Prak Chanto-News24h

Prak Chanto-News24h សារព័ត៌មាន ពោធិ៍មាសញ៉ូស៍ (POMEAS-News24h) ពត៌មានថ្មីៗ ពិតៗ ទាន់ហេតុការណ៍ គ្រប់ទីកន្លែង ទំនាក់ទំនងផ្សាយ តាមរយៈលេខទូរស័ព្ទ៖ 017 898 487/ 098 898 487/ 096 772 2552

24/04/2026

ជាមន្ដ្រី សូមកុំធ្វើឱ្យសង្គមឈានទៅបែងចែកវណ្ណៈ

មើលវីដេអូហើយខ្ញុំក៏ហួសចិត្ត ឋានៈបុណ្យស័ក្តិ មិនអាចយកមកដោះស្រាយបញ្ហា រិតតែមិនអាចយកមកគំរាមកំហែងប្រជាជនបានទេ ជក់វេប ចតឡានលើគន្លងផ្លូវម៉ូតូ ឡានលេខក្រហម ឯភាគីម្ខាងទៀត អាចស្រវឹង តែគាត់មិនរត់គេចពីកន្លែងកើតហេតុ ដោយនៅទទួលខុសត្រូវសងសំណង និងបានចូលរួមជាមួយនគរបាល។

22/04/2026

សមត្ថកិច្ច​បង្ខំ​ចិត្ត​ផ្ទុះអាវុធ​គំរាម​ បន្ទាប់​ពី​ជនជាតិ​ចិន​សម្រុក​ចេញ​ពី​អាគារ​ អនឡាញ​មួយ​នៅ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ នៅរសៀល​ថ្ងៃ​ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០២៦​ នេះ​ ។

ថ្ងៃ​នេះ​បន្ទាប់​ពី​កម្លាំង​នគរបាល​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំដោយ​ឧត្ដមសេនីយ៍​ឯក​ ហែម​ សុវត្ថិ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះបង្ក្រាប​បទល្មើស​ឆបោក​តាមអនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត​ គេសង្កេត​ឃេីញ​ថា​ មាន​ជនបរទេស​ជាច្រើន​បាន​រត់​ចេញ​ពី​អាគារ​ប្រសេចប្រសាច​ពេញដងផ្លូវ​ ។

19/04/2026

ខ្ញុំមេីលវីដេអូនេះហេីយហួសចិត្ត! គាត់ជាខ្មែរហេតុអ្វីបាននិយាយបែបអជីវធម៌ទៅកាន់ជនបរទេសបែបនេះទៅវិញ ? ខ្ញុំគិតថាខ្មែរមានតិចតូចណាស់ រឺស្ទេីរតែគ្មាន ដែលនិយាយ និងកាយវិការបែបមនុស្សពាល បែបនេះ . តេីបងប្អូនយល់ឃេីញយ៉ាងណាដែរចំពោះទង្វេីរគាត់ដែលធ្វេីទៅកាន់ជនបរទេស?

ហេតុអ្វីបុរសខ្មែរម្នាក់នេះ មានចរិតកោងកាចម្ល៉េះ ដែលចង់ប្រើហិង្សាលើជនបរទេស គ្រាន់តែគាត់ដើរឆ្លងកាត់ប៉ុណ្ណោះ។

ទង្វើបែបនេះ គឺធ្វើឲ្យប៉ះអារម្មណ៍ភ្ញៀវទេសចរបរទេស ហើយគាត់បានយកទៅបង្ហោះនៅលើបណ្តាញសង្គមទៀតផង។

បើសមត្ថកិច្ចស្គាល់គាត់ គួរហៅមកណែនាំឲ្យមានសីលធម៌ និងការគោរពចំពោះភ្ញៀវទេសចរទាំងឡាយ។

វីដេអូនេះគឺថតដោយYutuber ដែលមានឈ្មោះថា I Am Tyler Fox ជាភ្ញៀវទេសចរណ៍បរទេសនិងជាអ្នកដើរថតវីដេអូបង្ហោះក្នុងYutube។

01/04/2026

ក្រុមការងាររៀបចំទទួលទេវតាឆ្នាំថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ចាស់) ចូលលេងដោយសេរីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ

តើ ស៊ិន សុភា សាងកំហុសអ្វីខ្លះ ទើបឈានដល់ការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ? 👈👉​ បន្ទាប់ពីលោក ស៊ិន សុភា អតីតមន្ត្រីការិយាល័យ...
30/03/2026

