NCP Visitors

NCP Visitors Welcome to my NCP Visitors

អបអរសាទរខួប៣១ឆ្នាំ ដែលប្រាសាទអង្គរវត្តបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នំា១៩៩២ ប្រាសាទអង្គរវត្...
14/12/2023

អបអរសាទរខួប៣១ឆ្នាំ ដែលប្រាសាទអង្គរវត្តបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នំា១៩៩២ ប្រាសាទអង្គរវត្តត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣"នេះ ជាខួបលើកទី៣០ឆ្នាំ ដែលប្រាសាទអង្គរវត្តត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

អង្គរវត្ត ជាប្រាសាទមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ប្រាសាទ និងសិល្បៈរបស់យើងជាច្រើនទៀតបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ លោ្ខនខោល ជាដើម។

ការបញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក រាល់កេរដំណែលរបស់យើង បានបង្ហាញឱ្យអន្តរជាតិបានស្គាល់នូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលមានតំាងពីអតីតកាលមក។ យើងមានមោទកភាពជាទីបំផុតចំពោះបុព្វបុរសយើង ដែលបានបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយនេះ។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរនេះឡើងដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាតិ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរយើង ដែលលោកបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

សូមបងប្អូនជនរួមជាតិបន្តចូលរួមថែរក្សា ការពារប្រាសាទបូរាណ វប្បធម៌សិល្បៈរបស់យើង ទំាងអស់ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ៕

សាលាពុទ្ធិកវិទ្យាល័យ​ សម្ដេចព្រះមហាសង្ឃរាជ​ ទេព​ វង្ស​ និរោធរង្សី
12/09/2023

សាលាពុទ្ធិកវិទ្យាល័យ​ សម្ដេចព្រះមហាសង្ឃរាជ​ ទេព​ វង្ស​ និរោធរង្សី

28/08/2023

បទ​ៈ​ ល្ងង់ប្រាំពីរយ៉ាង
ដោយ​ៈ​ សុង​ សី

25/08/2023

Say about your feel.

13/08/2023
12/05/2023
11/04/2023

#សកម្មភាព​ ព្រះសង្ឃ​ និងអាជ្ញាធរ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ចុះសម្អាតបរិស្ថានបរិវេនមុខ​ វត្តនិរោធរង្សី​។
ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣

Address

Prey Meas, Kampong Ruessei, Pea Reang, Prey Veng
Phnom Penh
14504

Alerts

Be the first to know and let us send you an email when NCP Visitors posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NCP Visitors:

Share

Category