PH Entertainment

PH Entertainment PostNews
ទទួលព័ត៌មាន ២៤ ម៉ោងលើ ២៤ ម៉ោង

28/10/2025
⭕️យោធាថៃដកអាវុធធុនធ្ងន់ចេញពីព្រំដែនក្រោមការសង្កេតការណ៍អាស៊ាន‎‎កងយោធពលខេមរភូមិន្ទថៃបានដករថក្រោះចេញពីតំបន់ព្រំដែនស្របតាមកិ...
28/10/2025

⭕️យោធាថៃដកអាវុធធុនធ្ងន់ចេញពីព្រំដែនក្រោមការសង្កេតការណ៍អាស៊ាន

‎កងយោធពលខេមរភូមិន្ទថៃបានដករថក្រោះចេញពីតំបន់ព្រំដែនស្របតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោមការត្រួតពិនិត្យរបស់សមាជិកក្រុមសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន នៅថ្ងៃទី ២៨ ខែតុលា។ នេះបើតាមសារព័ត៌មាន Khaosod English

នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់ ដោយដកចេញពីតំបន់ជម្លោះនៅខេត្តព្រះវិហា...
26/10/2025

នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់ ដោយដកចេញពីតំបន់ជម្លោះនៅខេត្តព្រះវិហារ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ការកែសម្រួលនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ។
យោងតាម ទទក ដែលកំពុងផ្សាយផ្ទាល់ពីទីតាំងដកអាវុធ ការកែសម្រួលអាវុធធុនធ្ងន់នេះធ្វើឡើងទាំងខាងកម្ពុជា និងថៃ ។

26/10/2025

ទស្សនាវិដេអូទាំងស្រុង៖ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន

(ភ្នំពេញ)៖ ទីបំផុត ! កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យហើយ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហើយដោយមានការចូលរួមពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ៕

⭕️សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ ស...
26/10/2025

⭕️សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅថ្ងៃនេះ គឺជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមបណ្តាញសង្គម សម្តេចបានកោតសរសើរចំពោះយុទ្ធសាស្រ្តសម្តេចធិបតី ដោយលើកឡើងដូច្នេះថា៖ «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ (ស្ងាត់តែមិនស្ងៀម) របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រីម៉ាឡេសុីដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ»។

សម្តេចតេជោ បានបន្តទៀតថា «ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលានេះដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាសាក្សី។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់តែមិនបាននៅស្ងៀមនោះទេ។ រាជរដ្ឋាភិបាល បានគិតគ្រប់មុខព្រួញទាំងអស់ដើម្បីដោះស្រាយ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ និងមានគោលដៅសំខាន់គឺការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅបានល្អប្រសើរឡើងវិញ៕

⭕️TOP NEWS: កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្រោមអធិបតីភាព ប្...
26/10/2025

⭕️TOP NEWS: កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន

(ភ្នំពេញ)៖ ទីបំផុត ! កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យហើយ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហើយដោយមានការចូលរួមពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានរំពឹងថា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ វិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបានបើកការប្រយុទ្ធគ្នា រយៈពេល៥ថ្ងៃជាប់គ្នា កាលពីខែកក្កដា ឆ្នាំ២០២៥ នៅបណ្តោយព្រំដែន។

ការកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅដល់សន្តិភាព វិបុលភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ហើយជាឯកសារគោល ដើម្បីបញ្ចប់នូវជម្លោះព្រំដែន ដែលជាក្តីកង្វល់របស់ប្រជាជនកម្ពុជា និងថៃ ក៏ដូចជាបណ្តាប្រទេសអាស៊ាន និងពិភពលោក៕

⭕️សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការ...
26/10/2025

⭕️សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ

(ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។

⭕️សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ(ម៉ាឡេស៊ី)...
26/10/2025

⭕️សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
(ម៉ាឡេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ព្រឹកថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥។

⭕️ប្រធានអាស៊ានប្រគល់ពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា(ម៉ាឡេស៉ី)៖ លោក អាន់វ៉ា អ...
26/10/2025

⭕️ប្រធានអាស៊ានប្រគល់ពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា
(ម៉ាឡេស៉ី)៖ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ានប្តូរវេន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សម្រាប់ឆ្នាំ២០២៥។

លោកស្រី ដាំ ដារីនី តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់នេះដោយផ្ទាល់ ពីលោក អាន់វ៉ា អ៉ីប្រាហ៉ីមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។

ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន៕

⭕️ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមកដល់ប្រទេសម៉ាឡេស៉ីហើយ, កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងចុះហត្ថលេខានៅពេលដ៏...
26/10/2025

⭕️ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមកដល់ប្រទេសម៉ាឡេស៉ីហើយ, កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងចុះហត្ថលេខានៅពេលដ៏ខ្លីខាងមុខនេះ

(ម៉ាឡេស៉ី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ីហើយ ម៉ោងប្រមាណ១០ព្រឹក (នៅកម្ពុជាម៉ោង៩ព្រឹក) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមធ្វើជាសាក្សីនៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧។

មុនការមកដល់កូឡាឡាំពួនេះ លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងចុះហត្ថលេខាភ្លាមៗពេលលោកអញ្ជើញដល់ប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីថៃរួចរាល់ហើយ នៅចំពោះមុខសាក្សីដែលជាមហាអំណាចពិភពលោក គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ាន៕

⭕️ទីម័រឡេស្តេ ត្រូវបានប្រកាសចូលជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប...
26/10/2025

⭕️ទីម័រឡេស្តេ ត្រូវបានប្រកាសចូលជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី

(ម៉ាឡេស៉ី)៖ ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

មុនពេលប្រកាសជាផ្លូវការនេះ គ្រប់មេដឹកនាំប្រទេសនៃបណ្តាសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសទីម័រឡេស្តេខ្លួនឯងផ្ទាល់ បានចុះហត្ថលេខាលើឯកសារទទួលស្គាល់ជាផ្លូវការ ឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់អាស៊ាន។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលជាប្អូនពៅគេ ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

អាស៊ាន បានត្រៀមរៀបចំ ទទួលប្រទេសទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន ហើយឈ្មោះឥស្សរជន នយោបាយមួយរូប ត្រូវបានគេរំលេច សម្រាប់ការចងចាំជាប្រវត្តិសាស្ត្រនោះ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់សម្តេចតេជោ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងភាពមោះមុតប្តេជ្ញាចិត្តផ្នែកការទូត គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជួយប្រទេសទីម័រឡេស្តេ ដើម្បីការសម្រេចបាននូវមហិច្ឆតាដ៏យូរអង្វែងរបស់ខ្លួន ក្នុងការចូលជារដ្ឋនៃសមាជិកទី១១ របស់អាស៊ាន៕

Address

Phnom Penh

Alerts

Be the first to know and let us send you an email when PH Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share