14/08/2024
គ្រប់ពេលដែលខ្ញុំបានឃើញព័ត៌មានក្មេងតូចៗដែលវង្វេងឪពុកម្តាយ ខ្ញុំតែងតែនឹកឃើញដល់ខ្លួនឯងដែលវង្វេងនៅសួនសត្វកាលពី២២ឆ្នាំមុន។ បើបរិយាយអារម្មណ៍នៅពេលនោះគឺភ័យខ្លាំងណាស់ គិតអីក៏មិនចេញដែរដឹងត្រឹមថាក្នុងខួរក្បាលទទេស្អាតមិនដឹងថាគួរតែទៅផ្លូវណាទេ គិតតែយំហើយរត់ទៅរត់មក ជួបអ្នកណាក៏សួរគេដែរថាបានឃើញអ្នកផ្ទះខ្ញុំទេ? គេកាន់តែសួរខ្ញុំកាន់តែយំ សួរអស់ច្រើននាក់ក៏បានចម្លើយថាគេមិនដឹង ឬមិនស្គាល់ទេ ឃើញព្រះសង្ឃក៏សួរដែរ តែទទួលបានត្រឹមតែការខកចិត្តប៉ុណ្ណោះ កម្លាំងកាយក៏អស់ព្រោះពេលនោះនៅតូចណាស់ ខ្ញុំក៏គិតថាប្រហែលអ្នកផ្ទះខ្ញុំទៅចោលខ្ញុំហើយ គាត់ប្រហែលជាមិនដឹងថាបាត់ខ្ញុំ ឬមិនអាចរកខ្ញុំឃើញទេ ត្បិតខ្ញុំដើររកពួកគាត់គ្រប់ផ្លូវដែលបានដើរឆ្លងកាត់អស់ហើយនៅតែមិនឃើញ។ ក្រោយមកមានជនបរទេសសួរនាំហើយចង់យកខ្ញុំទៅចិញ្ចឹម ប៉ុន្តែសំណាងល្អដែលបងប្អូនបានមករកខ្ញុំឃើញវិញទើបមិនបានទៅជាមួយពួកគេ ខ្ញុំពិតជាសប្បាយចិត្តណាស់ហើយវាជាមេរៀនដែលខ្ញុំចងចាំដូចគ្នា។
ខ្ញុំពិតជាចង់សំណូមពរដល់ឪពុកម្តាយ អាណាព្យាបាល ឬសាច់ញាតិដែលសម្រេចចិត្តនាំក្មេងៗទៅដើរលេង ឬទៅកន្លែងណាមួយសូមទៅដោយមានទំនួលខុសត្រូវបំផុតមិនអាចធ្វេសប្រហែសបានទេ សូម្បីតែ១វិនាទី ព្រោះរឿងអ្វីក៏អាចកើតឡើងបានដែរ ហើយអ្នកអាចនឹងស្តាយក្រោយប្រសិនបើមានបញ្ហាមិនល្អណាមួយកើតឡើងហើយបើសិនជាអ្នកមិនមានពេលវេលាមើលថែគាត់គ្រប់គ្រាន់ទេ សូមកុំនាំគាត់ទៅជាមួយអី។
#កាន់ដៃពួកគាត់ឪ្យជាប់ពិសេសពេលនៅកន្លែងដែលមានមនុស្សច្រើន
#ធានី