22/10/2025
៙. យើងទៅតិះដៀលកំហុសអ្នកណា, បើមេនៃកំហុសនោះ ក៏មាននៅក្នុងខ្លួនយើងដែរ, អស់យ៉ាងត្រឹមរំឭកប្រាប់គ្នាទៅតាមមាគ៌ានៃព្រះធម៌ហ្នឹងឯង, ទាំងយើងគ្រប់គ្នា គឺជាអ្នករងគ្រោះ ព្រោះមិនមានអ្នកណាធ្វើ អកុសលមូលលោភៈ ទោសៈ មោហៈឱ្យខ្លួនឯងឡើយ ។
• យើងទៅជំពាក់វាក់វិនរឿងស្អីអ្នកណា បើរឿងយើងឡើងសន្ធឹកដោះស្រាយមិនអស់ផង ។
• យើងទៅធ្ងន់ចិត្តវិនិច្ឆ័យកាត់ក្ដីរឿងមិនល្អ អ្វី នៃអ្នកណា ព្រោះ យើងក៏មិនមែនឈប់ភ្លាំងភ្លាត់ហើយដែរ, គ្រាន់តែដឹងហើយ ក៏ទុកពិចារណាប្រដៅខ្លួនឯងប៉ុណ្ណោះ ។
• ទៅឈ្លោះទាស់ស្ដីថាស្អី យើងក៏មិនមែនចេះតែគិតត្រូវសព្វគ្រប់ឡើយ ។
• ទៅខឹងស្អប់ចងកម្មពៀរស្អី យើងក៏ត្រូវការសូមអភ័យ អំពីអ្នកដទៃដែរ ។
• ទៅមើលងាយមើលថោក អ្នកណា ព្រោះជីវិតតែងតែមានឡើងមានចុះ ។
• យកកំហុសគេមកដាក់ទោសដុតចិត្តខ្លួនឯង, កុំគិតថាខ្លួនឆ្លាតឡើយ.៕៚