The News

The News ចុច​ Like & Follow ទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ I created this page for the purpose of sharing knowledge, work experience.
(9)

រឿងក្តីជាច្រើន កំពុងរង់ចាំការដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ  ICJ ! ស្ថាប័នអន្តរជាតិនេះ ធ្វើការយឺត មិនទាន់បញ្ចូលសំណ...
28/08/2026

រឿងក្តីជាច្រើន កំពុងរង់ចាំការដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ! ស្ថាប័នអន្តរជាតិនេះ ធ្វើការយឺត មិនទាន់បញ្ចូលសំណុំរឿងរបស់កម្ពុជាប្តឹងថៃ ចូលទៅកន្លែង Pending cases ទៀត!

តើនេះ មានន័យយ៉ាងណា?

សៀម​ មិនដែលចង់ឱ្យយេីងឡេីងខ្ពស់ទេ​ តែយេីងចេះតែភ្លេចខ្លួន​ ស្រឡាញ់រាប់អានគេ! សង្ឃឹមថា​ ពលរដ្ឋខ្មែរឈប់គាំទ្រអ្វីៗទាំងអស់ដែល...
28/08/2026

សៀម​ មិនដែលចង់ឱ្យយេីងឡេីងខ្ពស់ទេ​ តែយេីងចេះតែភ្លេចខ្លួន​ ស្រឡាញ់រាប់អានគេ!

សង្ឃឹមថា​ ពលរដ្ឋខ្មែរឈប់គាំទ្រអ្វីៗទាំងអស់ដែលជារបស់ចោរសៀមជារៀងរហូត!

28/08/2026

ពេលនេះ​ ភ្លេីងកំពុងឆេះផ្សារនាគមាស​ យ៉ាងខ្លាំង
២៨​ សីហា

វីដេអូ៖​ កម្ពុជាថ្មី

28/08/2026

អ្នករកស៊ីទាំងឡាយ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់! ថ្ងៃសែនក្បាលទឹក មកដាក់ចូលកុង ៧០០$ ក្នុងនោះមានលុយហ្ស៊ីន ២០០$ លុយសែន ៥០០$
ប្រភព៖ Savuth Kung

28/08/2026

Breaking- យោធាថៃបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលដីខ្មែរ ដើម្បីជីកប្រឡាយ ខណៈកម្ពុជា ប្រកាសតវ៉ាយ៉ាងខ្លាំង

28/08/2026

Breaking-យោធាថៃបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

លោក អានុទីន ធ្វើព្រងើយចំពោះការគំរាមចាប់ខ្លួនពីកម្ពុជា---នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើមិនខ្វល់ចំពោះព័...
27/08/2026

លោក អានុទីន ធ្វើព្រងើយចំពោះការគំរាមចាប់ខ្លួនពីកម្ពុជា
---
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើមិនខ្វល់ចំពោះព័ត៌មានដែលថា កម្ពុជាអាចនឹងចាប់ខ្លួនរូបលោក ដែលកម្ពុជាចោទថាបានរំលោភចូលដែនដីមានជម្លោះ ជាដែនដីខ្មែរ។

លោក Anutin បានតបវិញថា៖ «មែនឬ? តើឱ្យខ្ញុំថាផ្លូវណា?» ដោយអះអាងថា លោកធ្វើតាមច្បាប់ថៃ និងសេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំងពីរ។ លោកបានបន្ថែមថា ភាគីទាំងពីរគួរតែគោរពសេចក្តីថ្លែងការណ៍រួម ដោយរក្សាទីតាំងឈរជើងនៅដដែល៕
២៧ សីហា

នៅឆ្នាំ២០២៦នេះគឺជាឆ្នាំមហន្តរាយមួយរបស់ពិភពលោក ព្រោះក្រៅពីរងគ្រោះដោយសង្គ្រាម ភពផែនដីមួយនេះ ត្រូវរងការវាយប្រហារដោយគ្រោះធម្...
27/08/2026

នៅឆ្នាំ២០២៦នេះគឺជាឆ្នាំមហន្តរាយមួយរបស់ពិភពលោក ព្រោះក្រៅពីរងគ្រោះដោយសង្គ្រាម ភពផែនដីមួយនេះ ត្រូវរងការវាយប្រហារដោយគ្រោះធម្មជាតិយ៉ាងច្រើននាពេលកន្លងមក។ នេះបើតាមការគូសបញ្ជាក់របស់លោក ម៉ៅ វុត្ថា អ្នកតាមដានព្រឹត្តិការណ៍សង្គមជាតិ និងអន្តរជាតិ។

គ្រាន់តែនៅ ៧ខែ ដើមឆ្នាំ២០២៦នេះ មានគ្រោះរញ្ជួយដីធំៗ (កម្រិតខ្នាតលើសពី៧រីជទ័រ) ចំនួន១១លើកនៅទ្វីបអ៊ឺរ៉ុបរងការវាយប្រហារដោយគ្រោះរាំងស្ងួត និងរលកកំដៅជាកំណត់ត្រាពិភពលោក ភ្លើងឆេះព្រៃជាច្រើនដងបានឆាបឆេះផ្សេងៗគ្នានៅទ្វីបអាម៉េរិក និងកាណាដា អាម៉េរិកឡាទីន អាហ្វ្រិក និងអាស៊ី សុទ្ធតែរងគ្រោះដោយទឹកជំនន់ និងគ្រោះបាក់ដី ហើយបើនិយាយអំពីព្យុះវិញ គឺកើនឡើងយ៉ាងខ្លាំងទាំងព្យុះកំបុតត្បូង ព្យុះសង្ឃរា ព្យុះចក្រវាត ជាដើម។

ដោយឡែក សម្រាប់គ្រោះធម្មជាតិ នៅនេប៉ាល់ គិតមកដល់ថ្ងៃនេះ រដ្ឋាភិបាលនេប៉ាល់ មិនទាន់គណនាបានពីចំនួនអ្នកស្លាប់សរុបនៅឡើយទេ តែអាចប៉ាន់ប្រមាណថា អាចនឹងលើសពី១ម៉ឺននាក់។

មើលតាមរូបភាពខាងក្រោមនេះ បង្ហាញពីស្ថានភាពមុន និងក្រោយកើតគ្រោះធម្មជាតិ ពិតជាតក់ស្លុតណាស់។

ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន មកពីសាធារណរដ្ឋហ្វីលីពីន បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រ...
27/08/2026

ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន មកពីសាធារណរដ្ឋហ្វីលីពីន បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជារបស់ភាគីថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន កត់ត្រាភស្តុតាងបានច្រើនណាស់ រង់ចាំតែចេញថ្លែងការណ៍បង្ហាញពិភពលោក! ថៃនឹងរត់ចែកជើងហើយ។ បញ្ហាគឺថា មិនដឹងពេលណា សេចក្តីថ្លែងការណ៍នេះសរសេរហើយ?

27/08/2026

កុំប្រហែស តែប្រហែស គឺប្រហោងហើយ!

បើមើលតាមវីដេអូ បុរសម្នាក់នេះ មានបំណងមកធ្វើទូរសព្ទទេ ប៉ុន្តែដោយឃើញឱកាស ក៏ត្រីងៀតឆ្លៀតពង តែពងមិនទាន់បានផងម្ចាស់គេទាន់។

អ៊ីចឹងហើយ ទើបមានសុភាសិតមួយពោលថា កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ ....!

Address

Phnom Penh
12100

Telephone

+85592565647

Website

Alerts

Be the first to know and let us send you an email when The News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The News:

Shortcuts

Share