31/07/2025
🙏🙏 🕊️🕊️
បណ្តាំ វីរៈកងទ័ព
-បើសិនខ្ញុំស្លាប់ នៅក្នុងសមរភូមិ សូមយកសព ខ្ញុំ ដាក់កក្នុងមជ្ឈូសា ដាក់គ្រឿងឥស្សរយសលើទ្រូងខាងស្ដាំ និងកុំភ្លេចយកទង់ជាតិ គ្របសពខ្ញុំផង ព្រោះខ្ញុំ បានបំពេញ ភារកិច្ច និងពលីជីវិត គឺដើម្បីមាតុភូមិ ជាទីស្រលាញ់បំផុតនៃខ្ញុំ ។
-ពេលយកសពដល់ផ្ទះ ជួយប្រាប់ឪឪពុកម្ដាយខ្ញុំថា "កូនប្រុសម្នាក់នេះបានប្រឹងអស់ពីសមត្ថភាពហើយ" ហើយប្រាប់ បងប្អូន និងកូនៗខ្ញុំថា "ឲ្យខិតខំ ប្រឹងរៀនសូត្រ ព្រោះបងប្រុស និងឪពុកម្នាក់នេះ មិនអាចត្រលប់មកវិញបានទៀតឡើយ និងមើលថែឱពុកម្តាយជំនួសផង"
-ប្រាប់មនុស្ស ដែលខ្ញុំស្រឡាញ់ ថាកុំយំ" ព្រោះមនុស្សប្រុសម្នាក់នេះ កើតមក គឺដើម្បីបម្រើ និងហ៊ានពលីដើម្បី ប្រទេសជាតិ និងប្រជាជន" ។😭🙇😥🇰🇭