Ponlei Sofya

Ponlei Sofya ខ្ញុំជាកសិករ ជាសាមញជន និង ចូលចិត្តទេសភាព news trail on fb,tiktok,and pages

នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi  រួមជាមួយគណៈរដ្ឋមន្ត្រីរបស់លោកស្រី បានលាលែងពីតំណែងនៅព្រឹកថ្ងៃពុធនេះ ខណៈដែលសភាគ្រោងនឹ...
18/02/2026

នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi រួមជាមួយគណៈរដ្ឋមន្ត្រីរបស់លោកស្រី បានលាលែងពីតំណែងនៅព្រឹកថ្ងៃពុធនេះ ខណៈដែលសភាគ្រោងនឹងកោះប្រជុំសម្រាប់សម័យប្រជុំថ្មីនៅពេលរសៀលថ្ងៃដដែល ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ បន្ទាប់ពីការបោះឆ្នោត នាយករដ្ឋមន្ត្រីថ្មីនឹងបញ្ចប់ការតែងតាំងគណៈរដ្ឋមន្ត្រី ហើយលេខាធិការគណៈរដ្ឋមន្ត្រីគ្រោងនឹងប្រកាសបញ្ជីឈ្មោះតាមក្រោយ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយនៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកស្រី Takaichi ប្រធានគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច ត្រូវបានគេរំពឹងថា នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីឡើងវិញ ដោយសារគណបក្សរបស់លោកស្រីបច្ចុប្បន្នកាន់កាប់អាសនៈជាងពីរភាគបីនៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល។
ដោយសារគណៈរដ្ឋមន្ត្រីរបស់លោកស្រី Takaichi ត្រូវបានតែងតាំងកាលពីអំឡុងខែតុលា និងសម្ព័ន្ធភាពកាន់អំណាចបានឈ្នះការបោះឆ្នោតទូទៅនៅថ្ងៃទី ៨ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានអះអាងថា ការផ្លាស់ប្តូរបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីទំនងជាមិនកើតឡើងទេ។
#កម្ពុជាមាតុភូមិខ្ញុំ

⌚ មាស់អន្តរជាតិបន្តឡើងថ្លៃនៅល្ងាចនេះ
29/01/2026

⌚ មាស់អន្តរជាតិបន្តឡើងថ្លៃនៅល្ងាចនេះ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ...
27/01/2026

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ”

(AKP) ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន៖

(១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។

(២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។

(៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។


នេះទើបជាវិធីដោះស្រាយដែលគ្រប់គ្នាចង់បាននិងទន្ទឹងរង់ចាំ!«ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារ និងផែនទី ដើម្បីដោ...
25/01/2026

នេះទើបជាវិធីដោះស្រាយដែលគ្រប់គ្នាចង់បាននិងទន្ទឹងរង់ចាំ!

«ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារ និងផែនទី ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។ 🇰🇭🇫🇷

—ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦) 🙏🏻
#ម្ចាសដី #កម្ពុជាមាតុភូមិខ្ញុំ

Cambodia protests Thai military action over Buddha statue installation in Preah VihearPHNOM PENH, Jan 22, 2026 — Cambodi...
22/01/2026

Cambodia protests Thai military action over Buddha statue installation in Preah Vihear

PHNOM PENH, Jan 22, 2026 — Cambodia has lodged a formal protest against the Thai military over the installation of a Buddha statue in An Ses village, Preah Vihear province, saying the move violates its sovereignty and international law.

The Ministry of Cult and Religion said the statue was installed at a site where a Hindu Vishnu statue had previously been destroyed by Thai forces, calling the act a breach of ceasefire and de-escalation agreements.

Cambodia urged Thailand to halt unilateral actions and resolve border issues through peaceful means in line with bilateral agreements and international law.

#ម្ចាសដី #កម្ពុជាមាតុភូមិខ្ញុំ

អ្នកវិភាគជឿថា ប្រទេសថៃ​មិនសប្បាយចិត្តក្នុងការប្រឈមមុខនឹងការពិតដែលបានបង្ហាញនៅក្នុងភាពយន្តឯកសារដែលមានចំណងជើងថា «Ghost Moun...
20/01/2026

អ្នកវិភាគជឿថា ប្រទេសថៃ​មិនសប្បាយចិត្តក្នុងការប្រឈមមុខនឹងការពិតដែលបានបង្ហាញនៅក្នុងភាពយន្តឯកសារដែលមានចំណងជើងថា «Ghost Mountain: The Second Killing Fields of Cambodia» ឬ «ភ្នំខ្មោច៖ វាលពិឃាតទី២នៃកម្ពុជា» ដែលបង្ហាញពីទង្វើ​របស់​ទាហានថៃបង្ខំជនភៀសខ្លួនខ្មែរឱ្យត្រឡប់ចូលទៅក្នុងចម្ការមីន។

#ពលរដ្ឋភៀសសឹក

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Ponlei Sofya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ponlei Sofya:

Share