TNA newsdaily

TNA  newsdaily Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TNA newsdaily, Media, Phnom Penh.

06/07/2024
15/04/2024
15/04/2024

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!

ជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ កម្លាំងសមត្ថកិច្ច ពុំត្រូវបានឈប់សម្រាក ទៅចូលរួមជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារសាច់ញាតនោះទេ ផ្ទុយទៅវិញ គឺត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ បង្កាហានិភ័យគ្រប់ប្រភេទ ឲ្យបានខ្ពស់ជាអតិបរិមា។

ក្រលេកមកមើលភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នេះ ក៏មានការប្ររព្ធកម្មវិធីសង្ក្រាន្ត ប្រមាណ៧២ទីតាំងផ្សេងៗគ្នា ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត និងប្រារព្ធពិធីបុណ្យចូលឆ្នាំ ឲ្យបានសុវត្ថិភាព និងសប្បាយរីករាយ គ្រប់ៗគ្នា។

03/09/2023

ល្បែងជល់មាន់អនឡាញ ០១ កន្លែងក្នុងភូមិតាកុកសង្កាត់ឃុំនរាអាជ្ញាធរមិនទាន់បង្ក្រាប!! ថ្ងៃអាទិត្យ ទី០៣ខែកញ្ញាឆ្នាំ ២០២៣ ខេត្តបាត់ដំបង ទីតាំងវ៉ុងល្បែង ជល់មាន់តាមអនឡាញ ០១កន្លែងក្នុងភូមិតាកុកសង្កាត់ ឃុំនរា ស្រុកបាត់ដំបងក្ ខេត្តបាត់ដំបងកំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការ យ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ និងសិស្សសាលាចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយអនាធិបតេយ្យ តែអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់ ថ្ងៃទី ០៣ខែកញ្ញា ឆ្នាំ ២០២៣ នេះ យោងតាមអនុសាសន៍របស់សម្ដេច នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យលោកអភិបាលរាជធានីខេត្តទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបឲ្យខានតែបានល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស តែផ្ទុយទៅវិញអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន សង្កាត់ឃុំនរាបែរជាបណ្ដោយឱ្យមានល្បែងស៊ីសង យ៉ាងដូច្នេះទៅវិញប្រភពបញ្ជាក់ថា កន្លែងលេងល្បែងជល់មាន់តាមអនឡាញទាំង១រកន្លែងខាងលើនេះ កន្លងមកក៏ធ្លាប់ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច ឱ្យធ្វើកិច្ចសន្យា បញ្ឈប់មិនឱ្យមានការដាក់លេងល្បែងស៊ីសងនៅទីតាំងទាំងនេះទៀតទេ ពលរដ្ឋសង្កាត់ឃុំនរ៉ាបានបន្ថែមថាសង្ស័យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់ឃុំនរ៉ាប្រហែលជាត្រូវថ្នាំសណ្ដំ ដេកលង់លក់អស់ហើយ មើលទៅ បានជាភ្លេចកាតព្វកិច្ច ក្នុងនាមជាមន្ត្រីសាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសមត្ថភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ទាក់ទងករណីខាងលើនេះ លោក........អធិការក្រុងបាត់ដំបងបានប្រាប់ បណ្ដាញ សារព័ត៌មាន ធី អ៊ិន អេ នៅល្ងាចនេះថាចំពោះល្បែងស៊ីសង ០១ទីតាំង ក្នុងភូមិតាកុក សង្កាត់ឃុំនរ៉ា ចាំលោកឱ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យមើលទៀត ពលរដ្ឋក្នុងសង្កាត់ឃុំនរ៉ា កំពុងរង់ចាំមើល តើលោក អធិការក្រុងបាត់ដំបង បញ្ចេញស្នាដៃបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឬទេ ជៀសវាងប្រជាពលរដ្ឋ ដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបានដោយសារតែការត្រូវរូវគ្នាជាប្រព័ន្ធ ឃុំខិតបើកភ្លើងខៀវពីរដ្ឋបាលបាត់ដំបង

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when TNA newsdaily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category