30/10/2025
ព្រះបញ្ញារតនាញាណ រាជ តុល ព្រះចៅអធិការវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
━━━━━━━━ ༻❀༺ ━━━━━━━━
ថ្ងៃខួបកំណើតចៅស្រី ឧបាសក វ៉ិត ថន ឧបាសិកា អ៊ួង សៀម
សូមថ្លែងអំណរគុណ និង ជូនបុណ្យកុសលដ៏ថ្លៃថ្លាចំពោះសទ្ធាដ៏សប្បុរសរបស់៖ ឧបាសក វ៉ិត ថន ឧបាសិកា អ៊ួង សៀម ទុកដាក់បច្ច័យកសាង ចំនួន100$។
ដោយអំណាចនៃបុណ្យកុសលនេះសូមឧទ្ទិសមហាកុសលនេះ ចំពោះបដិសន្ធិវិញ្ញាណរបស់ វីរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ និងក្រុមញាតិក្នុងសង្សារវដ្ត ទទួលបានសេចក្តីសុខក្នុងសុគតិភព ...
សូម ឧបាសក ឧបាសិកា ព្រមទាំងកូនចៅ និងញោមញាតិទាំងអស់គ្រប់រូបបានសមប្រកប តែសេចក្តីសុខ សេចក្តីចម្រេីន គ្រប់ប្រការ និងជួបប្រទះពុទ្ធពរព្រះទាំងបួនប្រការគឺ អាយុ វណ្ណ សុខ និងពល: កុំបីឃ្លៀងឃ្លាតឡេីយ។
__________________________
ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥
October 30, 2025