សេះមាស TV

សេះមាស TV Golden Horse TV មានផ្សាយជូននូវ ពត៌មានជាតិ​ និង​​អន្តរជាតិ

24/04/2023
10/03/2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ...

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត។

មុននឹងអញ្ជើញមកកាន់វេទិការពិធីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់ផលិតផល និងម្ហូបអាហារ ស្នាដៃខ្មែរជាច្រើនស្តង់ដែលបានដាក់តាំងបង្ហាញនៅក្នុងឱកាសនៃពិធីបុណ្យទន្លេលើកទី៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងស្មារតីនេះ កម្ពុជាត្រូវបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នេះបន្ថែមទៀតក្រោមម្លប់សុខសន្ដិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ដល់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងវិស័យឯកជន ដែលបានរួមគ្នារៀបចំពិធីបណ្យទន្លេលើកទី៧នេះ ប្រកបដោយជោគជ័យ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ក្រោយពីបានអាក់ខានរយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ១៩។ នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ក្នុងនោះតំបន់៣ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើម្ចាស់កម្មសិទ្ធិបាន តំបន់២ អាចអាស្រ័យផល តែមិនអាចធ្វើម្ចាស់បាន និងតំបន់ ១ អាចអាស្រ័យផល និងអាចធ្វើម្ចាស់កម្មសិទ្ធិបាន ក្នុងនោះ ចំណុចសំខាន់ គឺការគិតគូរដល់ការអភិរក្ស និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេ។ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសមិនខ្លាចញញើតក្នុងការប្រើប្រាស់មធ្យោបាយ និងវិធានការចំពោះអ្នកដែលមានបំណង ឬធ្វើសកម្មភាពបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជានោះឡើយ។

សម្តេចបានចាត់ទុកថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាពទេនោះ សូមកុំនិយាយដល់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺនិយាយត្រឹមតែសិទ្ធិរស់រានមានជីវិតប៉ុណ្ណោះ។ សម្តេចតេជោបានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាពដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុង ប្រទេសនេះទេ។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផល ដែលផលិតដោយស្នាដៃខ្មែរ នៅតាមស្ដង់នានា ឱកាសនៃការរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ។

ទន្ទឹមគ្នានេះផងដែរ សម្ដេចតេជោបានឲ្យដឹងថា សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ សម្ដេចតេជោបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។

សម្ដេចតេជោសង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។

សូមជំរាបថាផ្លូវដែលត្រូវសាងសង់នាពេលខាងមុខនោះគឺផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។

គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិនផងដែរ។ ជាមួយនឹងការប្រកាសបើកពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ ប្រជាពលរដ្ឋខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងប្រទេស ជួបការសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

បន្ទាប់មកសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗនៃពិធីបុណ្យទន្លេនេះ រហូតដល់ចប់កម្មវិធី៕

---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

10/03/2023

ចាប់មេខ្យល់ ៤នាក់ ករណីបោកប្រជាពលរដ្ឋ ជាង១០០នាក់ រឿងនាំទៅធ្វើការនៅប្រទេសកូរ៉េ....

(ភ្នំពេញ)៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនមេខ្យល់ឆបោកម្នាក់ រួចបន្តស្រាវជ្រាវចាប់បក្ខពួកបន្ថែមចំនួន៣នាក់ទៀត ក្រោយឆបោកប្រជាពលរដ្ឋចំនួន១១២នាក់ រឿងនាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយម្នាក់ៗចាញ់បោកអស់លុយជិត១ពាន់ដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនមេខ្យល់ខាងលើបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រោយប្រជាពលរដ្ឋនាំគ្នាតវ៉ា នៅចំណុចផ្ទះសំណាក់ «នាគទេព» នៅភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនឆបោកខាងលើនេះមានឈ្មោះ តាំ ចាន់ទិ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងតឹង ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ, នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបន្តការស្រាជ្រាវឃាត់ខ្លួនបក្ខចំនួន៣នាក់បន្ថែមទៀត។ ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរជធានីភ្នំពេញ សាកសួរបន្តតាមនិតិវិធី។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣ មានជនរងគ្រោះទាំង១១២នាក់ ក្នុងនោះមានស្រីមានប្រុស អ្នកខ្លះអាយុ៥០ឆ្នាំ ដែលបានចាញ់បោកមេខ្យល់ខាងលើ សន្យាថានាំទៅធ្វើការនៅប្រទេសកូរ៉េ ទទួលបានប្រាក់ខែ ចំនួន១៥០០ដុល្លារ ក្នុង១ខែ ទៅរយៈពេល៦ខែ ការងារនៅចំការបេះផ្លែឈើត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលាដោយធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ផងដែរ។