តើ ស៊ិន សុភា សាងកំហុសអ្វីខ្លះ ទើបឈានដល់ការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ? 👈

👉​ បន្ទាប់ពីលោក ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសម្រេចចិត្តទម្លាយភាពស្ងប់ស្ងាត់ ដោយបង្ហោះសាររៀបរាប់ទាំងការឈឺចាប់លើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ។​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ បានចេញសេចក្តីបំភ្លឺជាសាធារណៈ ពាក់ព័ន្ធនឹងករណីអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះ បានប្រព្រឹត្តល្មើសវិន័យធ្ងន់ធ្ងរជាបន្តបន្ទាប់ បង្កឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋស្លូតត្រង់។
យោងតាមសេចក្តីបំភ្លឺ បុគ្គលឈ្មោះ ស៊ិន សុភា អតីតអនុសេនីយ៍ទោរូបនេះ ធ្លាប់ត្រូវបានអង្គភាពផ្តល់ឱកាសឱ្យកែប្រែខ្លួនជាច្រើនលើកច្រើនសារ ប៉ុន្តែបុគ្គលរូបនេះមិនត្រឹមតែមិនរាងចាលនោះទេ ថែមទាំងបានបន្តសាងកំហុសកាន់តែធ្ងន់ធ្ងរឡើងៗ រួមមានការប្រើប្រាស់ឯកសណ្ឋានដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា​ កាលពីអំឡុងឆ្នាំ២០២១ ឈ្មោះ ស៊ិន សុភា បានប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាស័ក្តិរបស់នគរបាលជាតិ ទៅថតជាវីដេអូចម្រៀងបង្ហោះលើបណ្តាញសង្គម Facebook និង TikTok ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ សកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃកងកម្លាំង ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យដោយ "បន្ថយឋានន្តរស័ក្តិចំនួន១ ថ្នាក់" រួចមកហើយ។
ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលដដែលនេះ បានលួចនាំជនស៊ីវិលឱ្យចុះអនុវត្តការងារជំនាញនៅគោលដៅដែលខ្លួនគ្រប់គ្រង និងបានរៀបចំឱ្យមានការផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយ ដើម្បីទម្លាក់កំហុសឱ្យមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្តាន់ពីរ។ លើសពីនេះ រូបគេថែមទាំងបានបង្កើតផេកហ្វេសប៊ុកក្លែងក្លាយឈ្មោះ «គង់ ម៉ូលីកា» ដើម្បីចុះផ្សាយព័ត៌មានមិនពិត វាយប្រហារលើមន្ត្រីរួមអង្គភាព ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងរិះគន់មកលើស្ថាប័ននគរបាលជាតិ។
ក្នុងករណីនៅស្តុបអូរបែកក្អម ឈ្មោះ ស៊ិន សុភា បានឃាត់រថយន្តល្មើសសញ្ញាចរាចរណ៍មួយគ្រឿង ហើយបានប្រើប្រាស់តួនាទីសិទ្ធិអំណាចដើម្បីគំរាមទារប្រាក់ពីម្ចាស់រថយន្ត។ សកម្មភាពគាបសង្កត់នេះ បានឈានដល់ការបង្កឱ្យម្ចាស់រថយន្តតោងពីក្រោយរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងមានការថតវីដេអូបង្ហោះចែកចាយពេញបណ្តាញសង្គម។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់បន្ថែមទៀតថា​ បុគ្គលរូបនេះក៏បានលាក់បាំងព័ត៌មានមិនរាយការណ៍ជូនថ្នាក់ដឹកនាំផងដែរ រហូតត្រូវបានរកឃើញ និងទទួលទណ្ឌកម្ម "ព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយឋានន្តរស័ក្តិ ១ថ្នាក់បន្ថែមទៀត"។
កំហុសចុងក្រោយដែលនាំឱ្យមានការបណ្តេញចេញ គឺនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែមានការថ្នាំងថ្នាក់ចិត្តនឹងថ្នាក់ដឹកនាំការិយាល័យ ដែលមិនដាក់ឈ្មោះរូបគេឱ្យចុះគោលដៅ បុគ្គលឈ្មោះ ស៊ិន សុភា បានលួចបញ្ចេញឯកសារផ្ទៃក្នុងរបស់អង្គភាពឱ្យទៅសារព័ត៌មាន ដើម្បីចុះផ្សាយវាយប្រហារមកលើការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផ្ទាល់តែម្តង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា​ ការបណ្តេញបុគ្គលរូបនេះចេញ គឺជាវិធានការចាំបាច់ដើម្បីពង្រឹងវិន័យ និងភាពស្អាតស្អំរបស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅកែទម្រង់របស់រាជរដ្ឋាភិបាល៕
អត្ថបទដោយ៖ មាស តុលា

