KSN TV Online - គេហទំព័រ និស្សិតខ្មែរ

គេហទំព័រ និស្សិតខ្មែរ ផ្សាយព័ត៌មាន អប់រំ សង្គម និងសំឡេងយុវជន តាមរយៈ KSN TV Online
KSN TV Online - Khmer Student News | A digital platform sharing education, news, and youth voices from Cambodia.

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ សូម...
02/10/2025

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តមអគ្គបណ្ឌិត គម្រប់ ៥៩ ឆ្នាំ ឈានចូល ៦០ឆ្នាំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

27/09/2025

សេចក្តីប្រកាសព័ត៌មាន ៖ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

27/09/2025

យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជានៅច្រកអានសេះ

អរគុណ លោក Michael B. Alfaro ដែលបានបង្ហាញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជា។កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥  លោក M...
27/09/2025

អរគុណ លោក Michael B. Alfaro ដែលបានបង្ហាញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជា។

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក Michael B. Alfaro បានផុសក្នុងផេកផ្លូវការរបស់គាត់ថា៖ គាត់ប្រឈមមុខនឹងថ្ងៃដ៏ពិបាក ប៉ុន្តែអាចដោះស្រាយដោយសន្តិវិធី តាមរយៈការសម្ភាសន៍ជាមួយប្រជាពលរដ្ឋ និងការពិភាក្សាជាមួយគ្រួសារ។

លោកបានបន្ថែមថា គាត់មានបំណងចែករំលែកបទពិសោធន៍និងការយល់ឃើញទាំងនេះ ជាអត្ថបទព័ត៌មាន នៅពេលឆាប់ៗខាងមុខ។

ការចូលរួម និងការយកចិត្តទុកដាក់របស់លោក Michael បានបង្កើនក្តីសង្ឃឹម និងការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និងសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន៖ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសា...
27/09/2025

សម្ដេចតេជោ ហ៊ុន សែន៖
ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ របស់ពិភពលោក។

សម្ដេចបានបញ្ជាក់ថា តួនាទីរបស់ចិនក្នុងវិស័យទាំងនេះ គឺជាកត្តាសំខាន់មួយ ដែលបានជំរុញកំណើនសេដ្ឋកិច្ច របស់តំបន់ និងសកលលោក ដោយផ្តល់អត្ថប្រយោជន៍រួម និងលើកកម្ពស់ការរីកចម្រើនយ៉ាងចីរភាពសម្រាប់មនុស្សជាតិទាំងមូល។

🇰🇭🤝🇨🇳
#កម្ពុជា-ចិន #សេដ្ឋកិច្ចសកល #ការរួមចំណែករបស់ចិន

ក្រសួងការពារជាតិ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជ...
27/09/2025

ក្រសួងការពារជាតិ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖
១. ទំព័រ Samdech Hun Sen of Cambodia ដែលមានអ្នកតាមដាន 15M ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia ដែលមានអ្នកតាមដាន 4.9M
៣. ទំព័រ Hun Manet ដែលមានអ្នកតាមដាន 2.3M
៤. ទំព័រ TEA Seiha/ទៀ សីហា ដែលមានអ្នកតាមដាន 307K
៥. ទំព័រ ក្រសួងការពារជាតិ ដែលមានអ្នកតាមដាន 1.2M
៦. ទំព័រ ក្រសួងព័ត៌មាន - Ministry of Information ដែលមានអ្នកតាមដាន 1.6M
៧. ទំព័រ ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation ដែលមានអ្នកតាមដាន 328K។

27/09/2025

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
បានផ្ញើសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី៧៦ នៃ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសារលិខិតនេះ សម្តេចបានសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅ និងការអនុមោទនាចំពោះសមិទ្ធផលដ៏អស្ចារ្យនានា ដែលប្រជាជនចិនបានសម្រេចក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន។ ព្រមទាំងបញ្ជាក់ពីការចងក្រងទំនាក់ទំនងយុទ្ធសាស្ត្រមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរដែលកាន់តែរឹងមាំ និងមានផលចម្រើន។

#កម្ពុជា-ចិន #មិត្តភាពយូរអង្វែង #សារអបអរសាទរ76ឆ្នាំPRC 🇰🇭🤝🇨🇳

ស្ត្រីខ្មែរទន់ភ្លន់ តែមិនទន់ជ្រាយទេ❤️
27/09/2025

ស្ត្រីខ្មែរទន់ភ្លន់ តែមិនទន់ជ្រាយទេ❤️

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២០២៥ក្រោមប្រធានបទ៖ "ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព"ទិវានេះបញ្ជាក់ពីតម្លៃនៃការអភិវឌ្ឍទេ...
27/09/2025

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២០២៥
ក្រោមប្រធានបទ៖ "ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព"

ទិវានេះបញ្ជាក់ពីតម្លៃនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដែលផ្អែកលើអភិបាលកិច្ចល្អ ការដាក់ចេញយុទ្ធសាស្ត្រជាក់លាក់ និងការទទួលខុសត្រូវរួមគ្នា។ យើងសូមអបអរសាទរនិងអំពាវនាវឲ្យមនុស្សគ្រប់រូបចូលរួមជម្រុញការផ្លាស់ប្តូរដោយស្ថិរភាព សម្រាប់ពិភពលោកកាន់តែប្រសើរ។

អបអរសាទរ ២៧ កញ្ញា ទិវាទេសចរណ៍ពិភពលោក!

Cambodia and Thailand have been neighbors for centuries and will continue to be so for centuries to come.
27/09/2025

Cambodia and Thailand have been neighbors for centuries and will continue to be so for centuries to come.

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
27/09/2025

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

27/09/2025

ថ្ងៃទី៦០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

ที่อยู่

Borey TV Star ផ្ទះលេខ F11, ផ្លូវលេខ 02, សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
Bangkok
12000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KSN TV Online - គេហទំព័រ និស្សិតខ្មែរผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์