
18/08/2024
ធ្លាប់មានគេនិយាយមកកាន់ខ្ញុំថា អាយុច្រើនហើយ ល្មមគិតគូររកគូ រកគ្នានឹងគេហើយ មនុស្សមានគូ ទើបជីវិតមានន័យ មនុស្សមានគ្នា ទើបអាចរីកចម្រើនលូតលាស់លឿន ដើរបានឆ្ងាយ មានគ្នាជួយទើបឆាប់មានបាន ... ប៉ុន្តែ អ្វីដែលខ្ញុំបានឃើញភាគច្រើនគឺ មនុស្សខ្លះ ...
- មានគ្នា ចូលមកដើម្បីតែធ្វើបាបចិត្តគ្នា
- មានគ្នា ចូលមកដើម្បីតែបំផ្លាញគ្នា
- មានគ្នា តែមិនចេះអត់ឱន អធ្យាស្រ័យឱ្យគ្នា
- មិនដែលយល់ពីគ្នា មិនខ្វល់ដល់អារម្មណ៍គ្នា
- មានគ្នា តែតែងតែរករឿង ឈ្លោះទាស់គ្នា
- មានគ្នា តែមិនដែលចេះស្រឡាញ់ ឱ្យតម្លៃគ្នា
- មានគ្នា តែមិនចេះថែរក្សាគ្នា មិនដែលចេះខ្លាចបាត់បង់គ្នាទេ
- មនុស្សខ្លះ ស្គាល់គ្នាទាក់ទងគ្នា មើលចិត្តគ្នាយូរហើយ តែចុងក្រោយនៅតែមិនយល់ពីគ្នាដដែល ...
បើបែបហ្នឹង តើយកគូមកធ្វើអី មានគ្នាបានប្រយោជន៍អី បានតែឈឺចាប់ ដេកកើតទុក្ខតែប៉ុណ្ណោះ ...!!!