
04/01/2024
យោងតាមការបញ្ជាក់ពី លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញវត្ថុបូរាណចំនួន២ កាលពីថ្ងៃទី៣ ខែមករា នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវនោះ ត្រូវបាន ក្រុមការងារមន្រ្តីជំនាញមន្ទីរ សហការជាមួយក្រសួងវប្បធម៌ និងប្រធានសារៈមន្ទីររាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់នៅកន្លែង ដែលរកឃើញវត្ថុបុរាណព្រះអង្គព្រះពុទ្ធរូបពីព្រះអង្គជាមួយទង់ឈរ មួយសមាធិ អញ្ចឹងដោយការពិនិត្យជាក់ស្តែងរបស់មន្ទីរប្រធានសារមន្ទីរជាតិ ហើយនិងមន្ត្រីជំនាញបានឃើញថា វត្ថុនេះជាវត្ថុបូរាណពិតប្រាកដ ហើយកសាងតាំងពីសតវត្សទី៧ អញ្ចឹងឥឡូវក្រុមការងារជំនាញ ហើយនិងអាជ្ញាធរដែនដី បានអនុញ្ញាតជូនខាងមន្ទីរសារៈមន្ទីររាជធានីភ្នំពេញ ដើម្បីជួសជុល ហើយនិងថែរក្សានៅរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងកំពុងតែ អញ្ចឹងថ្ងៃនេះបានដឹកជញ្ជូនវត្ថុទាំងពីរ ហ្នឹងយកទៅថែរក្សាបាននៅរាជធានីភ្នំពេញ ៕