ក្រុមជនរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់ពីមេខ្យល់ដែលបំផុសបំផុលព័ត៌មានដល់ពួកគាត់ តាមរោងចក្រ និងនៅតាមភូមិ ហើយមានមកពីខេត្តជាច្រើននៅក្នុងនោះផងដែរ ប៉ុន្តែជនរងគ្រោះនៅស្រុកស្អាង ខេត្តកណ្ដាល មានច្រើនជាងគេ គឺមានជាង៥០ភាគរយឯណោះ។

ពលរដ្ឋរងគ្រោះបន្តថា ពួកគាត់បានប្រគល់លុយសុទ្ធម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅ អ្នកខ្លះអស់ជិត១០០០ដុល្លារ ដោយទិញសម្លៀកបំពាក់ និងរបស់របរ ដើម្បីយកទៅរស់នៅប្រទេសកូរ៉េ។ ក្នុងនោះជនឆបោកខាងលើ បាននិយាយទៅកាន់ជនរងគ្រោះទាំង១១២នាក់ថា ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ តាមរយៈសមាគម តែមិនបានបញ្ជាក់ឈ្មោះសមាគមនោះឡើយ។ ហើយមានវគ្គផ្សេងៗគ្នា និងមានការប្រឡង ឬរៀនវគ្គភាសាកូរ៉េបន្ថែមទៀត។

ជនរងគ្រោះបន្តទៀតថា ក្នុងនោះវគ្គដំបូងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែលមានគ្នា៩៤នាក់ តែមិនបានធ្វើដំណើរទេ ដោយសារមេខ្យល់បានប្រាប់ថា យន្តហោះផ្អាកជើងហោះហើររង់ចាំថ្ងៃទី៧ ខែមីនា។ បន្ទាប់មកមេខ្យល់ក៏នាំ បងបងប្អូនប្រជាពលរដ្ឋទៅសំរាកនៅផ្ទះសំណាក់ «នាគទេព» ដើម្បីរង់ចាំយប់ថ្ងៃទី៧ ខែមីនា ទើបយន្តហោះដឹកពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ។

ជនរងគ្រោះ បានបញ្ជាក់ថា មិនត្រឹមតែចាញ់បោកមេខ្យល់អស់លុយក្នុងម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅទេ គឺថែមទាំងចាញ់បោកមេខ្យល់ ដោយយកលុយខ្មែរទៅប្តូរយកលុយកូរ៉េ ដើម្បីយកទៅចាយនៅប្រទេសកូរ៉េ អស់មួយចំនួនទៀត។ លុះនៅវេលាម៉ោងកើតហេតុ ដោយមានការសង្ស័យ ខ្លាចមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ទើបនាំគ្នាប្តឹងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់បានម្នាក់ ក្នុងចំណោមបក្សពួកចំនួន៣នាក់ ដើម្បីយកទៅសួរនាំភ្លាមៗតែម្តង។

សមត្ថកិច្ចនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីឃាត់ជនសង្ស័យបានម្នាក់យកទៅសួរនាំនោះ បានបញ្ជាក់ប្រាប់ថា រូបគេមានមេធំ២នាក់ទៀត ហើយរូបគាត់ជាអ្នកទទួលលុយពីបងប្រជាពលរដ្ឋពិតប្រាកដមែន។ ទោះបីជាយ៉ាងណា ជនសង្ស័យជាមេខ្យល់នេះ មិនបានបញ្ជាក់លំអិតនោះទេ ហើយពេលនេះសមត្ថកិច្ចកំពុងតែសួរនាំបន្តទៀត៕

---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

10/03/2023

បង្រ្កាបក្រុមញៀនល្បែងស៊ីសង(មាន់ជល់)ភ្នាល់លុយ ឃាត់ខ្លួនបានចំនួន៣នាក់ រួមទាំងវត្ថុតាងជាក់ស្ដែង...

