01/05/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ស្ពឺ រាប់ពាន់នាក់ ចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឯកឧត្តមសាស្រ្តាចារ្យសមូហកបណ្ឌិត LEY Sopheap សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានដឹកនាំ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ស្ពឺ ប្រមាណ ៣,៥០០នាក់ ចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅខាងមុខបរិវេណអគារសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
✍រៀបចំដោយ Ministry of Industry, Science, Technology & Innovation ក្រសួងឧស្សាហកម្ម វបន
💁♀️គាំទ្រដោយ គណ:កម្មការថែទាំភ្នែក Eyecare Program
👉ផលិតដោយ E-Commerce Federation Association of Cambodia
👉ថតនិងកាត់វិដេអូដោយ Studio Khin KH