Yummy-Nham

Yummy-Nham Khmer Drama

05/08/2025
02/08/2025
30/07/2025
26/07/2025
23/07/2025
21/07/2025
20/07/2025
14/07/2025
14/07/2025

ខ្ញុំបាទឈ្មោះ អុិម បូពា អាយុ ២២ ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ ធ្វើការផ្នែក ស្វ័យប្រវតិ្តកម្ម (Automation) នៅក្រុមហ៊ុនឯកជនមួយ។ កាលពីឆ្នាំ ២០២៤ ជាឆ្នាំដែលខ្ញុំកំពុងសិក្សាឆ្នាំទីបួននៅសាលា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) និងត្រៀមប្រឡងបញ្ចប់បរិញ្ញាបត្របច្ចេកវិទ្យា ខ្ញុំបានជួបប្រទះនូវបញ្ហាខ្វះខាតថវិកាសម្រាប់បង់ថ្លៃសាលា និងធ្វើគម្រោងនិក្ខេបបទ។ ជាពិសេស ជំនាញរបស់ខ្ញុំតម្រូវឱ្យទិញផ្នែករឹងនៃកំព្យូទ័រ(Hardware) ដើម្បីបង្កើតគម្រោងនិក្ខេបបទបញ្ចប់ការសិក្សា។

ឥណទានសិក្សារបស់គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក (FHF CAPITAL PLC.) បានក្លាយជាដំណោះស្រាយមួយផ្នែកធំសម្រាប់ខ្ញុំផងដែរ។ដោយសារគ្រួសារខ្ញុំមិនអាចផ្គត់ផ្គង់ថវិកាបានពេញលេញនៅពេលនោះ ប្រសិន បើគ្មានឥណទានសិក្សានេះទេ ខ្ញុំពិតជាមិនដឹងទៅរកប្រាក់ពីណាឡើយ។

ខ្ញុំបានស្គាល់ គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក (FHF CAPITAL PLC.)តាមរយៈការណែនាំផ្ទាល់ពីបុគ្គលិករបស់គ្រឹះស្ថាននេះ។ ក្រុមការងារបានផ្ដល់ប្រឹក្សាអំពីឥណទានសិក្សាដល់ខ្ញុំយ៉ាងលម្អិត ដោយសារខ្ញុំពុំធ្លាប់មានបទពិសោធន៍ក្នុងការស្នើឥណទានពីមុនមក។ ខ្ញុំក៏បានទទួលការពិភាក្សាអំពីការប្រើប្រាស់ឥណទានឱ្យត្រូវតាមគោលដៅជាក់លាក់របស់ខ្ញុំផងដែរ។
មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ពាក្យសុំកម្ចីជាមួយ FHF CAPITAL PLC. គឺដោយសារ មិនតម្រូវឯកសារសាំញ៉ាំច្រើន ភាពងាយស្រួលក្នុងការសាកសួរព័ត៌មាន បុគ្គលិកផ្ដល់ព័ត៌មានយ៉ាងឆាប់រហ័ស ជាពិសេសអត្រាការប្រាក់សមរម្យនិងមិនតម្រូវឱ្យមានទ្រព្យធានា។ ដំណើរការនៃការស្នើឥណទានគឺមានភាពងាយស្រួល ហើយក្រុមការងារបានជួយសម្របសម្រួលយ៉ាងល្អ។

ជាចុងក្រោយ ខ្ញុំសូមផ្ដាំផ្ញើទៅកាន់ប្អូនៗនិស្សិតទាំងអស់ សូមជ្រើសរើសគ្រឹះស្ថានដែលអាចទុកចិត្តបាន និងសាកសួរព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តស្នើឥណទានយកមកប្រើប្រាស់។ បច្ចុប្បន្នសេវាកម្មឥណទានមានបញ្ហាជាច្រើន ដែលអាចបង្កការភ័យខ្លាចដល់និស្សិតដូចពួកយើង។ សម្រាប់គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក (FHF CAPITAL PLC.) ខ្ញុំសូមណែនាំថាអាចទុកចិត្តបាន ជាគ្រឹះស្ថានដែលផ្ដល់កម្ចីសិក្សាដល់និស្សិតពិតប្រាកដមែន។ ប្រសិនបើប្អូនៗសិស្សនិស្សិត ក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ ជួបបញ្ហាស្រដៀងគ្នា ឬដូចខ្ញុំបាទ អាចពិចារណាជ្រើសរើសស្នើសុំឥណទានពីគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក (FHF CAPITAL PLC.) បាន។


02/07/2025
26/06/2025

ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ អាចស្វែងរកកម្រងវីដេអូមេរៀន ឯកសារ និងវិញ្ញាសាសម្រាប់ត្រៀមប្រឡង នៅលើសាលាឌីជីថល

សាលាឌីជីថលជាសាលានិម្មិតសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន អ្នកជំនាញ សាធារណជន ទូទៅធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត។ ការចូលរួមរបស់អ្នកនឹងធ្វើឱ្យមានការផ្លាស់ប្តូរនិងរីកចម្រើនក្នុងវិស័យអប់រំឌីជីថលនៅកម្ពុជា។

របៀបចុះឈ្មោះនៅលើសាលាឌីជថល៖
-ចូលទៅកាន់សាលាឌីជីថល៖ https://sala.moeys.gov.kh/sala/saladigital/home
-ចុះឈ្មោះ៖https://link.moeys.gov.kh/saladigitalregister

Address

HV9W+82R, Russian Federation Boulevard (110)
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Yummy-Nham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category