PostNews24h

PostNews24h ព័ត៌មានប្រចាំថ្ងៃ
ព័ត៍មាន24ម៉ោងមាននៅទីនេះ
news and video creator firm base in Cambodia.
(2)

06/09/2025

លោកស្រី ម៉ែន សុមុនី បានទទូចស្នើសុំរកយុត្តិធម៌ គណៈដែលម្ដាយរបស់លោកស្រីបានស្លា-ប់ នៅក្នុង មន្ទីពេទ្យអន្តរជាតិ មួយ ថាតើ.!ការស្លា-ប់ម្ដាយជាទីស្រឡាញ់របស់លោកស្រី មកពីអាការៈជំងឺអ្វីឲ្យពិតប្រាកដ....

⭕️មីជាតិ នាំយកកុនខ្នាតធំ ជូនកុមារភៀសសឹករាប់រយនាក់ ទស្សនាជាលើកដំបូងក្នុងឆាកជីវិត(ព្រះវិហារ)៖ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង ...
06/09/2025

⭕️មីជាតិ នាំយកកុនខ្នាតធំ ជូនកុមារភៀសសឹករាប់រយនាក់ ទស្សនាជាលើកដំបូងក្នុងឆាកជីវិត

(ព្រះវិហារ)៖ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាព វត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំង ខ្សែភាពយន្ត គំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹក ជូនទស្សនាជាលើកដំបូង ក្នុងឆាកជីវិតរបស់ពួកគេ ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុនមីជាតិ បានលើកឡើងថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ”បានប្រារព្ធឡើងមកបាន ២លើកមកហើយ ដែលសកម្មភាព មនុស្សធម៌សង្គមមួយនេះ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបំពេញក្ដីស្រមៃជូនកុមារតូចៗ តាមរយៈការនាំយកផ្ទាំង ទស្សនីយភាពកុន ដែលជានិច្ចកាលចាក់បញ្ចាំងនៅ តាមរោងភាពយន្ត មកជូនកុមារដែលពុំធ្លាប់បានទទួលបទពិសោធន៍ និងទស្សនាពីមុនមក ។ កម្មវិធីសប្បុរសធម៌នេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយសុខុមាលភាពកុមារ រួមជាមួយការឆ្លុះបញ្ចាំងពីឆន្ទៈនៃការប្តេជ្ញាចិត្តរួមគ្នា បង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ក្នុងកាលៈទេសៈ ដែលក្រុមគ្រួសារភៀសសឹកជាច្រើន កំពុងស្ថិតនៅតំបន់ជម្លៀស សុវត្ថិភាពនៅឡើយ ។ តាមរយៈការទស្សនា នូវគំនូរជីវចលបែបអប់រំ មីជាតិ ជឿជាក់ថា សកម្មភាពកម្សាន្តនេះ នឹងជួយបង្កើតការចងចាំដ៏ សប្បាយរីករាយមួយ និងជំរុញឲ្យកុមារភៀសសឹកទាំងអស់ កើតមានក្តីស្រមៃខ្ពស់ ភ្ជាប់ជាមួយក្តីសង្ឃឹមសម្រាប់អនាគត ដ៏ល្អរបស់ពួកគេ។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូសហការរបស់កម្មវិធីនេះ គឺរោងភាពយន្តលេជេន ដែលបានសម្របសម្រួល ក្នុងការទទួលសិទ្ធិស្របច្បាប់ក្នុង ការចាក់បញ្ចាំងខ្សែភាពយន្តនេះជូនកម្មវិធី។

លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានប្រចាំ នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុនមីជាតិ ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការចែករំលែកទុក្ខលំបាក់ និងផ្ដល់នូវបទពិសោធន៍ និងការចងចាំដ៏រីករាយថ្មីមួយទៀតដល់កុមារភៀសសឹករាប់រយនាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ។ លោកបន្តថា ការចូលរួមពីក្រុមហ៊ុនឯកជន ដូចជា មីជាតិថ្ងៃនេះពិតជាមានសារៈសំខាន់ និងអត្ថន័យខ្លាំងណាស់ ក្នុងការចូលរួមតំហែទាំសុខុមាលភាពកុមារ ដែលកំពុងស្នាក់នៅជំរុំភៀសសឹក ។

