Le Sarom ឡេ សារ៉ុម

Le Sarom ឡេ សារ៉ុម Professional skills

ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជា 🐌🌿ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ...
26/03/2025

ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជា 🐌🌿

ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។

ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។

តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis” នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។

តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះមានសារសំខាន់ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ: ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស។

-----------

A new micro-snail species, Clostophis udayaditinus has been recently described from karst in Battambang: Phnom Banan. The species is named in honor of king Udayadityavarman II (1050-1066), the first king who built Phnom Banan Temple, which later became the name of the hill.

The research was conducted in 2024 by Fauna & Flora Cambodia in collaboration with the Ministry of Environment and a group of experts from Chulalongkorn University, Mahidol University and Khon Kaen University (Thailand) with the funding support by EU through the “Bcoming Project”

Prior to this study, 13 species from five genera of terrestrial snails had been recorded in Karst from Cambodia, but no species from the genus Clostophis had ever been documented. This discovery marks the first record of the microsnail genus Clostophis (usually< 2mm) in Cambodia and describes Clostophis udayaditinus as a new species to science—making it the 20th Clostophis species recorded globally.

Karsts in Cambodia are rich in endemic species due to their isolated nature. This discovery is significant as it marks the first record of the genus Clostophis in Cambodia, highlighting the uniqueness of these habitats and the importance of their conservation.

01/02/2025
01/02/2025

ពេកហើយ

06/11/2024

អោយធម៌ស្រីពេជ្រ កើតជាតិណាណា សូមបានជួប និង សេចក្តីសុខ

22/08/2024

Part3-MOC DOC-តើនៅតាមព្រំដែនទាំងបីប្រទេស នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម DTA ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានដោយសេរីដែរឬទេ ?

22/08/2024

Part2-MOC DOC-តើកម្ពុជា ពិតជាបានយកទឹកដី ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាងក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម DTA មែនដែរឬទេ ?

22/08/2024

Part1-MOC DOC -ប្រជាពលរដ្ឋគឺជារបងការពារព្រំដែន និងជាអ្នកការពារអធិបតេយ្យភាព ជាតិដ៏ល្អបំផុត ។
សូមស្តាប់ដោយយកចិត្តទុកដាក់ មុននឹងវាយប្រហារទៅលើរដ្ឋាភិបាល ដែលលោកខិតខំកសាងជាតិ មាតុភូមិ លើការដាក់បញ្ចូលតំបន់ត្រីកោណ CLV។

Address

Phnom Penh

Telephone

+85599999408

Website

Alerts

Be the first to know and let us send you an email when Le Sarom ឡេ សារ៉ុម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Le Sarom ឡេ សារ៉ុម:

Share