើងបាន យោគយល់គ្នា និងដោះស្រាយគ្នាហើយ នោះ អ្នកដែលមកជាមួយ ឯក ឧត្តម គឺមានគ្រប់ជំនែងទាំងអស់ ដើម្បីអនុវត្ត នូវយន្តការក្នុងការដោះស្រាយ ក្រោមអធិបតីភាព ពីឯក ឧត្តម និង ឯក ឧត្តមជឹងផល្លាប្រធានក្រុម ប្រឹក្សារខេត្ត។
ទី២-យើងនិងដោះស្រាយទៅតាមឋានានុក្រម នៃគ្រួសារ នៅខេត្តយើងនេះ មានប្រជាពលរដ្ឋ
៧០មុឺននាក់ មានប្រជាជន ១៧មុឺន គ្រួសារនោះមាន កូនមួយ បងមួយ ចៅមួយ ដែលមានតួនាទី ជាអភិបាលខេត្តខេត្ត និងជាប្រធានគណ:បក្យប្រជាជនប្រចាំ ខេត្ត នេះនៅគ្រប់គ្រួសារ ដូច្នេះមានអ្វីដែលត្រូវលំបាកនោះ ដោយលោកបានរួមសុខរួមទុក្ខ ជាមួយពុកម៉ែបងប្អូន ដើម្បីដោះស្រាយ គ្រប់បញ្ហាជូនគ្រួសារដោយប្រើយន្តការ ច្បាប់ ជាចំបងដើម្បីដោះស្រាយ

សូមបញ្ជាក់ថា: ករណីវិវាទដែលត្រូវដោះស្រាយ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ២០២៣នេះ មានចំនួន ២៥ករណីដែលមកពីឃំចំនួន៦ស្ថិតក្កុងស្រុកកំពង់ត្រាចខេត្តកំពត ៕ Sila Sarin

21/04/2022

Address

Phnom Penh
12000

Telephone

+855979085678

Website

Alerts

Be the first to know and let us send you an email when អង្គរ ហ្រ្គេន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អង្គរ ហ្រ្គេន:

Share