21/06/2021
តេីស៊ុន រដ្ឋា ជាអ្នកណា? ហេីយគាត់បានធ្វេីអ្វីខ្លះ ទេីបបានជាត្រូវបានគេចោទថារួមគំនិតក្បត់(ក្បត់ជាតិ) តេីក្បត់រឿងអី ហេីយដេីម្បីអ្វី?
ស៊ុន រដ្ឋា បានបញ្ចប់បរិញ្ញាប័ត្រផ្នែកគណនី ពីសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ កញ្ញាមានអាយុ ២៥ ឆ្នាំ ជាកូនអ្នកខេត្តបាត់ដំបង និងឈានជេីងប្រឡូកការងារសង្គមដំបូង គឺក្នុងការងារសប្បុរសធម៌ ដោយបានចូលរួមចែកសម្ភារ:សិក្សា សំលៀកបំពាក់ ទៅដល់កុមារដែលរស់នៅតាមទីជនបទដាច់ស្រយ៉ាល។ ក្រោយមកនៅអំឡុងឆ្នាំ២០១៧ កញ្ញា បានចូលរួមធ្វេីជាសហអ្នករៀបចំបុណ្យកោងកាងនៅខេត្តកោះកុង ដែលជាកម្មវិធីមួយធ្វេីឡេីងដេីម្បីផ្សព្វផ្សាយអំពីសក្តានុពលព្រៃកោងកាង បញ្ហាប្រឈម ព្រមទាំងផលប៉ះពាល់ដោយសារការបូមខ្សាច់។
ចាប់តាំងពីពេលនោះមក រដ្ឋាបានស្វែងយល់ និងស្គាល់ច្បាស់ពីសង្គមដែលនាងរស់នៅ ហេីយនាងបន្តចូលរួមនៅក្នុងសកម្មភាពសង្គមដ៏ទៃទៀត ដែលទាក់ទងនឹងបរិស្ថាន ទេសចរណ៍ និងសិទ្ធិមនុស្ស។ ការចូលរួមចំណែករបស់នាងនៅក្នុងការងារទាំងឡាយ ដែលនាងបានធ្វេី គឺក្នុងវត្ថុបំណងដ៏ល្អបរិសុទ្ធ គឺចូលរួមជួយឱ្យសង្គមរបស់យេីងមានការគិតគូរ យកចិត្តទុកដាក់ ផ្តល់តម្លៃដល់បរិស្ថាន, លេីកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ តាមរយ:សេវាអេកូទេសចរណ៍ ដោយជៀសវាងការបំផ្លិចបំផ្លាញធនធានធម្មជាតិ, ប្រជាលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានការគោរពសិទ្ធិមនុស្ស និងទទួលបានយុត្តិធម៌ស្មេីរៗគ្នា។
សូមដោះលែងនិងទំលាក់កាចោទប្រកាន់លេីរដ្ឋា