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការសមត្ថកិច្ចនគរបាលសហការបង្រ្កាបក្រុមញៀនល្បែងស៊ីសង(មាន់ជល់)ភ្នាល់លុយនេះ ធ្វើឡើងនៅ ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៣ ត្រង់ចំណុចព្រៃល្ពៅ ស្ថិតនៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរៈសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានដឹកនាំ និងបញ្ជាផ្ទាល់មន្រ្តីក្រោមឱវ៉ាត់ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បង្រ្កាបក្រុមញៀនល្បែងស៊ីសង(មាន់ជល់)ភ្នាល់លុយ ដោយឃាត់ខ្លួនបានចំនួន៣នាក់រួមទាំងវត្ថុតាងជាក់ស្ដែង ដើម្បីយកទៅសួរនាំកសាងសំណុំរឿងតាមនីតិវិធី ។
អ្នកញៀនល្បែងទាំង៣នាក់ដែលបានឃាត់ខ្លួននោះរួមមាន ទី-១ ឈ្មោះ ភឿន គឹមស៊ុយ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ(ម្ចាស់ផ្ទះ និងអ្នកផ្ដល់ទីតាំង)ទី-២ ឈ្មោះ សូ សុខឃឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ(អ្នកសុំទីតាំង)និងទី-៣ ឈ្មោះ ចាន់ កង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ(អ្នកលែង) ។

ដកហូតវត្ថុតាងរួមមានៈ អាគកចំនួន០៥ក្បាល កន្រ្អកចំនួន០៥ ជញ្ជីងថ្លឹងចំនួន១ ម៉ូតូចំនួន៥គ្រឿង ស្កុតរុំខ្នាយមាន់ចំនួន២០ដុំ ស្កុតជ័រចំនួន២ដុំ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនយកទៅសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ៕

---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

10/03/2023

កម្លាំងនគរបាលចាប់ខ្លួនក្មេងទំនើងមួយក្រុម ៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋតាមដងផ្លូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល....

(កណ្ដាល)៖ ការចាប់ខ្លួនជាបន្ដបន្ទាប់នេះ រហូតមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រោយកើតហេតុការណ៍នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានជាបន្ដបន្ទាប់។

ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នេះ រួមមាន៖ ទី១៖ឈ្មោះ ឡឹក ភាន ហៅ (បារាំង), ទី២៖ឈ្មោះ មឿន សំណាង, ទី៣៖ឈ្មោះ សុខ សុភារ៉ាត់, ទី៤៖ឈ្មោះ កែវ ពិសិដ្ឋ, ទី៥៖ឈ្មោះ នឿន វាសនា, ទី៦៖ឈ្មោះ លី ដារិន, ទី៧៖ឈ្មោះ រឿន វ៉ាយី និងទី៨៖ឈ្មោះ ម៉េត ម៉ានីកូ។

ក្រោយពីបានសាកសួរជនសង្ស័យនេះ បានឆ្លើយសារភាពថា ពួកគេពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

10/03/2023

ស្ត្រីជាអ្នករៀបចំកម្មវិធីថតស្ពតម្នាក់ ត្រូវបាននាំខ្លួនទៅតុលាការពាក់ពន្ធករណី ចេញសែកស្អុយ ប្រមាណ១០ម៉ឺនដុល្លារ...

ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ត្រីម្នាក់ជាអ្នកចំកម្មវិធីថតស្ពត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួទៅតុលាការពាក់ពន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ស្ត្រីរូបនោះឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ការនាំខ្លួនស្ត្រីអ្នកថតស្ពតទៅតុលាការ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ប្តឹងចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន.ពោលគឺពាក់ពន្ធ ចេញមូលប្បទានបត្រគ្មានសាច់ ប្រាក់«សែកស្អុយ»ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ។
ប៉ុន្តែបើតាមឈ្មោះ ហ៊ន សលី និយាយថា លុយនោះ គេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ហើយ តែដោយមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នេះមិនត្រូវឃាត់ខ្លួនគេទេ ៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

10/03/2023

លោក សាន រ៉ាគីម មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងអាជីពដែលជាអ្នកប្រដាល់គុនខ្មែរ...

