
07/01/2025
លទ្ធផលផឹកសុី តាំងពីអាយុ 18 ឆ្នាំមក ដល់ជាងអាយុ ៤០ ! ចូលចិត្តផឹកស្រា ហូបសាច់ មិនហាត់កីឡា យូរៗទៅ វាធ្វើឲ្យគ្រឿងក្នុង ទ្រុឌទ្រោម គ្រលានលំពែងថ្លើម ចុះខ្សោយ មិនអាចចំរោះ ជាតិពុលបាន ប្រឈមជំងឺទឹកនោមប្រៃ ហើយត្រូវលាងឈាម បើជាតិពុលមិនបានថមថយ គឺវាទៅសុីសន្លាក ធ្វើឲ្យសន្លាកខូច ឈឺហើមចុកចាប់ រកនិយាយពុំបានគឺដេកនៅលើកន្ទេល១កន្លែង ។
មើលពីក្រៅ ឃើញសុខភាពមាំទាំណាស់ តែនៅពេលដែលជំងឺវា បុកសម្រុកធ្ងន់ ក្នុងពេលតែ១ វានិងធ្វើឲ្យយើងប្រែប្រួលតែ១ភ្លែត។
សូមថែរក្សាសុខភាពទាំងអស់គ្នា ដោយឈប់ហូបស្រា តមសាច់គោ គ្រឿងសមុទ្ររបបអាហារឲ្យបានល្អ និងហាត់កីឡាជាប្រចាំ ។
ជីវិត១នេះ ទុកដូចជាសុបិន្ត រីករាយ ក្នុង១គ្រាខ្លី ប៉ុណ្ណោះ ថាសប្បាយ ក៏សប្បាយ ពេលខ្លះកើតទុក្ខ ក៏កើតទុក្ខរួមរឹតពេញប្រាណ គ្មានសល់អ្វីក្រៅពីជំងឺបន្សល់ពីមុនៗ ។ ជីវិតគេជោគជ័យ អស់ហើយ នៅឡើយខ្ញុំជោគជាំ និងរោគា ពិតជាកម្មក្រាស់ហើយ ។
ប្រភព: Khan Chan Sophal