ក្នុងឱកាសនេះ ក្រុមហ៊ុនមីជាតិ ក៏បានពាំនេះយកអំណោយជាឈុតៗជូនប្អូនៗកុមាររួមមាន៖ មីជាតិ, ទឹកពិសាវីតាល់, តុក្កតា, ដបទឹក, កាបូបដាក់ប៊ិច, សៀវភៅសរសេរ, សៀវភៅផាត់រូប, ខ្មៅដៃ, ខ្មៅដៃពណ៌, ប្រដាប់ខួងខ្មៅដៃ, នំកញ្ចប់, ទឹកដោះគោ និងអាហារសម្រន់ជាមីជាតិ និងពោតផ្ទុះ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយជូនប្អូនៗកុមារភៀសសឹក។

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” លើកទី២ អាចកើតឡើងបានក៏ដោយសារគម្រោង “ខ្មែរដើម្បីខ្មែរ” របស់ក្រុមហ៊ុនមីជាតិ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌ ។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារ សង្គមនេះក៏ដោយសារការនិយមគាំទ្រ ពីសំណាក់អតិថិជន និង អ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប ។ មីជាតិ បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមាន គម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម លើគ្រប់វិស័យ ឲ្យកាន់តែទូលំទូលាយ។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិន ស្រាប់មុនដំបូងគេ នៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាព ខ្ពស់ស្រប តាមបទដ្ឋានជាតិ និងអន្តរជាតិ ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕

⭕️🚨ដំណឹងក្តៅៗ ៖ សហរដ្ឋអាមេរិក ប្រធានធិបតី President Donald Trump  ផ្តល់ជំនួយចំនួនជាទឹកប្រាក់ 5០មឺុនដុល្លារ ដេីម្បីជួយដល់...
06/09/2025

⭕️🚨ដំណឹងក្តៅៗ ៖ សហរដ្ឋអាមេរិក ប្រធានធិបតី President Donald Trump ផ្តល់ជំនួយចំនួនជាទឹកប្រាក់ 5០មឺុនដុល្លារ ដេីម្បីជួយដល់កម្ពុជា 🇺🇸❤️🇰🇭

⭕️New York Times: ក្រុមទាហានពិសេសអាមេរិក បានសម្លាប់ជនស៉ីវិលមួយចំនួន ក្នុងបេសកកម្មសម្ងាត់មួយដែលបរាជ័យនៅកូរ៉េខាងជើង កាលពីឆ...
06/09/2025

⭕️New York Times: ក្រុមទាហានពិសេសអាមេរិក បានសម្លាប់ជនស៉ីវិលមួយចំនួន ក្នុងបេសកកម្មសម្ងាត់មួយដែលបរាជ័យនៅកូរ៉េខាងជើង កាលពីឆ្នា២០១៩

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា សារព័ត៌មានអាមេរិក New York Times បានរាយការណ៍ថា កាលពីឆ្នាំ២០១៩ ក្រុមទាហានពិសេស Navy SEAL របស់យោធាអាមេរិក បានសម្លាប់ជនស៉ីវិលមួយចំនួននៅប្រទេសកូរ៉េខាងជើង អំឡុងបេសកកម្មសម្ងាត់មួយ ដែលទទួលបរាជ័យ ក្នុងគោលដៅលួចបង្កប់ឧបករណ៍ស្តាប់សំឡេង។

