កូនខ្មែរអង្គរបង្រៀនដល់ផ្ទះ

កូនខ្មែរអង្គរបង្រៀនដល់ផ្ទះ កូនខ្មែរអង្គរបង្រៀនដល់ផ្ទះ កូនខ្មែរអង្គរបង្រៀនដល់ផ្ទះ មានភាសាខ្មែរ គណិត រូប គីមី ចិន ថៃ អង់គ្លេស បារាំង ជប៉ុន

13/02/2025
បុរស​ម្នាក់​នេះ​ គឺជា​កម្មករ​ដែល​ស្ទើរតែ​មិន​អាច​ទទួល​បាន​អាហារ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​គាត់។នៅថ្ងៃខួបកំណើតកូនស...
13/02/2025

បុរស​ម្នាក់​នេះ​ គឺជា​កម្មករ​ដែល​ស្ទើរតែ​មិន​អាច​ទទួល​បាន​អាហារ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​គាត់។

នៅថ្ងៃខួបកំណើតកូនស្រីរបស់គាត់ គាត់រកលុយបានខ្លះ ហើយទិញអាហារដែលនាងចូលចិត្ត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ហូប​ទេ ព្រោះ​គាត់​មាន​លទ្ធភាព​ទិញ​អាហារ​តែ​មួយ​មុខ​ប៉ុណ្ណោះ។

នេះហើយគឺជាសេចក្ដីស្រឡាញ់របស់ឪពុកផ្តល់ឱ្យកូន ដោយគ្មានលក្ខខណ្ឌ។
Happy Valentine's Day ✨✨

• ដើមឈើ បានបង្រៀនយើងថា ការលូតលាស់ ទាមទារ ការអត់ធ្មត់ និងភាពស្ងៀមស្ងាត់ • រដូវផ្ការីក បានបង្រៀនយើងដឹងថា ភាពស្រស់ស្អាតមិនអ...
11/02/2025

• ដើមឈើ បានបង្រៀនយើងថា ការលូតលាស់ ទាមទារ ការអត់ធ្មត់ និងភាពស្ងៀមស្ងាត់

• រដូវផ្ការីក បានបង្រៀនយើងដឹងថា ភាពស្រស់ស្អាតមិនអាចស្ថិតស្ថេរ បានរហូតនោះទេ

• សមុទ្រ បានបង្រៀនយើងថា យើងអាច ធ្វើបានទាំងស្លូត និងកាច ទាំងទន់ភ្លន់ និងរឹងមាំ

• ពពក កើតទៅជាទឹកភ្លៀង បានបង្រៀនយើងថា នៅពេលដែលអ្វីមួយធ្ងន់ពេក យើងអាចទំលាក់ចោល ហើយរំសាយអារម្មណ៍តានតឹងបាន

• ផ្កាយ បានបង្រៀនយើងដឹងថា ភាពងងឹត គឺចាំបាច់ណាស់ ដើម្បីមើលឃើញពន្លឺ

• ព្រះអាទិត្យ បានបង្រៀនយើងដឹងថា ទោះអ្នកលិចបាត់ចុះយូរប៉ុណ្ណា ក៏អ្នកអាចរះឡើងវិញម្តងទៀតបានដែរ។

ធម្មជាតិ បានបង្រៀនមនុស្សច្រើនណាស់ តែមនុស្សទេដែលមិនព្រមរៀន និងទទួលស្គាល់ ។

ចង់ឲ្យប្រពន្ធស្អាតកុំក្បត់ចិត្តចង់ឲ្យប្ដីអាណិតស្ដីពីរោះចង់កើតមង្គលចេះខ្ពើមពាក្យឈ្លោះចង់គ្រួសារខ្ពស់កុំក្បត់ចិត្តគ្នា។ចង់...
11/02/2025

ចង់ឲ្យប្រពន្ធស្អាតកុំក្បត់ចិត្ត
ចង់ឲ្យប្ដីអាណិតស្ដីពីរោះ
ចង់កើតមង្គលចេះខ្ពើមពាក្យឈ្លោះ
ចង់គ្រួសារខ្ពស់កុំក្បត់ចិត្តគ្នា។

ចង់ស្នាមញញឹមនៅក្នុងគ្រួសារ
ត្រូវស្មោះមេត្តាយោគយល់គ្រប់គ្រា
កុំប្រឹងឈ្លោះប្រឹងរកទ្រព្យធូរធារ
គ្រួសារសុខជារស់នៅសប្បាយ។
(និពន្ធដោយ ដួងសុវណ្ណ)

កូន! ចាំសម្ដីពុកណា...ជីវិតកូនរៀន បើមិនខំប្រឹងរៀនទេ គ្មានអ្នកណារៀនជំនួសយើងបានទេ ហើយក៏គ្មានអ្នកណាមកលំបាកជាមួយដែរ ណាកូនសម្ល...
09/02/2025

កូន! ចាំសម្ដីពុកណា...ជីវិតកូនរៀន បើមិនខំប្រឹងរៀនទេ គ្មានអ្នកណារៀនជំនួសយើងបានទេ ហើយក៏គ្មានអ្នកណាមកលំបាកជាមួយដែរ ណាកូនសម្លាញ់ពុក។ ដូច្នេះខំរៀនសូត្រ ព្រោះកូនស្ថិតក្នុងវ័យសិក្សា ត្រូវក្រេបយកចំណេះដឹងពីគ្រូ ដើម្បីក្លាយជា សិស្សល្អ កូនល្អ មិត្តល្អ និងជាពលរដ្ឋល្អក្នុងសង្គម។

Address

Phnom Penh
Phnom Penh
12000

Telephone

+85593480747

Website

Alerts

Be the first to know and let us send you an email when កូនខ្មែរអង្គរបង្រៀនដល់ផ្ទះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កូនខ្មែរអង្គរបង្រៀនដល់ផ្ទះ:

Share