ពិធីបិទសន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយក រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្...
18/03/2026

ពិធីបិទសន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយក រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Breaking news៖ ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី១ មូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ...
12/03/2026

Breaking news៖ ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី១ មូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ

សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលបានស្តីពី ការបិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី១ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនសមរម្យ។

Breaking news៖ កងទ័ពជើងទឹកថៃ 🇹🇭 បានប្រកាសជាផ្លូវការមុននេះបន្តិចនៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះថា៖ «កប៉ាល់ពាណិជ្ជកម្មដ...
11/03/2026

Breaking news៖ កងទ័ពជើងទឹកថៃ 🇹🇭 បានប្រកាសជាផ្លូវការមុននេះបន្តិច

នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះថា៖ «កប៉ាល់ពាណិជ្ជកម្មដឹកទំនិញ ដែលមានទង់ជាតិថៃ 🇹🇭 ចំនួន១គ្រឿង មានឈ្មោះថា (MAYUREE NAREE) ត្រូវបានបា.ញ់ប្រ.ហារនៅច្រកសមុទ្រអារ៉ាប់ បន្ទាប់ពីកប៉ាល់នេះ បានធ្វើដំណើរចេញពីប្រទេសអារ៉ាប់រួម 🇦🇪 ឆ្លងកាត់ ក្នុងដែនសមុទ្រអូម៉ង់ 🇴🇲 នៃច្រកដែនសមុទ្រ Hormuz ប្រទេសអ៊ីរ៉ង់ 🇮🇷 ដោយបានបណ្តាលឱ្យខ្ទេចផ្នែកខាងក្រោមនៃកប៉ាល់ និងខ្ទេចខ្ទីបន្ទប់ម៉ាស៊ីនរបស់កប៉ាល់»។

របាយការណ៍បឋម បានរាយការណ៍ថា៖ មានសមាជិកនាវិកថៃ ចំនួន២០នាក់ កំពុងត្រូវបានជម្លៀសចេញពីកប៉ាល់ជាបន្ទាន់ ខណៈដែលនាវិកថៃ ចំនួន ៣នាក់ទៀត កំពុងជាប់នៅក្នុងកប៉ាល់ ដោយមិនទាន់ដឹងថារស់ ឬស្លា.ប់នៅឡើយទេ។

បច្ចុប្បន្ន កងទ័ពជើងទឹកថៃ ប្រចាំនៅប្រទេសបារ៉ែន 🇧🇭 កំពុងប្រញាប់ប្រញាល់ទាក់ទងទៅកាន់ប្រទេសអូម៉ង់ 🇴🇲 ដើម្បីជួយសង្គ្រោះនាវិកថៃ ដែលកំពុងត្រូវការជំនួយជួយសង្គ្រោះជាបន្ទាន់។

ចំពោះមូលហេតុ នៃការបា.ញ់ប្រ.ហារកប៉ាល់ពាណិជ្ជកម្មរបស់ថៃនេះ កងទ័ពភូមិន្ទថៃ 🇹🇭 កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ថា តើនរណាគឺជាអ្នកបា.ញ់ រួចប្រទេសថៃ នឹងមានវិធានការភ្លាមៗ ស្របតាមផ្លូវច្បាប់អន្តរជាតិ។ ប្រភពពី (Smeyy)

ក្រសួងពាណិជ្ជកម្ម៖ ស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់
06/03/2026

ក្រសួងពាណិជ្ជកម្ម៖ ស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់

ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គលមួយរូបនេះ គឺជាការប្រមាថយ៉ាងធ្ង...
06/03/2026

ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គលមួយរូបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

ក្រសួងមិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។

បង្រ្កាប និងឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ០១នាក់!ភ្នំពេញ៖ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កម្លា...
04/03/2026

បង្រ្កាប និងឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ០១នាក់!

ភ្នំពេញ៖ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជាអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕

25/02/2026

បឋម៖ អគ្គីភ័យ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ
២៥ កុម្ភៈ ២០២៦

Address

#A17, Phum Prey Pring Khang Cheung Songkat Chom Chao3, Khan Por Senchey
Phnom Penh
12405

Alerts

Be the first to know and let us send you an email when Prak Chanto-News24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Prak Chanto-News24h:

Share