Post24h-ព័ត៌មាន២៤ម៉ោង

Post24h-ព័ត៌មាន២៤ម៉ោង ព័ត៌មានប្រចាំថ្ងៃ
ព័ត៍មាន24ម៉ោងមាននៅទីនេះ
news and video creator firm base in Cambodia.
(1)

⭕️បុរសម្នាក់ឌុបប្រពន្ធទៅដូរហ្គាស និងទិញនំប៉័ង ហតដក ខ្យល់គ ស្លា..ប់ នៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធា...
25/06/2025

⭕️បុរសម្នាក់ឌុបប្រពន្ធទៅដូរហ្គាស និងទិញនំប៉័ង ហតដក ខ្យល់គ ស្លា..ប់ នៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
ភ្នំពេញ៖ បុរសម្នាក់បានខ្យល់គ ស្លាប់នៅតាមផ្លូវ បន្ទាប់ពីជិះម៉ូតូរ៉ឺម៉កលក់នំប៉័ងហត់ដកដឹកប្រពន្ធចេញពីផ្ទះទៅប្ដូរហ្គាស និងទិញនំបុ័ងហតដកដើម្បីមកលក់។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
បុរសរូបនោះភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ។

នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះបានជិះម៉ូតូរ៉ឺម៉ក់លក់នំបុ័ងហតដក
មួយគ្រឿងដឹក ស្ត្រីជាភរិយាធ្វើដំណើរតាមដងផ្លូវ ខណៈនៅពេលមកដល់ចំណុចផ្លូវ៥៩២ ដោយមាន អាការៈមិនស្រួលខ្លួនហើយក៏ឈប់ម៉ូតូដើម្បីធ្វើចលនាជួយរិត និងទាក់ទងហៅរថយន្តប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យតែត្រូវបានគ្រូពេទ្យអះអាងថាបានស្លាប់បាត់បង់ជីវិតទៅហើយ។
ប្ដីជនរងគ្រោះបានបន្ដទៀតថា នៅមុនពេលកើតហេតុរូបគាត់និងប្ដីន បានធ្វើដំណើរចេញពីផ្ទះនៅម្ដុំផ្សារឈូកមាស ដោយនាំគ្នាជិះម៉ូតូរ៉ឺម៉កទៅដូរហ្គាសនិងទិញនំប៉័ងហតដកយកទៅលក់ មុនចេញដំណើរបុរសជាប្ដីក៏បានប្រាប់ស្ត្រីជាប្រពន្ធថា មិនស្រួលខ្លួន តែមិននឹកស្មានថាធ្វើដំណើរតាមដងផ្លូវក៏ខ្យល់គរស្លាប់បែបនេះ បន្ទាប់ពីភ្ញាក់ផ្អើលបុរសម្នាក់ខ្យល់គរ ស្លាប់សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ។
សមត្ថកិច្ចជំនាញក៏បានសន្និដ្ឋានថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង សមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅតម្កល់នូវឈាបនៈដ្ឋានវត្តពោធិ៍ចិនតុងដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា #សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែរ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

⭕️មនុស្សប្រុសស្រី៣នាក់ បើកម៉ូតូដឹកគ្នា បើកក្នុងស្ថានភាពល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យមនុស្សស្រីម្នា...
25/06/2025

