02/09/2026
ស្រលាញ់ គោរព នគរបាលល្អបែបនេះណាស់ 🙏🇰🇭
ព្រឹកមិញនេះ ប្រពន្ធខ្ញុំឈឺពោះសម្រាលកូន ត្រូវធ្វើដំណើរពីចោមចៅ ទៅកាន់មន្ទីរកាល់ម៉ែត។ ដូចដឹងចឹង ផ្លូវសហពន្ធ័រុស្ស៊ីនៅពេលព្រឹក គឺស្ទះខ្លាំងណាស់ លុះមកដល់មុខព្រលានយន្តហោះចាស់ បានឃើញបងនគរបាលដែលកំពុងធ្វើដំណើរតាមផ្លូវផងនោះ ក៏ខ្ញុំដាច់ចិត្តសុំជំនួយពីគាត់ អោយជួយសម្រួលចរាចរណ៍ ព្រោះស្ថានភាពប្រពន្ធគាត់ឈឺខ្លាំង។ បងនគរបាល គាត់ពិតជាមានស្មារតីខ្ពស់ក្នុងការជួយដោះស្រាយណាស់ គួរអោយគោរពខ្លាំងណាស់ និងមានភាពកក់ក្តៅ រំភើប ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ 🙏💙🇰🇭
គ្រួសាររបស់ខ្ញុំ បានសម្រាលកូន ជោគជ័យ និងមានសុខភាពល្អ ទាំងម្តាយ និងកូន ហើយតាងនាមតំណាងគ្រួសារ ខ្ញុំសូមលើកដៃគោរពដល់ការលះបង់ទាំងកម្លាំងកាយ ចិត្ត ពេលវេលា របស់បងនគរបាល 1A-1514 🫡🇰🇭។ ទោះមិនបានស្គាល់ឈ្មោះបង តែខ្ញុំនឹងចងចាំនូវគំរូវីរភាពរបស់បង និងសូមជូនពរបងអោយបានជោគជ័យលើការងារ ឡើងបុណ្យស័ក្តិ សុខភាពល្អ សំណាងល្អ...។
អូនៗ ជេដេន (Jaden) សូមអរគុណដល់លោកប៉ា អ្នកម៉ាក់ អ៊ំៗ ពូមីង បងប្អូន ទាំងអស់គ្នា ដែលបានជូនពរ ផ្តាំសួរសុខទុក្ខ ជាពិសេស អរគុណពូប៉ូលិសដែលបានជួយអូន អោយបានសុវត្តិភាព 👶🙏💙
អ្នកគ្រូពេទ្យ ប្រាប់ថា អូនសុខភាពល្អណាស់ ហើយបានជួបមនុស្សល្អទៀត 🥰👶💙
A Hero who was appeared in my born day ✨🇰🇭💙
2/09/2026
(ប្រភព : Jx Tsuki)