ការិយាល័យបច្ចេកទេស មន្ទីរពេទ្យព្រះកេតុមាលា - Bureau Technic PKMH

  • Home
  • Cambodia
  • Phnom Penh
  • ការិយាល័យបច្ចេកទេស មន្ទីរពេទ្យព្រះកេតុមាលា - Bureau Technic PKMH

ការិយាល័យបច្ចេកទេស មន្ទីរពេទ្យព្រះកេតុមាលា - Bureau Technic PKMH social

11/10/2025

អេកូបេះដូង Cardiac ultrasound global longitudinal strain

30/09/2025

ជំងឺទឹកនោមផ្អែមប្រភេទ២(Diabetes type 2) ក្នុងល័ក្ខខ័ណ្ឌបែបណាដែលត្រូវប្រើថ្នាំទាំងលេបផង និងទាំងចាក់Insulinផង? ក្រុមគ្រូពេទ្យអគារសង្រ្គោះដំបូងជំងឺទូទៅ មន្ទីរពេទ្យព្រះកេតុមាលា ចូលរួមដូចខាងក្រោម

30/09/2025

ជំងឺទឹកនោមផ្អែមប្រភេទ២(Diabetes type 2) ក្នុងល័ក្ខខ័ណ្ឌបែបណាដែលត្រូវប្រើថ្នាំទាំងលេបផង និងទាំងចាក់Insulinផង? ក្រុមគ្រូពេទ្យអគារសង្រ្គោះដំបូងជំងឺទូទៅ មន្ទីរពេទ្យព្រះកេតុមាលា ចូលរួមដូចខាងក្រោម

27/09/2025

លោកសាស្រ្តាចារ្យជំនួយការ វេជ្ជបណ្ឌិត ឈុន គិរីវត្ថិ ឯកទេសជំងឺបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យព្រះកេតុមាលា ផ្ដល់ប្រឹក្សាគុណវិបត្ដិជំងឺស្ទះសរសៃឈាមអាទែអវយវៈក្រោម

19/09/2025

ផលប្រយោជន៍នៃការចាក់ Catheter សរសៃវ៉ែនសង់ត្រាល់ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានយ៉ាងណាខ្លះ ?

19/09/2025
16/09/2025

ចាប់ពីថ្ងៃទី ១៥ ខែកញ្ញាតទៅ វេជ្ជបណ្ឌិតចិននិងកម្ពុជា នឹងរួមគ្នាពិនិត្យ និងព្យាបាលដល់អ្នកជំងឺ ៥០ នាក់ ដែលមានផ្ទុកជំងឺក្រពេញបំពង់ក នៅមន្ទីរពេទ្យព្រះកេតុមាលា។ នេះជាសញ្ញាមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាល។

Chinese and Cambodian doctors will jointly carry out examinations and treatments for 50 tonsillitis patients at Preah Ket Mealea Hospital starting from September 15. This is yet another testament to the close cooperation in healthcare between our countries.

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និ...
15/09/2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងចែកអំណោយជូន យុទ្ធរបួស ជំងឺ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យព្រះកេតុមាលា នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃចន្ទ ៨ រោចខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍វាយតម្លៃខ្ពស់ដល់រាល់សមិទ្ធផលល្អៗសម្រេចបានរបស់ឯកឧត្តម លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា និងថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងបុគ្គលិក ដោយភ្ជាប់ជាមួយនិងប្រយោគ “គ្រូពេទ្យពូកែ មានជំនាញច្បាស់លាស់ អ្នកជំងឺឆាប់ជា” វិលត្រឡប់ទៅអង្គភាពវិញ។ កងទ័ពគឺជាកម្លាំងស្នូលចាំបាច់បំផុតក្នុងខឿនការពារជាតិមាតុភូមិ និងបូរណភាពទឹកដី មិនអាចខ្វះបាន ។
ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម លី កុសល ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងជូនពរជ័យចំពោះបងប្អូនយោធិនជំងឺ វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ និងយោធិនទាំងអស់ក្នុងមន្ទីរពេទ្យ សូមមានសុខភាពល្អ និង ទទួលបានជ័យជម្នះគ្រប់ភារកិច្ច ។ ជាមួយគ្នានេះឯកឧត្តម ពាំនាំមកនូវអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានថវិកា ៣លានរៀល ជូនមន្ទីរពេទ្យព្រះកេតុមាលា និងអំណោយជូនយោធិនជំងឺចំនួន ៣៤០កញ្ចប់ ក្នុង១កញ្ចប់ៗ មាន មី, ត្រីខកំប៉ុង, ស្ករស, ទឹកដោះគោ, និងថវិកា ៣ ម៉ឺនរៀលផងដែរ ៕

13/09/2025
មន្ទីរពេទ្យព្រះកេតុមាលាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្អូនៗនិស្សិត និងវេជ្ជបណ្ឌិត ដែលមានបំណងសិក្សាវគ្គខ្លីបន្ថែម លើ Cl...
01/09/2025

មន្ទីរពេទ្យព្រះកេតុមាលាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្អូនៗនិស្សិត និងវេជ្ជបណ្ឌិត ដែលមានបំណងសិក្សាវគ្គខ្លីបន្ថែម លើ Clinical Dermatology and Laser Treatment
ផ្នែកឯកទេសជំងឺសើស្បែក និងឡាស៊ែនៃមន្ទីរពេទ្យ នឹងចាប់ផ្តើមទទួលចុះឈ្មោះវគ្គសិក្សាខ្លី (ជំនាន់ទី ៣) ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ។
+ ការសិក្សាទ្រឹស្តីដោយផ្ទាល់ និង តាមរយៈ Online
+ ចុះកម្មសិក្សានៅមន្ទីរពេទ្យ (រាល់ថ្ងៃចន្ទ ដល់ សុក្រ ឬសៅរ៍ និង អាទិត្យ)។
ក្រោយបញ្ចប់ការសិក្សាសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាចំនួន១សន្លឹក។
សម្រាប់ព័ត៌មានបន្ថែម៖ 010 800 121 (Telegram),069 798 179 (Telegram)

មន្ទីរពេទ្យព្រះកេតុមាលាមានកិត្ដិយស សូមជម្រាបជូន នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាជនទា...
28/08/2025

មន្ទីរពេទ្យព្រះកេតុមាលាមានកិត្ដិយស សូមជម្រាបជូន នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាជនទាំងអស់ជ្រាបថា៖
មន្ទីរពេទ្យព្រះកេតុមាលាបានសហការជាមួយវេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងធ្វើការពិនិត្យពិគ្រោះ ព្យាបាល វះកាត់ជំងឺក្រពេញបំពង់ក ចំនួន ៥០នាក់ ដោយឥតគិតថ្លៃ ដែលចាប់ទទួលការចុះឈ្មោះពិនិត្យជំងឺចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះតទៅ ។
ទីតាំងពិនិត្យនៅអគារសម្ដេចពិជ័យសេនា ទៀ បាញ់ ១៧៧ មន្ទីរពេទ្យព្រះកេតុមាលា
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខៈ 011 654 168

Address

St France(47), Sangkat Sras Chork, Khan Daun Penh
Phnom Penh
12201

Telephone

+85561890919

Website

Alerts

Be the first to know and let us send you an email when ការិយាល័យបច្ចេកទេស មន្ទីរពេទ្យព្រះកេតុមាលា - Bureau Technic PKMH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ការិយាល័យបច្ចេកទេស មន្ទីរពេទ្យព្រះកេតុមាលា - Bureau Technic PKMH:

Share