⭕️មនុស្សប្រុសស្រី៣នាក់ បើកម៉ូតូដឹកគ្នា បើកក្នុងស្ថានភាពល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លា..ប់បាត់បង់ជីវិតភ្លាមៗ រីឯមនុស្ស២នាក់ទៀតរបួសធ្ង..ន់
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី៣នាក់ បើកម៉ូតូដឹកគ្នា បើកក្នុងស្ថានភាពល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥ និង០០នាទីទៀបភ្លឺ ស្ថិតនៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានគ្នា៣នាក់ ទី១\ឈ្មោះ យ៉ុន មករា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរលក់នំប៉័ង មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែគយ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីគនិច (nex)ពាក់ផ្លាកលេខ ភ្នំពេញ1FT 0397 ,ទី២\ឈ្មោះ ខន លីនដា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំសាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ (ជាអ្នករួមដំណើរ) ,ទី៣\ឈ្មោះ មិត្ត ស្រីភា ភេទស្រីអាយុ១៩ឆ្នាំ មុខរបរ រត់តុ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល រងរបួសធ្ងន់ ។
មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្សូគី និច( nex) ពាក់ផ្លាកលេខ ភ្នំពេញ1FT -0397 បើកបរដោយឈ្មោះ យ៉ុន មករា ភេទប្រុសអាយុ១៦ឆ្នាំមុខរបរលក់នំប៉័ង មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់ រួមដំណើរដោយឈ្មោះ ខន លីនដា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ មិត្ត ស្រីភា ភេទស្រី អាយុ១៩ឆ្នាំមុខរបរ រត់តុមានទីលំនៅភូមិព្រែកស្លែង ឃុំសាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល រងរបួសធ្ងន់បានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកបង្គោលបង្កាន់ដៃស្ពានព្រែកតាស្រីហើយក៏បានធ្លាក់ម៉ូតូ។ព្រមទាំងអ្នកបើកបរនិងអ្នករួមដំណើរទៅក្នុងព្រៃព្រែកទាំងអស់ ។ករណីខាងលើនេះ បណ្ដាលឱ្យស្លាប់មនុស្សចំនួន០១នាក់(ស្រី) និងរងរបួសមនុស្សចំនួនពីរនាក់ធ្ងន់ ប្រុស០១នាក់ ស្រី០១នាក់។
ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួតពិនិត្យ វាស់វែង កន្លែងកើតហេតុហើយបានធ្វើការប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករងរបួសត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។
ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា #សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែរ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

25/06/2025
⭕️គ្រប់ព្រំដែនទាំងអស់កម្ពុជា-ថៃ, អ្នកជំងឺ និងកូនសិស្ស អាចចេញចូលធម្មតា តែប្រជាពលរដ្ឋ ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្ត...
25/06/2025

⭕️គ្រប់ព្រំដែនទាំងអស់កម្ពុជា-ថៃ, អ្នកជំងឺ និងកូនសិស្ស អាចចេញចូលធម្មតា តែប្រជាពលរដ្ឋ ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
(ព្រំដែនកម្ពុជា-ថៃ)៖ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ… ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។
សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឲ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។
សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់អ្នកជំងឺ និងកូនសិស្ស អនុញ្ញាតឲ្យឆ្លងកាត់បាន តែក្រៅពីនេះ គឺភាគីថៃ នៅបន្តបិទដដែល។
លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ច្រកទ្វារអន្តរជាតិមួយនេះ ភាគីថៃ អនុញ្ញាតឲ្យតែអ្នកជំងឺ និងកូនសិស្សប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ហើយមន្រ្តីយើងក៏បានធ្វើដូច្នោះដែរ តែសម្រាប់អ្នកដំណើរ រថយន្ត ម៉ូតូ និងទំនិញ ភាគីថៃនៅបន្តហាមឃាត់ដដែល៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូង ពាក់ព័ន្ធ ករណីលួចទូរស័ព្ទចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025  បន្ទាយមានជ័យ៖ នៅ ថ្ងៃទ...
25/06/2025

⭕️បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូង ពាក់ព័ន្ធ ករណីលួចទូរស័ព្ទ
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
បន្ទាយមានជ័យ៖ នៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រធានសន្តិសុខ បាននាំសន្តិសុខឈ្មោះ រី សារ៉ាត់ (កែវ) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ហើយប្តឹងចោទប្រកាន់ស្ដីពីករណីលួចទូរសព្ទរបស់ខ្លួន ដែលឈ្មោះ រី សារ៉ាត់ (កែវ) លួចកាលពីថ្ងៃទី១៨-១៩-២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ព្រមទាំងយកបានវត្ថុតាងទូរសព្ទចំនួន៣០គ្រឿង។

ក្រោយទទួលបាជនពាក្យបណ្ដឹងនិងមានវត្ថុតាង ព្រមទាំងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️នារីក្លាហាន! ដោះគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 បានដោយសុវត្ថិភាពចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025  កាលពីថ្ងៃទី២...
25/06/2025

⭕️នារីក្លាហាន! ដោះគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 បានដោយសុវត្ថិភាព
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ បានដោះបន្សាប និងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ប្រកបដោយសុវត្ថិភាព។ គ្រាប់បែកប្រភេទM117នេះ មានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង៤០សង់ទីម៉ែត្រ គ្រាប់បែកM117នេះ អាចទម្លាក់ពីយន្តហោះប្រភេទB52 ក្នុងកំឡុងឆ្នាំ១៩៧៣!។

