18 HOT News

18 HOT News ព័ត៌មានថ្មីៗ

02/05/2025
03/04/2025
16/12/2024

អូនស្ម័គ្រ បងស្មោះ អូនជាប់ 🔗 បងដោះដៃលែង

14/12/2024
14/12/2024
01/08/2024
15/08/2023

#ជំពាក់បំណុលគេបែកគំនិតយកម៉ូតូទៅបញ្ចាំហើយយកដុំថ្មវា-យក្បាលខ្លួនឯងរួចមកប្តឹងសមត្ថកិច្ចថាជាករណីប្ល.ន់យកម៉ូតូ

***ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
ថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវបកស្រាយបំភ្លឺ "ករណី : អំពេីបង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិ.សុខសង្គម"
-កេីតហេតុ: ថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៣: ៣០នាទីទៀបភ្លឺ
-ចំណុច តាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
**ជនរងគ្រោះ : គ្មាន
**ជនសង្ស័យ : ០១នាក់ ឈ្មោះ រស់ វឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ ពេទ្យសត្វ
ស្នាក់នៅបច្ចុប្បន្ន ក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
សភាពរឿងហេតុ
នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៧:៣០នាទី ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ថាមានករណី អំពេីលួ.ចមានស្ថានទម្ងន់ទោ.ស ( ភ្ជ-ង់កាំ-ភ្លេីងខ្លី វា-យក្បាលហ្នឹងដុំថ្ម) យកម៉ូតូរបស់ខ្លួនម៉ាក Honda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1JM-8242 នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៣:៣០នាទីទាបភ្លឺ ចំណុចតាមបណ្តាយផ្លូវកៅស៊ូ៧០ B ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅពេលខ្លួនធ្វេីដំណេីរត្រឡប់មកពីរាជធានីភ្នំពេញវិញ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង និងកម្លាំងប៉ុស្តិ៍៍នគរបាលរដ្ឋបាលអរិយក្សត្រធ្វេីការសាកសួរបំភ្លឺជនសង្ស័យ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ បានបង្ហាញអោយឃេីញពីសកម្មភាពមិនប្រក្រតីដែលជនសង្ស័យបានបំភ្លឺ បែរជាឃេីញជនសង្ស័យដេីរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែងដែលកេីតហេតុ ទេីបសមត្ថកិច្ចបានហៅជនសង្ស័យមកសារសួរជាលេីកទី២។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា នៅថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ អ៊ុ សុខនៅ ម៉ាកHonda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1JM-8242 ទៅធ្វេីការដឹកតែគុជនៅហាងមិត្តភក្កិ ឈ្មោះ សីហា នៅម្តុំវត្តបទុម រាជធានីភ្នំពេញ និយាយរួចជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ ឆ្ពោះទៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដេីម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ បានប្រាក់ចំនួន១៥០០ដុល្លា ដោយទទួលប្រាក់ពីអ្នកទទួលបញ្ចាំតាមរយ: ABA ហេីយខ្លួនក៏បានផ្ទេរប្រាក់នោះ ចំនួន១៤៩០ដុល្លាតាមABAសងបន្តទៅអោយឈ្មោះ Y VANNAK បន្តិចក្រោយមកក៏បានហៅ ផាស់អាប់ជិះទៅហាងលក់តែគុជ របស់មិត្តភ័ក្តនៅម្តុំវត្តបទុម អង្គុយលេងដល់វេលាម៉ោង ៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣.០៨.២០២៣ ជនសង្ស័យ បានពឹងអោយអ្នកស្គាល់គ្នាដឹកមកកំពង់ចម្លងអរិយក្សត្រហេីយឆ្លងទូកដរមកដល់ខាងភូមិអរិយក្សត្រ បានឡេីងជិះផាស់អាប់ដើម្បីទៅផ្ទះ ពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដេីរ ចុចទូរស័ព្ទសំដៅទៅផ្ទះ ពេលដេីរដល់ផ្លូវចូលបុរីទួលសង្កែ ជនសង្ស័យក៏រេីសយកដុំថ្មទំហំប៉ុនបាតដៃមកវា-យក្បាលខ្លួនឯងពីក្រោយចំនួន០២ដង បណ្តាលអោយបែ-កក្បាលឈា-ម ដេីម្បីប្រឌិតរឿង កុហកម្តាយ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទមកថតពីខាងក្រោយក្បាលខ្លួន ផ្ញេីតាមឆាតទៅប្រពន្ធដោយនិយាយកុហកថា ចោរបានស្ទាក់វា-យភ្ជ-ង់ប្ល-ន់យកម៉ូតូ បាត់ហេីយ រួចជនសង្ស័យក៏បន្តដំណេីរដេីរទៅដល់ផ្ទះហេីយបានស្រែកហៅម្តាយឲ្យបើកទ្វារ ពេលម្តាយចេញបេីកទ្វារឃេីញសភាពកូនមានឈា-មក្បាលក៏សួរ ជនសង្ស័យបានប្រឌិតរឿងប្រាប់ទៅម្តាយថា ចោរបានស្ទាក់វា-យភ្ជង់ប្ល-ន់យកម៉ូតូ និយាយចប់ម្តាយបានដឹកជនសង្ស័យទៅមន្ទីរពេទ្យដេីម្បីព្យាបាលរបួស។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ។

Address

Phone Penh
Phnom Penh
855

Telephone

+85569873444

Website

Alerts

Be the first to know and let us send you an email when 18 HOT News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share