
22/01/2025
#សច្ចភាពនៃជីវិត (៣)
ពេលបាន ត្រេកអរ ពេលបាត់សោកសៅ
ពេលចួប រីករាយ ពេលព្រាត់ កើតទុក្ខ
ពេលជោគជ័យ សាទរ ពេលបរាជ័យ ជាន់ពន្លិច
ពេលមានបាន សម្បូរមិត្ត ពេលខ្សត់ ខ្សត់មិត្ត
ពេលសម្បូរលុយ ទឹកមាត់ប្រៃ ពេលអត់លុយ ទឹកមាត់សាប។ល។
នេះជារឿងពិតនៃជីវិត ដែលមិនអាចប្រកែកបាន។ ដើម្បីក្ដីសុខផ្លូវចិត្ត គួររៀនទទួលស្គាល់ការពិត កុំតូចចិត្ត អ្វីៗដែលធ្លាប់មានពីមុនៗ ទោះបាត់បង់អស់ក៏ដោយ មិនជាបញ្ហាឡើយ ព្រោះថាយើងនៅសល់របស់មានតម្លៃមួយ ដែលវាថ្លៃជាងទ្រព្យសម្បត្តិទាំងអស់លើសកលលោក គឺជីវិតនេះឯង។
មានទុនជីវិត យើងអាចចាប់ផ្ដើមអ្វីៗឡើងវិញបានទាំងអស់។ ចូរជូតទឹកភ្នែក ហើយបោះជំហានទៅមុខបន្តទៀត។ ដំណើរជីវិតគឺបែបនេះឯង គ្មានផ្លូវណា ដែលរោយដោយស្រទាប់ផ្កាកុលាបទាំងអស់នោះទេ ហើយក៏គ្មានផ្លូវណា ដែលក្រាលដោយបន្លាសុទ្ធដែរ គឺវាតែងលាយឡំគ្នា ដោយស្រទាប់ផ្កា និងបន្លា អមដងវិថីជីវិតជាដរាប។
ដកស្រង់ពីសៀវភៅ:រៀនញញឹមពេលចួបទុក្ខ
និពន្ធដោយ: ខេមរកវី
#រក្សាសិទ្ធិ
#សូមអរគុណ