គ្រាប់បែកនេះបានឃើញនៅភូមិបាក់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងជម្រៅប្រមាណជាង៤ម៉ែត្រ។ ទីតាំងនេះបានរកឃើញសរុបចំនួន១១គ្រាប់ដូចមានបង្ហាញក្នុងគំនូសប្លង់!
សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលអង្គភាពស៊ីម៉ាក់បាននិងកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាលើទីតាំងប្រមាណជាង២៣០,០០០ ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស និងរៀបចំប្រព័ន្ធទិន្នន័យជាតិAI សម្រាប់គ្រប់គ្រង និងដោះស្រាយវិបត្តិគ្រាប់បែកសំណល់សង្គ្រាមធានាសុខសុវត្ថិភាពប្រជាជនកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️យុវជនម្នាក់ ដឹងកំហុសបានសំពះអង្វរម៉ូតូនៅចំពោះមុខសមត្ថកិច្ចថា លែងធ្វេីបែបហ្នឹងទៀតហេីយចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ202...
25/06/2025

⭕️យុវជនម្នាក់ ដឹងកំហុសបានសំពះអង្វរម៉ូតូនៅចំពោះមុខសមត្ថកិច្ចថា លែងធ្វេីបែបហ្នឹងទៀតហេីយ
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
កំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបទបញ្ជាដ៏មុឹងម៉ាត់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងប្រសាសន៍ឯកឧត្ដម បណ្ឌិត អភិបាលខេត្ដកំពង់ស្ពឺ លេីករណីក្មេងទំនេីង នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវលេខ១២៧ ស្រុកសំរោងទង ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ឱ្យដឹងថា ក្រោយហេតុខាងលេី កម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកបានធ្វេីការស្រាវជ្រាវរហូតកំណត់អត្ដសញ្ញាណបាននិងបានធ្វេីការកោះឈ្មោះ ភន វីសាល ហៅម៉ាប់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង មកធ្វើការសាកសួរ យុវជនខាងលេីបានឆ្លេីយទទួលស្គាល់ថា ខ្លួនជាអ្នកបើកម៉ូតូ ដឹកនារីម្នាក់ដែលជាមនុស្ស ️ និងបានធ្វេីការបង្ហោះម៉ូតូ បង្ហាញឥទ្ធិពលដល់ ថា អនាគតសង្សារអូនមិនសាមញ្ញាប៉ុន្មាននោះទេ ។
ដោយសារតែខ្លួនដឹងខុស និងបានធ្វើការសំពះអង្វរកដល់ម៉ូតូរបស់ខ្លួន នៅចំពោះមុខសមត្ថកិច្ចអធិការនគរបាលស្រុកសំរោងទង ព្រមទាំងមានអ្នកម្ដាយជាសាក្សី ថាកូនប្រុសសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះបន្តទៀតហើយ និងសុំក្ដីសណ្ដោះប្រណី ពីម៉ូតូផងដែរ .,មានឈ្មោះ លីហាន ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំរកា ឃុំពេជ្រមុន្នី ស្រុកគងពិសី ។
សមត្ថកិច្ចបានអនុវត្ដកោសក់ក្បាល និងធ្វើកិច្ចសន្យាអប់រំប្រគល់ជូនអាណាព្យាបាលដេីម្បីធ្វេីការប្រដៅទូន្មានកុំអោយបន្ដប្រព្រឹត្ដទង្វេីបែបនេះជាលេីកទីII និងរក្សាទុកនូវមធ្យោបាយម៉ូតូជាបណ្ដោះអាសន្នរយៈពេល ៩០ថៃ្ង ៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️កាណាដា ព្រមានពលរដ្ឋរបស់ខ្លួនពីការធ្វើដំណើរទៅកាន់ប្រទេសថៃ, លើកឡើងពីអំពើហិង្សា និងអសន្តិសុខចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្...
25/06/2025

