CSK news

CSK news ព័ត៌មាន និង កំសាន្ត

បណ្ណកម្មសិទ្ធិចំនួន ១ ៧៦៣ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ...
07/06/2026

បណ្ណកម្មសិទ្ធិចំនួន ១ ៧៦៣ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
———
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ក្រុមការងារមន្ទីររៀចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ ៧៦៣បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានចូលរួមជាមួយមន្រ្តីពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើន។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរ...
14/12/2025

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
——————————
នាឱកាសនោះដែរ សម្តេចភក្តី បានថ្លែងសរសើរលើកទឹកចិត្ដ និងជូនពរដល់បងប្អូនវីរកងទ័ពឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត។
រាជធានីភ្នំពេញ | ១១ ធ្នូ ២០២៥
#កអក

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយឯកឧត្ត...
13/12/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយឯកឧត្តម U Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
————————-
នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយឯកឧត្តម U Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

10/12/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ យើងត្រូវគិតឱ្យលើសពីការសាងសង់ត្រឹមតែស្អាត តែធ្វើយ៉ាងណាដើម្បីឱ្យកំពង់សោមរបស់យើងរស់រានមានជីវិតទៅតាមសក្តានុពល ដើម្បីធានាភាពរីកចម្រើនទៅមុខជាលំដាប់
——————————-
#ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការរៀបចំក្រុង #នគរបនីយកម្ម #ដងហើមទីក្រុង #លហសាធារណៈ #លហបៃតង #របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ #ការនាំចេញនៅនឹងកន្លែង #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ #សថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #សោភ័ណភាព #គណភាព #សវត្ថិភាព #កអក

ត្រពាំងកាតោត ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិបុស្សត្រឡាញ់ ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានទំហំ ១៥៩៤ ម៉ែត្រការ៉េ  និង...
09/12/2025

ត្រពាំងកាតោត ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិបុស្សត្រឡាញ់ ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានទំហំ ១៥៩៤ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ១៤៥៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។
———————————-
គួរបញ្ជាក់ផងដែរថា ត្រពាំងកាតោត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក

09/11/2025

ខ្លួនគឺជាចោ! តែសម្តែងធ្វេីខ្លួនជាអ្នកដេញចាប់ចោរ!
—————————
#ផ្លូវសាធារណៈ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើស...
05/11/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌។
——————————————
នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ម៉ាស្ជិត គៀនឃ្លាំង ដែលស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

#យុទ្ធសាស្ត្របញ្ចកោណ #គន្លឹះអាទិភាព #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #កិច្ចការលំនៅឋាន #គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ #កម្ពុជារុងរឿង #ដង្ហើមសេដ្ឋកិច្ច #កអក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្...
04/11/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម។
——————————————
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម។
នេះបេីយោងទៅតាមពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីដំណើរឆ្ពោះទៅឧត្តមភាពសង្គមនិងបង្កើនជីវភាពរស់នៅតាមរយៈសម្បទានសង្គមកិច្ច នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
#គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការរៀបចំដែនដី #នគរូបនីយកម្ម #រៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការចែកដី #ផ្តល់លំនៅឋាន #ផ្តល់ផ្ទះសម្បែង #លើកកម្ពស់ជីវភាពប្រជាជន #របៀងសេដ្ឋកិច្ច #សេដ្ឋកិច្ចមូលដ្ឋាន #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #ទ្រនំសុភមង្គល. #កអក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយត...
03/11/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា។

——————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា។
នេះបើយោងទៅកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គមនិងលំនៅឋានតម្លៃសមរម្យ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥
#គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម #លំនៅឋានតម្លៃសមរម្យ #ការងារលំនៅឋាន #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល #គុណភាព #សុវត្ថិភាព #សោភ័ណភាព #ឧស្សាហកម្មអចលនទ្រព្យ #ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧស្សាហកម្មប្រាក់កម្ចី #អត្រាការប្រាក់សមរម្យ #កអក

នៅថ្ងៃទី៣១  ខែតុលា  ឆ្នាំ ២០២៥លោក ទន់   វ៉ា  មេឃុំឈូកបានអញ្ចេីញជាអធិបតីពិធីភាព បេីកបវេសនកាលឆ្នាំសិស្សាថ្មី២០២៥ -២០២៦នៅសា...
31/10/2025

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥
លោក ទន់ វ៉ា មេឃុំឈូកបានអញ្ចេីញជាអធិបតីពិធីភាព
បេីកបវេសនកាលឆ្នាំសិស្សាថ្មី២០២៥ -២០២៦នៅសាលាបឋមសិស្សាបារ៉ាយ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សិស្សានុសិស្សសរុប២០១ ស្រី១១៥។

Address

ផ្លូវ២០០៤
Phnom Penh

Alerts

Be the first to know and let us send you an email when CSK news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share