MNSP News TV

MNSP News TV សូមទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជ្ជកម្មតាមរយះលេខ 015777552

ព័ត៌មានជាតិនិងអន្តរជាតិ ទាន់ហេតុការណ៍នៅប្រទេសកម្ពុជា ទំនាក់ទំនងផ្ដល់ព័ត៌មានពិតតាមរយះលេខទូរស័ព្ទ៖ 015777552 សូមអរគុណ!

31/07/2026

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាសមត្ថកិច្ច ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ!

ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នាឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកឡើយ ហើយនៅថ្ងៃកើតហេតុរូបខ្លួនរួមជាមួយមិត្តភក្តិ០៧នាក់ទៀត បានជិះម៉ូតូចេញពីកន្លែងហូបចំណីអាហារនៅមុខវត្តបុទមវត្តី រហូតមកដល់ផ្លូវម្តុំវិមានឯករាជ្យទល់មុខវិទ្យាស្ថានជាតិអប់រំ ស្រាប់តែមានម៉ូតូចំនួន០២គ្រឿង បានជិះតាមពួកខ្លួន ហើយស្រែកថា ចោរ ចោរ ហើយបញ្ជាឱ្យពួកខ្លួនឈប់ម៉ូតូ តែពេលខ្លួនបម្រុងឈប់ម៉ូតូ ពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួន ហើយដោយសារតែភ័យខ្លាំងពេក រូបខ្លួនចេះតែបន្តជិះ បត់ចុះបត់ឡើង ចំណែកមិត្តភក្តិផ្សេងទៀត ខ្លួនពុំចាប់អារម្មណ៍ថាពួកវាជិះទៅខាងណាទេ តែម៉ូតូ២គ្រឿង នៅតែបន្តជិះដេញតាមម៉ូតូរបស់ខ្លួន ដោយមានបើកសម្លេងសឺរ៉ែន និងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផង រហូតមកដល់ចំណុចម្តុំខាងមុខ ក្រសួងមហាផ្ទៃ ទើបខ្លួនឈប់ម៉ូតូដើម្បីឱ្យពួកគេឆែកឆេរ ពេលខ្លួនឈប់ម៉ូតូភ្លាម ស្រាប់តែពួកគេចូលមកវាយទាត់ធាក់ លើរូបរាងកាយរបស់ខ្លួន បណ្តាលឱ្យបាត់បង់ស្មារតី ហើយប្រកាច់ប្រកិននៅហ្នឹងកន្លែងតែម្តង ចំណែកមិត្តភក្តិដែលជិះម៉ូតូជាមួយ ខ្លួនពុំដឹងថា រងរបួសត្រង់ណាដែរទេ ព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយ។ លុះពេលរូបខ្លួនត្រឡប់មកដល់ផ្ទះ ទើបបានឃើញព័ត៌មានអនឡាញ ផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ ទាត់ធាក់មកលើរូបខ្លួន ទើបរូបខ្លួនដឹងថាពួកគេពុំ មែនជាសមត្ថកិច្ចឡើយ ហើយពេលឪពុកម្តាយរបស់ខ្លួនបានដឹងរឿងនេះ ពួកគាត់ក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីព្យាបាលរបួស។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានបញ្ជាក់ថា រូបខ្លួននិងបក្ខពួក០២នាក់ទៀត ឈ្មោះ ឆាលី ម៉ាហ្វី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សែ គឹមសេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរ សិស្សសាលាឥន្ទ្រទេវី ដំបូងឡើយបានអង្គុយជជែកគ្នាលេងនៅវិមានឯករាជ្យរហូតដល់ម៉ោងប្រហែល២យប់ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពួកខ្លួនបានជិះចេញពីវិមានឯករាជ្យដល់កែងវត្តបុទុម ក៏បានឃើញសមត្ថកិច្ចកំពុងដេញចាប់ក្មេងមួយក្រុមដោយម៉ូតូសមត្ថកិច្ចមានបើកសារ៉ែនរោទិ៍ ពេលពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញ ស្រាប់តែពួកវាជិះមកគៀរម៉ូតូខ្លួន ឃើញដូច្នោះរូបខ្លួននិងបក្ខពួកបានជិះដេញតាមដោយស្រែកឱ្យវាឈប់ ប៉ុន្តែពួកវាមិនឈប់នោះទេ ពេលមកដល់ក្បែរក្រសួងមហាផ្ទៃ ខ្លួនបានជិះគៀរវាដួលទៅលើខឿនផ្លូវ ហើយខ្លួនក៏បានឈប់ម៉ូតូ ដើរចូលទៅទះវាមួយកំផ្លៀងនិងទាត់មួយជើងចំកណ្តាលមុខ ដួលប្រកាច់លើខឿនតែម្តង ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានមកថតឡាយ និងឱ្យរូបខ្លួនជួយជូនជនរងគ្រោះទៅពេទ្យ ប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេ ទុកឱ្យគាត់ជូនទៅផ្ទះវិញ ហើយក៏បែកគ្នារៀងខ្លួន រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ខ្លួនបានឃើញសារព័ត៌មាន កំពុងធ្វើការឡាយនៅចំណុចបឹងកក់ នូវរឿងហេតុការណ៍ដែលខ្លួនវាយគេ ខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺ លុះចប់ការឡាយ ខ្លួនបានធ្វើការចរចាគ្នាជាមួយជនរងគ្រោះ ដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១៥$ ប៉ុន្តែខ្លួនសុំសងថ្លៃព្យាបាលតែ ៥ម៉ឺនរៀល ពេលនោះជនរងគ្រោះក៏យល់ព្រម។

បើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យ មិនស៊ីសង្វាក់ជាមួយ ពាក្យបណ្តឹងរបស់ជនរងគ្រោះ ក៏ដោយ វីដេអូហិង្សា ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺជាភស្តុតាងបញ្ជាក់ថាជនសង្ស័យមានបទល្មើសយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបាន ដែលអាចឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

06/07/2026

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញ ខេត្តក្រចេះ
---------------------
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

20/06/2026

សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពា..ក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។

រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី១៩ មិថុនា ២០២៦

10/06/2026

សម្ដេច​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​មួយចំនួន ដែល​ដក​ស្រង់​ប្រសាសន៍​របស់​សម្តេច​ខុស​ពី​ការ​ពិតជុំ​វិញ​ជំហរ​ របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ជា​មួយ​ប្រទេស​ថៃ

03/06/2026

លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងក្រុមការងារថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពព្រមទាំងថ្នាក់ដឹកនាំអង្គភាពសារព័ត៍មានគេហទំព័រASEAN DAILY អញ្ជើញចុះសួរសុខទុកនិងចូលរួមរំលែ.កទុក្ខ គ្រួសារនៃសពលោក លោក ម៉ម នឿន អតីតសមាជិក សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ដោយជួបទុក្ខធំលោក ម៉ម នឿន ផ្ទាល់បានទទួលមរណៈភា.ពដោយខ្សែភ្លើងឆ.ក់មានជន្មាយុ៣៨ឆ្នាំ !

13/05/2026

សារលិខិតថ្វាយព្រះពរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា

08/03/2026

ពិធីបើកវគ្គស្ដីពី ទិវាសិទ្ធិនារីអន្តរជាតិខួបទី១១៥ និងចែករំលែកក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន

28/02/2026

ទឹកសុទ្ធ និងស្បៀង ត្រៀមចេញទៀតហេីយ ! អរគុណបងប្អូននៅខាងផ្សារឧដុង្គ និងញាតិញោមជិតឆ្ងាយតាមរយៈព្រះអង្គ ជ្រួញ ពិសី គង់នៅវត្តបឹងរាំង បាត់ដំបង ដែលបានឧបត្ថម្ភជូនវិរៈកងទ័ពយេីង 🙏🇰🇭

22/02/2026

ល្បិច ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ របស់សៀមឈ្លានពានខ្មែរ !!!

បងប្អូនត្រូវតែដឹង នេះគឺជាប្រវត្តិសាស្ត្រយើង មុនដំបូងគេឈ្លានពានយើង បន្ទាប់មកគេបានធ្វើឱ្យពួកយើងបែកបាក់គ្នា គឺប្រើឱ្យខ្មែរសម្លាប់ខ្មែរ ពេលដែលខ្មែរយើងចុះខ្សោយ ចុងក្រោយគេវាយគ្រប់គ្រងយកទឹកដីខ្មែរយើង ៕

ប្រភពប្អូនស្រី Srey Noun Digital
📤គ្រុបព័ត៌មានទាន់ហេតុការណ៍ចុចចូល👉.https://t.me/+8bPKEZ2R-985ZWI1

Chhanel តេលេក្រាម👉https://t.me/+Jj0vyU_D7O5iYTQ1

ផេកផ្លូវការ👉https://www.facebook.com/share/1AgP22gMFi/?mibextid=qi2Omg

YouTube 👉https://www.youtube.com/

18/02/2026

សមាគមសម្ព័ន្ធយុវជនសារព័ត៌មាន ដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ឯម សុវិសាល ជាប្រធានសមាគម លោក រី វាន់ នី ជាទីប្រឹក្សាជាន់ខ្ពស់ ព្រមទាំងសមាជិកសមាជិការបានអញ្ជើញដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងនាំយកនូវថវិកា មួយចំនួន ដើម្បីចូលរួមសម្រួល នូវទុក្ខលំបាករបស់លោក ថន ចន្នី ដែលជាសមាជិករបស់សមាគមដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ...

Address

Street2, Cambodia 12354
Phnom Penh

Alerts

Be the first to know and let us send you an email when MNSP News TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MNSP News TV:

Shortcuts

Share