⭕️កាណាដា ព្រមានពលរដ្ឋរបស់ខ្លួនពីការធ្វើដំណើរទៅកាន់ប្រទេសថៃ, លើកឡើងពីអំពើហិង្សា និងអសន្តិសុខ
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដា បានចេញសេចក្ដីប្រកាសអាសន្នបន្ទាន់មួយ ព្រមានពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការធ្វើដំណើរទៅកាន់ខេត្តភាគខាងត្បូងរបស់ប្រទេសថៃ និងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានអស្ថិរភាព និងភាពតានតឹងដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រ Travel and Tour world នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើរនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលកាណាដាបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនមកអាស៊ីអាគ្នេយ៍វិញ ដោយបានចេញការព្រមានថ្មីសម្រាប់ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងតំបន់។
ការព្រមាននេះបានបញ្ជាក់ថា ទោះបីជាថៃមានកន្លែងទាក់ទាញជាច្រើនក៏ដោយ ក៏ហានិភ័យផ្នែកសុវត្ថិភាពនៅតែកើតមាននៅក្នុងផ្នែកខ្លះនៃប្រទេសនេះ។
សេចក្ដីប្រកាសអាសន្ននោះបានសង្កត់ធ្ងន់ជាពិសេសលើខេត្តភាគខាងត្បូង ដែលជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែការកើនឡើងនៃអំពើហិង្សា និងការប្រកាសដាក់តំបន់ទាំងនោះក្រោមច្បាប់អាជ្ញាសឹក។ អាជ្ញាធរកាណាដាបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនោះ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលកាណាដាក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ឬគ្រោងនឹងទៅទស្សនា ត្រូវចុះឈ្មោះជាមួយស្ថានទូត និងតាមដានព័ត៌មានក្នុងស្រុកយ៉ាងប្រុងប្រញ័ត្ត ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពសន្តិសុខ។
គួរបញ្ជាក់ថា ការព្រមាននេះ កើតឡើងចំពេលដែលប្រទេសថៃកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុង បន្ទាប់ពីមានការបែកធ្លាយឃ្លីបសំឡេង ដែលនាំឲ្យគណបក្សមួយដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាល និងមានការអំពាវនាវឲ្យមានការតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រី៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️ជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ វិលត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីបន្តដំណើរ...
25/06/2025

⭕️ជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ វិលត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីបន្តដំណើរទៅកាន់ស្រុកកំណើត
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបង ដោយទទួលបានការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ វិលត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីបន្តដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

(ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង)

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកជាមួយ យានយន្តមិនស្គាល់ម៉ាក បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណុច ភ្លើងស្តុបប្រលានយន្ត...
25/06/2025

⭕️គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកជាមួយ យានយន្តមិនស្គាល់ម៉ាក បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណុច ភ្លើងស្តុបប្រលានយន្តហោះថ្មី លើមហាវិថី សុីជិនពីង
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
ក្រុងតាខ្មៅ ៖ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយទទួលបានព័ត៌មានចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ អំពី ករណី គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកជាមួយ យានយន្តមិនស្គាល់ម៉ាក បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណុច ភ្លើងស្តុបប្រលានយន្តហោះថ្មី លើមហាវិថី សុីជិនពីង ។ ភ្លាមៗលោកអធិការបានចាត់អោយកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ចុះអន្តរាគមន៍ជូនពលរដ្ឋភ្លាម ។

ជាក់ស្តែងចំណុចកើតហេតុ ស្ថិតលើមហាវិថីសុីជិនពីង ស្ថិតក្នុងសង្កាត់ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដូច្នេះនគរបាលក្រុងតាខ្មៅ ជួយហៅរថយន្តសង្គ្រោះបន្ទាន់ និង ការពារកន្លែងកើតហេតុជូន ផ្នែកជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង មកទទួលមធ្យោបាយយកទៅរក្សារទុកបន្តរនីតិវិធី ៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

⭕️គ្មានអ្នកស្លា...ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នំា២០២៥ មានតែអ្នករបួស៤នាក់ចេញផ្សាយ ថ្ងៃទី25 ខែមិថុន...
25/06/2025

⭕️គ្មានអ្នកស្លា...ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នំា២០២៥ មានតែអ្នករបួស៤នាក់
ចេញផ្សាយ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2025
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ មានតែអ្នករបួស៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕

ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត

24/06/2025

ករណីចា...ក់ប្រពន្ធរបួសធ្ង..ន់ព្រោះប្រចន្ទ័

Address

Phnom Penh, Cambodia, Phsardépo 1
Phnom Penh
12153

Website

Alerts

Be the first to know and let us send you an email when Post24h-ព័ត៌មាន២៤ម៉ោង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Post24h-ព័ត៌មាន២៤ម៉ោង:

Share