
26/07/2025
លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃពីបទឈប់បាញ់ និងបញ្ចប់ជម្លោះ។
សារទី១៖ «ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា អំពីការបញ្ឈប់សង្រ្គាមជាមួយប្រទេសថៃ។ ខ្ញុំក៏កំពុងទាក់ទងទៅនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ ដើម្បីស្នើសុំបទឈប់បាញ់ជាបន្ទាន់ និងបញ្ចប់ជម្លោះដែលកំពុងកើតឡើងដូចគ្នា។ យើងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ប៉ុន្តែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនអាចមានកិច្ចព្រមព្រៀងជាមួយប្រទេសណាដែលកំពុងប្រយុទ្ធគ្នាឡើយ។ ការហៅទូរស័ព្ទជាមួយភាគីកម្ពុជាត្រូវបានបញ្ចប់ ប៉ុន្តែខ្ញុំរំពឹងថានឹងមានការហៅត្រឡប់មកវិញ ដោយផ្អែកលើការឆ្លើយតបរបស់ប្រទេសថៃ។ ខ្ញុំកំពុងព្យាយាមសម្រួលស្ថានការណ៍ដ៏ស្មុគស្មាញនេះ។ មានមនុស្សជាច្រើនកំពុងបាត់បង់ជីវិតនៅក្នុងជម្លោះនេះ ហើយវាបានធ្វើឱ្យខ្ញុំនឹកឃើញពីជម្លោះរវាងប៉ាគីស្ថាននិងឥណ្ឌា ដែលត្រូវបានបញ្ចប់ដោយជោគជ័យ។ »
សារទី២៖ «ខ្ញុំទើបតែបានសន្ទនាយ៉ាងរលូនជាមួយជាមួយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ។ ប្រទេសថៃ ក៏ដូចជាកម្ពុជាដែរ បានបង្ហាញចេតនាចង់បានបទឈប់បាញ់ជាបន្ទាន់ និងសន្តិភាព។ ឥឡូវនេះ ខ្ញុំនឹងបញ្ជូនសារដ៏សំខាន់នេះត្រឡប់ទៅជូននាយករដ្ឋមន្ត្រីកម្ពុជាវិញ។ បន្ទាប់ពីកិច្ចសន្ទនាជាមួយភាគីទាំងពីររួចមក បទឈប់បាញ់ សន្តិភាព និងវិបុលភាព គួរតែនឹងកើតឡើងដោយឯកឯង។ យើងនឹងរង់ចាំមើលលទ្ធផលឆាប់ៗនេះ។ »