លោក សាន រ៉ាគីម មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងអាជីពដែលជាអ្នកប្រដាល់គុនខ្មែរ
ភ្នំពេញ ៖ ប្រាកដណាស់ ទាក់ទងនឹងការលក់មាស ដើម្បីការប្រកួត ពុកម៉ែបងប្អូនពិតជាចង់ដឹងហើយ ថាតើមូលហេតុអ្វី បានជាលក់វា ហើយថាតើជីវិតរបស់លោកពីមុន នឹងឥឡូវខុសគ្នាយ៉ាងណា?

លោក សាន រ៉ាគីម ហាក់ដូចជាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងអាជីពដែលជាអ្នកប្រដាល់គុនខ្មែរ។ ទន្ទឹមនឹងមានជោគជ័យ រ៉ា គីម ធ្លាប់មានប្រវត្តិជីវិតកម្សាត់កម្រ ដូចជាលោកបានលក់មាសប្រាក់របស់ខ្លួនដែលខំសន្សំ ដើម្បីអោយក្តីស្រម៉ៃកាន់តែកៀកជិតនៅក្នុងអាជីពជាអ្នកប្រដាល់មួយនេះ។
លោក សាន រ៉ាគីម បានជម្រាប់ជូនថា លោកបានចាប់អាជីពជាអ្នកប្រដាល់នេះ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយធៀបមកនាពេលបច្ចប្បន្ននេះ ៥ឆ្នាំមកហើយដែលលោកបានចាប់អាជីពមួយនេះ។ មុនដំបូងលោកជាអ្នកប្រដាល់តាមទីវត្តអារាមតែប៉ុណ្ណោះ ដោយការប្រកួតកាលនោះលោកតែងតែផ្តួលគូប្រកួតអោយសន្លប់សឹងតែគ្រប់ទឹក ក្រោមផ្លែឡាមកណ្តាប់ដៃរបស់លោក។

ជាទូទៅការប្រកួតតែងមានចាញ់ឈ្នះ ប៉ុន្តែសម្រាប់លោកផ្ទាល់ លោក អាចទទួលបានជ័យជំនះជាច្រើនដែលលោកបានខិតខំ ដូចជានាពេលបច្ចុប្បន្ននេះ លោកធ្លាប់ប្រកួតបាន ៧០ដង ឈ្នះ៥៩ដង ចាញ់១១ដង ផ្តួលគូប្រកួតឱ្យសន្លប់១៧ដង។

ទាក់ទងជាមួយការលក់មាសវិញ លោកបានបន្តថា កាលនោះជីវិតរបស់លោកនៅមានកម្រិតទើបលោក សម្រេចចិត្តលក់ខ្សែ.កមាសដែលមាន២លានរៀល និងខ្សែដៃដែលមានតម្លៃ២លានរៀល គួរបញ្ជាក់ដែរការប្រកួតជំនាន់នោះទទួលបានថវិកាតិចពេក ដោយអ្នកឈ្នះទទួលបាន ២០ម៉ឺនរៀល និងអ្នកចាញ់ ១៥ម៉ឺនរៀល ដូច្នេះហើយទើបបានជាលោកលក់វាដូច្នេះ ដើម្បីផ្គត់ផ្គង់ជីវិតរបស់លោក។ ប៉ុន្តែក្រោយពីមានគេស្គាល់លោកកាន់តែច្រើន កីឡាកររូបនេះហាក់មានជីវភាពកាន់តែប្រសើរឡើង ដោយលោកមានឱកាសត្រូវទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានពានរង្វន់ជាច្រើនផងដែរ។
លោក សាន រ៉ាគីម បានអោយដឹងថា សព្វថ្ងៃនេះ លោកទទួលបានពានរង្វាន់ចំនួន ៦ ដោយពានមេដាយមាស ៣ ប្រាក់ចំនួន ៣ និងខ្សែក្រវ៉ាត់ចំនួន ១។

