
06/11/2023
▪ ហេតុអ្វីនៅសុខៗ គាត់ព្យាយាមមកឌឺដងពាក់ព័ន្ធជាមួយ ព្រំ សំណាង និង គុនខ្មែរ ? ហើយបងប្អូនដឹងទេថានេះជាការប្រកួតចុងក្រោយមុនពេលចូលនិវត្តន៍របស់ ដាវ លីឌុច ឬគេហៅថា Retirement Fight ?
▪ និយាយអោយត្រង់ទៅ គីឡូ Dave ដែលមានរហ័សនាមជា ស្តេចប្រដាល់ Lethwei មិនមែនចេះតែហៅនោះទេ ពោលគឺគាត់មិនដែលចាញ់ទេ ពេលវ៉ៃតាមប្រពៃណី "វ៉ៃមិនសន្លប់មិនចាញ់" ។ ការមកវាយនេះសម្រាប់ខ្ញុំ ៨០ភាគរយ គឺដឹងមុនហើយថាគឺជាការធ្វើទីផ្សារ ការ Promote ដើម្បីអោយល្បីល្បាញ ដែលទាំងការពិតទៅ ព្រុំ សំណាង មិនមែនជាដៃគូរបស់គាត់នោះទេ ។
▪ ទីបំផុតគឺបែបនេះមែន តែខ្ញុំក៏មិនប្រតិកម្មអ្វីខ្លាំងព្រោះគិតថា នេះវាជារឿងចំណេញទាំងសងខាង ព្រោះគុនខ្មែរ ក៏ត្រូវការអ្នកផ្សាយបែបនេះអោយកាន់តែច្រើនទើបយើងល្បីលឿន ។
ប្រដាល់ពិភពលោកលុយរាប់លានក៏គេធ្វើទៅមុខដោយការ Promote ឧទាហរណ៍ Conor McGregor អត់មានប្រវត្តិវ៉ៃប្រដាល់សោះ មកឈ្លោះជាមួយស្តេចប្រដាល់ Floyd Mayweather ចាប់គូគ្នាវ៉ៃ ឌឺដងចុះឡើងវ៉ៃរួច ចែកលុយរាប់រយលាន អោបគ្នាធម្មតា !
គុនខ្មែរដើរទៅយឺតជាងថៃ ដោយសារយើងផ្សាយអត់ទាន់ខ្លាំងដូចគេ អ៊ីចឹងហើយពេលខ្លះបើសិនអាច បើកចិត្តអោយទូលាយក៏ល្អដែរ 🥊🇰🇭
...........
#គុនខ្មែរ #ស្រលាញ់គុនខ្មែរ #វៃប្រដាល់ #ប្រដាល់ខ្មែរ
#ធឿនធារ៉ា #មឿនសុខហុច #ធឿនធារ៉ា #ព្រុំសំណាង #ពេជ្រសម្បត្តិ #ប្រដាល់ខ្មែរ #ប្រដាល់ថ្មីៗ #ប្រដាល់ខ្មែរថៃ #ឃីមឌីម៉ា #គុនខ្មែរ #ស្រលាញ់គុនខ្មែរ