ពូយ៉ៃ-Pou Yai

ពូយ៉ៃ-Pou Yai តាមដាននឹងកំសាន្ត​សប្បាយៗ​ បទចម្រៀង​ ពិរោះៗ​ នឹងថែរក្សារវប្បធម៌​ សិល្បះ​ ខ្មែរ​ 🙏🙏🙏 www.localnews24h.com

BREAKING៖ អាម៉េរិកចាប់បានជនសង្ស័យជាឃាតកបាញ់សម្លាប់លោក Charlies Kirk ឃាតកវ័យ ២២ ឆ្នាំមានឈ្មោះថា Tyler Robinson ដែលជានិស្ស...
13/09/2025

BREAKING៖ អាម៉េរិកចាប់បានជនសង្ស័យជាឃាតកបាញ់សម្លាប់លោក Charlies Kirk ឃាតកវ័យ ២២ ឆ្នាំមានឈ្មោះថា Tyler Robinson ដែលជានិស្សិតរៀននៅសាលាដែលគេបានបាញ់ប្រហារ។

តាមប៉ូលីសអាម៉េរិករូបគេបានសារភាពប្រាប់ក្រុមគ្រួសារ អំពីការបាញ់ប្រហារ ហើយគ្រួសារគេក៏បានជូនដំណឹងមកកាន់ប៉ូលីសក្នុងតំបន់។

Admin ខានផុសយូរ​ រវល់ត្រៀម! Don't Thail To Me 🇹🇭
05/09/2025

Admin ខានផុសយូរ​ រវល់ត្រៀម!
Don't Thail To Me 🇹🇭

 #សេចក្តីជូនដំណឹងជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក
03/09/2025

#សេចក្តីជូនដំណឹង
ជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស...
28/08/2025

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ

ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។

ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។

ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

សូមក្រសួងការពារជាតិនិងអង្គភាពសាមីជួយពិនិត្យឈ្មោះ...បើរកឃើញថាសៀមក្លែងបន្លំ នោះសៀមកាន់ជាន់កែងខ្លួនឯងថែមទៀតហើយ សូមពិនិត្យមើ...
20/08/2025

សូមក្រសួងការពារជាតិនិងអង្គភាពសាមីជួយពិនិត្យឈ្មោះ...

បើរកឃើញថាសៀមក្លែងបន្លំ នោះសៀមកាន់ជាន់កែងខ្លួនឯងថែមទៀតហើយ សូមពិនិត្យមើលឈ្មោះត្រង់គូសរង្វង់ក្រហមមានឈ្មោះ ជុំ អេង នេះជាឈ្មោះមួយក្នុងចំណោមទាហ៊ានខ្មែរ ២០នាក់ ដែលសៀមបានចាប់ ហើយបានដោះលែងទ័ពខ្មែរ២ នាក់ ក្នុងនោះមានទ័ពម្នាក់ឈ្មោះ ជុំ អេង ដូច្នេះសបញ្ជាក់ថា៖ សៀមឱ្យទ័ពខ្លួនពាក់អាវទ័ពខ្មែរថតសម្ដែងបន្លំភ្នែកអន្តរជាតិ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្...
16/08/2025

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយ Love Riya

(កណ្តាល)៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព បង្កឡើងដោយលោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៕

https://freshnewsasia.com/localnews/399122-2025-08-16-13-40-54

ពត៌មានក្ដៅ : សង្ខេបពាក្យសំខាន់ៗយកចេញពីវីដេអូ LIVE ផ្ទាល់ល្ងាចនេះរបស់លោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរ...
16/08/2025

ពត៌មានក្ដៅ : សង្ខេបពាក្យសំខាន់ៗយកចេញពីវីដេអូ LIVE ផ្ទាល់ល្ងាចនេះរបស់លោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀងដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖
- ប្រជាជនកម្ពុជាត្រូវការសន្តិភាព
- ក្មេងៗត្រូវការជម្រក ត្រូវការរៀន
- គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក
- ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត
- ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់
- នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម
- គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន
- គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី
- ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ
- គាត់បញ្ជាក់ម្តងហើយម្តងទៀត​ ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
- គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត
- គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ​ ICJ ដើម្បីដោះស្រាយលើករណីនេះ
- គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា
ប្រភព Oknha News

🔴បុត្រីរបស់ស្តេចថៃ វ៉ាជីរ៉ាឡុងកន កំពុងចូលបន្ទប់សង្គ្រោះបន្ទាន់ ព្រោះឆ្លងមេរោគក្នុងសរសៃឈាម 🔸ការិយាល័យព្រះបរមរាជវាំងថៃ នៅថ...
15/08/2025

🔴បុត្រីរបស់ស្តេចថៃ វ៉ាជីរ៉ាឡុងកន កំពុងចូលបន្ទប់សង្គ្រោះបន្ទាន់ ព្រោះឆ្លងមេរោគក្នុងសរសៃឈាម
🔸ការិយាល័យព្រះបរមរាជវាំងថៃ នៅថ្ងៃសុក្រ ទី ១៥ សីហា នេះ បានចេញសេចក្តីថ្លែងការណ៍ទី៤ អំពីសុខភាពរបស់ព្រះនាង Bajrakitiyabha ដែលត្រូវជាបុត្រីបង្កើតក្នុងចំណោមកូនទាំង ៧នាក់របស់ស្តេច វ៉ាជីរ៉ាឡុងកន ដោយបញ្ជាក់ថា ស្ថានភាពពេលនេះកំពុងធ្វើរោគវិនិច្ឆ័យថា មានការឆ្លងមេរោគលើចរន្តឈាមធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាល។
🔸មែនទែនទៅ ព្រះនាងធ្លាប់បានសន្លប់ដោយសារជំងឺបេះដូង កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ម្តងរួចមកហើយ និងព្យាបាលនៅមន្ទីរពេទ្យ King Chulalongkorn Memorial សមាគមកាកបាទក្រហមថៃ។
🔸ក្រុមគ្រូពេទ្យកំពុងផ្តល់ថ្នាំ និងឧបករណ៍ ដើម្បីពិនិត្យដំណើរការនៃសួត និងតម្រងនោម ផងដែរ។
---------------
ប្រភព៖ The Nation
©កម្ពុជាថ្មី

វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅ ជាំតែ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានរុះរើរបងលួសដែលពួកទាហានសៀមបានដាក់កាលពីពីរថ្ងៃម...
15/08/2025

វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅ ជាំតែ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានរុះរើរបងលួសដែលពួកទាហានសៀមបានដាក់កាលពីពីរថ្ងៃមុន ឥឡូវនេះ កងទ័ពកម្ពុជា បានដកទម្លាក់ទង់ជាតិថៃ និងបានគ្រប់គ្រងអតីតផ្ទះតាម៉ុកទាំងស្រុង។
ប្រភពរូប សោម សូរិយា.

09/08/2025

សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » ​( នៅវេលា ម៉ោង ៧ព្រឹក ) ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥
________________

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ

08/08/2025

គាំទ្រ🙏🇰🇭

Address

1003
Phnom Penh
2000

Telephone

+85512345658

Website

Alerts

Be the first to know and let us send you an email when ពូយ៉ៃ-Pou Yai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category