យោងតាមប្រភពខ្លួនទទួលបាន រួមមានទាំងអតីតមន្រ្តីយោធាអាមេរិក និងមន្រ្តីយោធាបច្ចុប្បន្ន New York Times បាននិយាយថា លោក ដូណាល់ ត្រាំ ដែលពេលនោះជាប្រធានាធិបតី បានផ្តល់ការយល់ព្រមចំពោះប្រតិបត្តិការពិសេសខាងលើ ស្របពេលដែល​លោកព្យាយាមចរចាដោយផ្ទាល់ជាមួយមេដឹកនាំកំពូលខាងជើង លោក គីម ជុងអ៊ុន ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ដោយមិនបានបញ្ជាក់ច្បាស់អំពីតួលេខជនរងគ្រោះ New York Times បានឱ្យដឹងថា ជនស៉ីវិលកូរ៉េខាងជើងទាំងនោះ ហាក់កំពុងនាំគ្នាធ្វើសកម្មភាពនេសាទ នៅពេលដែលពួកគេ បានជួបប្រទះជាមួយក្រុម Navy SEAL អាមេរិក ដែលលបចូលមកឆ្នេរសមុទ្រទាំងកណ្តាលយប់។ ពេលនោះ ក្រុមទាហានអាមេរិក ក៏បានបើកការបាញ់ប្រហារ ហើយសម្លាប់មនុស្សទាំងអស់ ដែលស្ថិតនៅលើទូកនេសាទតូចមួយ។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ខាងលើ លោក ត្រាំ ដែលបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥នេះ បានឆ្លើយថា លោកមិនបានដឹងអ្វីឡើយ ដោយទើបតែលឺជាលើកដំបូងប៉ុណ្ណោះ។ រីឯមន្ទីរបញ្ចកោណ ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំឱ្យផ្តល់ការអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍នេះដែរ៕

⭕️សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជានិងថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងចៀសវាងសកម្មភាពបង្កើនភាពតានតឹង(ព្រុចសែល)៖ កាលពីថ្ងៃសៅរ...
06/09/2025

⭕️សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជានិងថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងចៀសវាងសកម្មភាពបង្កើនភាពតានតឹង

(ព្រុចសែល)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា លោកស្រី Anitta Hipper ដែលជាអ្នកនាំពាក្យរបស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ បានបង្ហោះសារលើបណ្តាញ X ពាក់ព័ន្ធស្ថានការណ៍បច្ចុប្បន្នស្តីពី​បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃ។

លោកស្រី Hipper បានសរសេរនៅក្នុងសារខាងលើយ៉ាងដូច្នេះថា «សហភាពអឺរ៉ុប អំពាវនាវឱ្យភាគីកម្ពុជានិងថៃ ប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ ភាគទាំងពីរចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង។ ពួកយើងគាំទ្រម៉ាឡេស៉ីដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងកិច្ចខិតខំកសាងសន្តិភាព និងស្ថិរភាពយូរអង្វែង»។

គួរបញ្ជាក់ថា កម្ពុជាបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត នូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានចាប់តាំងតែពីថ្ងៃទី២៨ ខែកក្កដាមក ហើយបានអំពាវនាវដល់ភាគីថៃ ឱ្យគោរពនិងអនុវត្តឱ្យបានពេញលេញដូចគ្នា៕

⭕️ថៃបន្តប្រឈមហានិភ័យទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតំបន់ផ្សេងៗគ្នានៃផ្ទៃប្រទេស(បាងកក)៖ មកទល់នឹងពេលនេះ ប្រទេសថៃកំព...
06/09/2025

⭕️ថៃបន្តប្រឈមហានិភ័យទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតំបន់ផ្សេងៗគ្នានៃផ្ទៃប្រទេស

(បាងកក)៖ មកទល់នឹងពេលនេះ ប្រទេសថៃកំពុងបន្តប្រឈមហានិភ័យ នៃការធ្លាក់ភ្លៀងខ្លាំងនៅពាសពេញតំបន់ភាគកណ្តាល តំបន់ភាគឦសាន ព្រមទាំងតំបន់ភាគខាងត្បូង ហើយអាចនឹងបង្កឱ្យមានការជន់លិច ជាហេតុនាំឱ្យអាជ្ញាធរជំរុញប្រជាជន​ឱ្យមានការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥។

នាថ្ងៃសៅរ៍នេះ នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា តំបន់ភាគខាងជើង ភាគឦសាន ភាគកណ្តាល និងភាគនិរតី នៃប្រទេសថៃ កំពុងស្ថិតក្រោមឥទ្ធិពលនៃខ្យល់មូសុង ដូច្នេះហើយភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករថា នឹងកើតមានលើតំបន់ទាំងនោះ រួមទាំងនៅរាជធានីបាងកក និងតំបន់ជុំវិញ។

