PPL Hot News

PPL Hot News ភ្ងាក់ងារយកព័ត៌មាន

នាងខ្ញុំឈ្មោះ ម៉ូលីកាសូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា  និង លោកអ៊ុំ ជួន ណារិន្ទ ដែលជ...
06/02/2024

នាងខ្ញុំឈ្មោះ ម៉ូលីកា
សូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ
ម្សិលមិញថ្ងៃព្រហស្បត៍ ទី ១ ខែ កុម្ភះ ឆ្នាំ ២០២៤
វេលាម៉ោង 2:00pmរសៀល
នាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។
នុះមកដល់ចំណុង ស្តុប ក្តាន់ នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីស គ្នា ៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយ បានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី?
គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ
នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម
តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដកចង្ការមាន់ចាំអាញហៅឡានពេទ្យដឹងទៅពេទ្យ😤
ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូគាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំអោយគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯង ផុត ឆៀកហើយ ចឹង មាត្រ ៨០ គេពិន័យ ឆៀក ២០មុឺន
មួយទៀត ឈប់លើគំនូស 15 មុឺន ទៀត
ខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់ ២៥ មុឺន រៀល
ចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ណ នៅឯណាគាត់ថានៅដូនពេញ
ខ្ញុំថាឥឡូវពូយកន្មានតែមានតែគង់ 17មុឺន រៀលទេ
គាត់ ថាទៅជួបមេគាត់ដែលពាក់ សុីវិលទៅ
ពេលទៅជួប បងជនសុីវិលនោះគាត់គាត់បាញ់ ABA មក ហើយ យក 20$ ទៅអោយកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ
នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថាបើចង់បានយកឡានទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំង
ហើយជនសុីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយសុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់
សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡានផង...

26/06/2023
07/10/2022

សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការផ្លាស់ទីលំនៅ
១-សៀវភៅស្នាក់នៅ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)
-លិខិតអនុញ្ញាតផ្លាស់ទីលំនៅពីនគរបាលប៉ុស្តិ៍រដ្ឋបាលទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។

២-សៀវភៅគ្រួសារ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍
-រូបថត មេគ្រួសារ ទំហំ ៤X៦ ចំនួន០៥សន្លឹក។

៣-អំពីការផ្លាស់ប្តូរទីលំនៅ (ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន)

ក-ការផ្លាស់ទីលំនៅចេញ
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយឯកសារ៖
-សៀវភៅស្នាក់នៅ
-សៀវភៅគ្រួសារ

ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

👉សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices តាមរយៈApp Store និង Google Play ឬ ទាក់ទងតាមលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។
សូមអរគុណ

20/09/2022

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 ។
👉អត្តសញ្ញាណប័ណ្ណមិនអាចធ្វើ២ដងទេ ករណីបាត់ ឬ ខូច ឬផុតសុពលភាព អាចដាក់ពាក្យបណ្តឹង ស្នើសុំទុតិយតាបាន។
👉សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។
សូមអរគុណ

Address

HWC6+68Q, Russian Federation Boulevard (110)
Phnom Penh
110

Telephone

+85510408190

Website

Alerts

Be the first to know and let us send you an email when PPL Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PPL Hot News:

Share