01/10/2025
ដល់វ័យ ២៣ ឆ្នាំ ត្រូវតែដឹងរឿងទាំងនេះ៖
1. កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃឲ្យសោះ៖ កុំច្រណែន បើគេមានផ្ទះ គេមានឡាន គេមានដើមទុន។ ផ្ទុយទៅវិញ គួរតែផ្តោតលើគោលដៅរបស់អ្នក ហើយជឿជាក់លើដំណើរការរបស់វា ព្រោះពួកគេក៏បានឆ្លងកាត់ការលំបាកដែរមុននឹងឈានដល់វា។ យើងក៏បែបហ្នឹងដែរ! គ្មានអ្វីងាយស្រួលនោះទេ អ្វីគ្រប់យ៉ាងត្រូវបានធ្វើការយ៉ាងលំបាក។ ខិតខំបន្តទៅមុខទៀត!
2. វិនិយោគលើខ្លួនឯង៖ ការអានសៀវភៅ ការទទួលយកវគ្គសិក្សាខ្លីៗផ្សេងៗដែលទាក់ទងទៅនឹងការអភិវឌ្ឍខ្លួន ជំនាញទន់ ការវិនិយោគ ហិរញ្ញវត្ថុជាដើម។ ជឿខ្ញុំ វានឹងក្លាយជាប្រយោជន៍ដ៏ធំមួយសម្រាប់អ្នក ប្រសិនបើអ្នកព្យាយាមអាន មើលកម្មវិធីអប់រំផ្សេងៗ និងជំនាញហិរញ្ញវត្ថុណាមួយ ដែលនឹងធ្វើឲ្យអ្នករីកចម្រើន។ អ្វីដែលខ្ញុំសូមណែនាំគឺសៀវភៅ "ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ" របស់លោក Robert Kiyosaki ។ កុំភ្លេចត្រលប់មកវិញនៅពេលអ្នកអានសៀវភៅនេះចប់ ហើយនិយាយខ្លះៗអំពីវា។
3. វាមិនអីទេក្នុងការផ្លាស់ប្តូរការងារ៖ ខ្ញុំក៏ធ្លាប់ដើរកាត់ចំណុចនេះដែរ ហើយអាចនិយាយបានថាខ្ញុំមិនចូលចិត្តអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំចង់សាកល្បងអ្វីមួយ ហើយបន្តរុករករហូតដល់ខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើ។ កុំខ្លាចអី ព្រោះអ្នកនឹងមានអារម្មណ៍សប្បាយចិត្តក្នុងការធ្វើការ នៅពេលការងារនោះជាអ្វីដែលអ្នកចង់ធ្វើ។ អ្នកនឹងមានទឹកចិត្តទៅធ្វើការជារៀងរាល់ថ្ងៃ ហើយអ្នកនឹងមិនមានភាពតានតឹងគ្រប់ពេលវេលានោះទេ។
4. ការថែរក្សាខ្លួនឯង គឺជារឿងសំខាន់ ផ្តល់ពេលវេលាឱ្យខ្លួនអ្នកនូវការសម្រាកឲ្យបានគ្រប់គ្រាន់។ អ្នកគួរតែសម្រាកខ្លះ ធ្វើដំណើរកម្សាន្តខ្លះ នៅផ្ទះមើល Netflix ជាដើម កុំធ្វើការរហូតលើសពីកម្លាំងរបស់ខ្លួនឯង។ ត្រូវរក្សាតុល្យភាពការងារ និងជីវិត ព្រោះយើងមិនបានរស់នៅដើម្បីធ្វើការទេ។
5. សន្សំ និងវិនិយោគសម្រាប់អនាគត៖ ចាប់ផ្តើមបង្កើតការសន្សំ ឫទិញធានារាបរងមួយចំនួនសម្រាប់ហានីភ័យដែលកើតឡើងដោយចៃដន្យនៅថ្ងៃអនាគត ហើយត្រូវតែចេះផ្នែកហិរញ្ញវត្ថុ។ កាត់បន្ថយភាពហឺុហា ព្យាយាមសន្សំ និងវិនិយោគឲ្យកាន់តែច្រើន។ មិនមែនមានន័យថាអ្នកត្រូវលុបបំបាត់ភាពហឺុហារបស់អ្នកនោះទេ ប៉ុន្តែអ្នកត្រូវតែធ្វើឲ្យវាមានតុល្យភាព។
"ក្នុងវ័យ 20 ឆ្នាំជាងនេះ ជីវិតគឺនិយាយអំពីការសប្បាយ ប៉ុន្តែភាគច្រើនអំពីការបង្កើតអនាគតរបស់យើង"