គួរបញ្ជាក់ថា ប្រជាជនថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះទឹកជំនន់ និងការកើនឡើងកម្ពស់ទឹក ដែលអាចកើតមានភ្លាមៗ នៅតាមបណ្តោយផ្លូវទឹក ជើងភ្នំ និងតំបន់ទំនាបនានា៕

⭕️ភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យស្ថានីយរថភ្លើង MRT នៅទីក្រុងបាងកក លិចលង់យ៉ាងខ្លាំង(បាងកក)៖ ភ្លៀងធ្លាក់យ៉ាងគំហុកខុសពីធម្មតា បា...
06/09/2025

⭕️ភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យស្ថានីយរថភ្លើង MRT នៅទីក្រុងបាងកក លិចលង់យ៉ាងខ្លាំង

(បាងកក)៖ ភ្លៀងធ្លាក់យ៉ាងគំហុកខុសពីធម្មតា បានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅតាមទីតាំងជាច្រើនក្នុងទីក្រុងបាងកក។ មានសេចក្តីរាយការណ៍ថា កន្លែងរង់ចាំនៅស្ថានីយរថភ្លើងក្រោមដី (MRT) មជ្ឈមណ្ឌលវប្បធម៌ថៃ បានជន់លិចយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍សារព័ត៌មានក្នុងស្រុកថៃ។

រូបភាព និងវីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីស្ថានភាពទឹកជន់លិចជ្រៅនៅកន្លែងរង់ចាំរថភ្លើង MRT ដែលបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់អ្នកដំណើរ៕

⭕️សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត! ស្លាប់១នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទ...
06/09/2025

⭕️សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត! ស្លាប់១នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែកញ្ញាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរបួស១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕

⭕️ ៣៩ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង39Days That Thai soldiers unlawfully capt...
06/09/2025

⭕️ ៣៩ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង

39Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them

ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់
ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣៩ថ្ងៃ គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។

On the morning of July 29, 2025,
immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of September 6, 2025, they have been detained unlawfully for 39days.

05/09/2025

តារា tik tok ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យភាគីម្ខាងទៀត..ស្លា…ប់ ..បាត់.ប.ង់ជីវិត

05/09/2025

នារ៏ដ៏ស្រស់ស្អាតម្នាក់ត្រូវរថយន្ដធំកិនស្លាប់ពេលដែលជិះម៉ូតូធំចេញពូហាត់ប្រាណ

ICRC គណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម ចុះសួរសុខទុក្ខទាហានកម្ពុជាដែលថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ ជាលើកទី២ និងបានអះអាង ...
05/09/2025

ICRC គណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម ចុះសួរសុខទុក្ខទាហានកម្ពុជាដែលថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ ជាលើកទី២ និងបានអះអាង ពីការត្រៀមខ្លួនដើរតួជាអន្តរការី នៅក្នុងដំណើរការបញ្ជូនទាហានកម្ពុជា ទាំង១៨នាក់មកកម្ពុជាវិញ !!!

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) បានចុះទៅសួរសុខទុក្ខទាហានកម្ពុជាទាំង១៨នាក់ដែលថៃបានចាប់ខ្លួន ជាលើកទី២ ក្រោមការសម្រសម្រួលដោយកងទ័ពភូមិន្ទថៃ។

នេះបើយោងតាមការផ្សាយរបស់កាសែតថៃ នៅថ្ងៃសុក្រនេះ ដោយបញ្ជាក់បន្ថែមថា ក្នុងពេលជាមួយគ្នានេះ ICRC បានបង្ហាញពីការត្រៀមខ្លួននៅក្នុងការដើរតួជាអន្តរការី និងសាក្សីអព្យាក្រឹត អំឡុងដំណើរការបញ្ជូនទាហានកម្ពុជាទាំង១៨នាក់មកវិញ ប្រសិនបើកម្ពុជា-ថៃ ឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ៕

ប្រភពសារព័ត៌មាន TNB

Address

Phnom Penh, Cambodia, Phsardépo 1
Phnom Penh
12153

Website

Alerts

Be the first to know and let us send you an email when PostNews24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PostNews24h:

Share