ក្រៅពីពានរង្វាន់ទាំងនេះ លោកក៏បានទម្លាយមហិច្ឆតាថា នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមខាងមុខនេះ ដោយលោកសង្ឃឹមថា នឹងអាចដណ្តើមបានពានមាសបន្ថែមទៀតផងដែរ ៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

09/03/2023

រយះពេល២ថ្ងៃ នៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នា ដោយមូលហេតុ ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយនិងដុតភ្លើងចង្រ្កានដាំបាយ...

ខេត្តស្វាយរៀង: ករណីទី១ កាលពីថ្ងៃទី៧ ខែមិនាឆ្នាំ២០២៣ ករណីអគ្គីភ័យឆេះរោងអេតចាយដែលមានទំហំ៥ម៉ែត្រ គុណ និង៧ម៉ែត្ររបស់ម្ចាស់ឈ្មោះ ជា លាភភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិចុងព្រែក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មូលហេតុបណ្តាលមកពី ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយ។

ករណីនេះ បណ្តាលអោយឆេះគំនរអេតចាយក្នុងរោងទាំងអស់ គ្រឿងក្រឡឹងមួយគ្រឿង និងមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនោះទេខណៈមានរថយន្តពន្លត់អគ្កីភ័យរបស់អធិការដ្ឋាននគរបាលស្រុករមាសហែកមកអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។

ករណីទ២ កាលពីថ្ងៃទី០៦ខែមិនាឆ្នាំ២០២៣ នៅភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងមានករណីភ្លើងឆេះផ្ទះអស់ចំនួនមួយខ្នង ដែលសង់អំពីឈើប្រក់សង្ក័សី ជញ្ជាំងជរ័កៅស៊ូពណ៍ខ្មៅមានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រមានម្ចាស់ឈ្មោះទិត្យ ដៀប អាយុ៧៤ឆ្នាំនិងប្រពន្ធឈ្មោះកង កី អាយុ៧២ឆ្នាំ។

ចំពោះសម្ភារ:ខូចខាតរួមមានះអង្គ២បេស្មើរ៨០គីឡូសំលៀកបំពាក់ជាច្រើន និងថវិការ៥០.០០០រៀលនិងសម្ភារះមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដុតភ្លើងចង្រ្កានដាំបាយ ហើយម្ចាស់ផ្ទះបានដើរចេញមកខាងក្រៅផ្ទះភ្លេចខ្លួន ៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

09/03/2023

ជនសង្ស័យម្នាក់ជាឃាតក សារភាពថា ខ្លួនពិតជាបានចាក់-ស-ម្លា-ប់-សង្សាររបស់ខ្លួន ពិតប្រាកដមែន ដោយសារតែ ការប្រច័ណ្ឌ ខឹងសង្សាររបស់ខ្លួនផឹកសុី និងដេកបែកបន្ទប់...

ភ្នំពេញ៖ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែ ការប្រច័ណ្ឌ ខឹងសង្សាររបស់ខ្លួនផឹកសុី និងដេកបែកបន្ទប់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់ជាឃាតក ចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែងស្ថិតនៅតាមបណ្ដោយជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។

ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ លោក នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៩និង៣០នាទីយប់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានឃាតករ ជាសង្សារ ចាក់សម្លាប់ដោយមាន ស្នាមកាំបិតចាក់ចំ ក្រោមក្លៀក ដែលបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងបរិវេណមុខរោងចក្រមួយកន្លែង
មានឈ្មោះ “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំមុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ចំណែកនារីរងគ្រោះ ឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខ របរ កម្មការិនីរោងចក្រស្រុកកំណើតឃុំគោករមៀតស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ បន្ទប់ ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនីតិវិធី៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

09/03/2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងសុខាភិបាល លើកទី៤២...

នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលបានធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

វិធីបិទសន្និបាតសុខាភិបាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសជាច្រើនទៀត។
រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្ដេចតេជោនាយករដ្ឋមន្រ្តី តែងតែបានអញ្ជើញជាអធិបតីបិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជាប្រចាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ និងផ្នែកបម្រើសុខាភិបាល ក្នុងបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងគ្រូពេទ្យគ្រប់រូប ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់នាពេលកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក(WHO) និងអង្គការដៃគូនានា ដែលបានជួយកម្ពុជាលើវិស័យសុខភិបាល និងសុខភាពសាធារណៈរបស់ប្រជាពលដ្ឋកម្ពុជា។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាទៅឱ្យមិត្តចិនវិញ ដើម្បីចែកជូនទៅដល់ប្រទេសដទៃ។សម្ដេចតេជោបានបន្ថែមថា ដោយសារតែពេលនេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ ហើយចំនួនចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋក៏មានការថយចុះផងដែរ ដូច្នេះសម្ដេចសូមផ្ទេរវ៉ាក់សាំងនេះទៅឲ្យមិត្តចិនវិញ ពីព្រោះថាវ៉ាក់សាំងបើសិនជាទុកយូរអាចនឹងហួសសុពលភាពផងដែរ។ នៅក្នុងពិធីបិទសន្និបាតសុខាភិបាលនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវទស្សនទានថា ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងជំងឺឆ្លងផ្សេងទៀតដែលកើតឡើងជាយថាហេតុ និងជំងឺឆ្លងផ្សេងទៀត រួមនឹងហានិភ័យគ្រោះធម្មជាតិ គឺនៅតែជាការគំរាមដល់សុខភាពសាធារណៈនៅឡើយ។ ក្នុងបរិការណ៍នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីសូមជំរុញឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមខ្លួន និងលើកកម្ពស់សមត្ថភាពក្នុងការការទប់ស្កាត់ ដើម្បីកាត់បន្ថយហានិភ័យនានាដែលអាចកើតមានឡើងដល់ប្រជាជន។

មួយគ្នានោះ សម្តេចតេជោក៏ជំរុញ ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរិមាទៅលើការបណ្ដុះបណ្ដាលជំនាញសុខាភិបាលទាំងជំនាញទន់ និងរឹង ដើម្បីពង្រឹងក្រមសីលធម៌ជីវៈដល់បុគ្គលិកសុខាភិបាលគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា ក្រោយរបប ប៉ុល ពត ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺត្រឹមតែគិតថាធ្វើម៉េច" ហូបអោយបានឆ្អែត" បន្ទាប់មកទៀតគឺគិតថាធ្វើម៉េច "ហូបឱ្យបានឆ្អែតហើយឆ្ងាញ់" តែឥឡូវដល់ដំណាក់នេះ គឺត្រូវគិតថា "ហូបឱ្យ ឆ្អែត ឱ្យឆ្ងាញ់ និងអោយមានសុវត្ថិភាព" ថែមទៀត។ ដូច្នេះ ត្រូវគិតគូរអំពីសុវត្ថិភាពម្ហូបអាហារជាចាំបាច់មុននឹងទទួលទាន។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។

ជាទីបញ្ចប់ ជាមួយនឹង «ការប្រកាសបិទសន្និបាតសុខាភិបាលលើកទី៤២នេះ» សម្ដេចតេជោ សូមប្រសិទ្ធពរជូនសមេ្តច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរយសជូនដល់មន្ត្រីសុខាភិបាលជាច្រើនរូបផងដែរ៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

09/03/2023

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៧៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន....

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៧៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៧៧នាក់នោះ មាន ២៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៧ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕
---------------------------------------------------------
សេះមាស TV
https://t.me/gdhnewstv
www.tiktok.com/
https://www.youtube.com/channel/UCE4XmUyJFXaRydPUGlJ__Kg
instagram.com/gdh_breaking_news?igshid=YmMyMTA2M2Y=

Address

#22G, Street 331, Bang Ko​k2, Khan Tolkok
Phnom Penh
12106

Alerts

Be the first to know and let us send you an email when សេះមាស TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សេះមាស TV:

Share