12/11/2020
ស្រុកអភ័ព្វ ! ស្ទេីរតែរលាយប្រទេសព្រោះពលរដ្ឋងាយគេបញ្ឆោតនិងបន្លប់ខួរក្បាល
១-ផ្លែចេកអំបូងលឿង លឺគេថាចាក់ជំងឺអេដស៍ចូល (ទីបំផុតខ្មែរអត់ដាំ គេដាំខ្នាតធំនាំចេញពិភពលោក)
២-ហូបត្រីក្រហម កេីតជំងឺសាហាវ (គេបន្លប់មិនអោយយើងចិញ្ចឹម ព្រោះចិញ្ចឹមត្រីប្រភេទនេះ នាំចេញទៅបរទេស ឬលក់ក្នុងស្រុកចំណេញច្រើន)
៣-ហូបបន្លែឆាយ៉ា កេីតមហារីក(ព្រោះឆាយ៉ាល្អ មានគុណសម្បត្តិមហិមារ បើហូបគេនាំបន្លែគីមីមកលក់ស្រុកយើង មិនសូវដាច់)
៤-ប៉ោម សារ៊ី ទន្លាប់ ទំពាំងបាយជូរ ប័រ ដាំបានតែ អាកាសធាតុត្រជាក់ (គេមិនចង់អោយយេីងដាំ ព្រោះផ្លែឈើ ទាំងនេះទទួលចំណូលខ្ពស់)
៥-Comment 168 រកស៊ីមានបាន (ព្រោះគេចង់ដឹងថា ខួរក្បាលខ្មែរយើង ចេះពិចារណាហើយឬនៅ ឬនៅត្រឹមកម្រិតជំនឿជឿៗៗ)
៦-យប់ឡេីងកុំចុះពីផ្ទះ ឆ្កែលូខ្មោចលង (ព្រឹកឡេីងគេលួចគោអស់ម៉ាភូមិ)
៧-ហូបដំឡូងមីពុល (ដេីម្បីកុំអោយយកដំឡូងមីទៅផលិតចំណីសត្វខ្លួនឯង)
៨-ពោតក្រហមកិនធ្វេីចំណីសត្វខ្លួនឯងមិនកេីតទេ (ព្រោះគេខ្លាចលក់ចំណីសត្វអត់ដាច់ តែខ្មែរយើងចេះផលិតខ្លួនឯង ប្រាកដជាផលិតបានហើយតម្លៃថោក ហេីយចិញ្ចឹមសត្វបានច្រើនបានជោគជ័យ)
៩-គ្រាប់បន្លែទុកពូជតមិនកេីតទេ(ចុះស្រូវ រាប់មុឺនឆ្នាំហេីយ ម្តេចក៏ទុកពូជដាំតៗបានរហូត)
10-សៀមបាចប្រាក់ឌួង (ខ្មែរឆោតល្ងង់លោភលន់កាប់ឆ្ការព្រៃឫស្សីម៉ត់ បែកបន្ទាយ)
11-ប្រជាជនធម្មតាកុំគិតនយោបាយ រកតែសុីទៅ ចុងក្រោយអ្នកនយោបាយដឹកច្រមុះអូសធ្លាក់រណ្តៅស្លាប់ស្ទើរដាច់ពូជ!
រាប់មិនអស់ទេនៅច្រើនទៀត ប្រទេសដែលមានប្រជាជន ជឿងាយៗៗដោយគ្មានការពិសោធន៍ពិចារណាបែបនេះ បេីមិនធ្វើខ្ញុំគេ ក្រីក្រ តពូជ ទេទេីបចំឡែក៕
12- ខមមិន168,888....លុយហូរចូលឈឹបៗ៕